*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

ក្រសួងមហាផ្ទៃ ច្រានចោលចំពោះការចោទប្រកាន់ដែលចេញផ្សាយមានចរិតនយោបាយថាឧបនាយករដ្ឋមន្រ្តី ស សុខា ជាប់ពាក់ព័ន្ធនឹងអាជីវកម្មកាស៊ីណូ ជីន ប៉ី (Jin Bei) នៅក្រុងព្រះសីហនុ

ភ្នំពេញ)៖ ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនដោយផ្អែកលើរបាយការណ៍ដែលមានចរិតនយោបាយថាអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសហវិនិយោគិនជាមួយនឹងក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី (Jin Bei) ដែលមានមូលដ្ឋាននៅទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

 

ក្រសួងមហាផ្ទៃ ជាថ្មីម្តងទៀតសូមបំភ្លឺជូនសាធារណមតិជាតិ និងអន្តរជាតិមេត្តាជ្រាបដូចខាងក្រោម៖

 

ទី១៖ អភិសន្តិបណ្ឌិត ស សុខា ពុំមានការពាក់ព័ន្ធ និងពុំមានភាគហ៊ុនណាមួយជាមួយនឹងអាជីវកម្មកាស៊ីណូ ជីន ប៉ី (Jin Bei) ដូចការលើកឡើងក្នុងរបាយការណ៍ និងការចោទប្រកាន់នោះឡើយ។

 

ទី២៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ អភិសន្តិបណ្ឌិត ស សុខា បាននិងកំពុងខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងមិនខ្លាចនឿយហត់ ក្នុងការសម្របសម្រួលដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សំដៅទប់ស្កាត់ និងលុបបំបាត់បទល្មើសគ្រប់ប្រភេទ ជាអាទិ៍បទល្មើសបច្ចេកវិទ្យា, អំពើជួញដូរមនុស្សគ្រប់ទម្រង់, បទល្មើសជួញដូរគ្រឿងញៀន ទទួលបានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់ រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

 

ជាក់ស្តែងក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំបញ្ជាផ្ទាល់ពីអភិសន្តិបណ្ឌិត ស សុខា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ៤៨លើក (ឃាត់ខ្លួនបញ្ជូនទៅតុលាការ ១៦៨នាក់ និងបណ្តេញចេញពីកម្ពុជា ២.៧២២នាក់), បទល្មើសជួញដូរមនុស្ស ១៤៧ករណី (ឃាត់ខ្លួន ២០៥នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងរំដោះជនរងគ្រោះ ៤៨៣នាក់), បទល្មើសគ្រឿងញៀន ៦.៩១៤ករណី (ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ១៧.៤០៦នាក់ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានប្រមាណ ៧តោន និង៥០៩គ.ក ព្រមទាំងសារធាតុគីមីផ្សំ ប្រមាណ ៤៨តោន)។

 

ទី៣៖ ផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមកនេះ និងក្នុងស្មារតីបន្តលើកកម្ពស់បរិយាកាស សន្តិសុខឱ្យកាន់តែប្រសើរឡើង អភិសន្តិបណ្ឌិត ស សុខា កំពុងបន្តខិតខំដឹកនាំ បំពេញភារកិច្ចស្នូលនេះ សំដៅការពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែសកម្ម និងទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ថែមទៀត ដើម្បីធានាបានរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ជាមួយគ្នានេះបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ភាគីពាក់ព័ន្ធទាំង ជាតិ និងអន្តរជាតិ ។

 

និងទី៤៖ ក្រសួងមហាផ្ទៃ ច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ទាំងឡាយដែលភ្ជាប់ អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅនឹងបញ្ហាខាងលើ។ ទង្វើនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនៃស្ថាប័នជាតិ ទាំងមូល និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ជាពិសេសជះឥទ្ធិពលអវិជ្ជមានមកលើកិច្ចខិតខំប្រឹងប្រែងដែលអភិសន្តិបណ្ឌិត ស សុខា ដឹកនាំ និងសម្រេចបានលទ្ធផលនាពេលកន្លងមកក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕