*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន 

រដ្ឋាភិបាលបារាំង ថ្លែងសារអបអរសារទរ ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា និងថៃ

ភ្នំពេញ)៖ រដ្ឋាភិបាលបារាំង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានថ្លែងសារអបអរសារទរ ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។

 

សេចក្តីថ្លែងការរបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានឱ្យដឹងថា ប្រទេសបារាំងវាយតម្លៃខ្ពស់ ចំពោះការចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ លើសេចក្តីថ្លែងការណ៍សន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានវត្តមានប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍រួមនេះ អនុញ្ញាតឱ្យប្រទេសកម្ពុជា និងប្រទេសថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដែលមានភាពចាំបាច់សម្រាប់ស្ថិរភាពតំបន់។

 

បើតាមសេចក្តីថ្លែងការណ៍ដដែល ប្រទេសបារាំងវាយតម្លៃខ្ពស់ជាពិសេស ចំពោះការចុះហត្ថលេខាលើល័ក្ខខ័ណ្ឌយោងសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងអនុញ្ញាតឱ្យពន្លឿនការដាក់ពង្រាយនៅតាមមូលដ្ឋាន ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបន្តការដោះមីន ក៏ដូចជាការប្រកាសរបស់ប្រទេសថៃស្តីពីការដោះលែងទាហានកម្ពុជាដែលប្រទេសថៃកំពុងឃុំខ្លួន។

 

សេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ក៏បានថ្លែងថា ដោយមានទំនាក់ទំនងជាមួយដៃគូអាស៊ាន និងសហរដ្ឋអាមរិក ប្រទេសបារាំងនឹងតាមដានដោយយកចិត្តទុកដាក់ចំពោះការអនុវត្តជាក់ស្តែងនូវការប្តេជ្ញាចិត្តទាំងនេះ ក៏ដូចជាការបន្តការដោះស្រាយជម្លោះព្រំដែនរវាងភាគីទាំងពីរតាមរយៈការសន្ទនា និងដោយគោរពច្បាប់អន្តរជាតិ។

 

សូមជម្រាបថា ការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» រវាងកម្ពុជានិងថៃ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្ស៉ី និងសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម។

 

នេះជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម៕