*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវប្រជាពលរដ្ឋជ្រើសយកប្រភពព័ត៌មានច្បាស់លាស់ ជៀសវាងហានិភ័យពីព័ត៌មានមិនពិត, ហើយអាជ្ញាធរមូលដ្ឋានត្រូវចេញពន្យល់ភ្លាមៗ ករណីរកឃើញថាព័ត៌មាននោះមិនពិត 

កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវប្រជាពលរដ្ឋជ្រើសយកប្រភពព័ត៌មានច្បាស់លាស់ ជឿវាងហានិភ័យពីព័ត៌មានមិនពិត, ហើយអាជ្ញាធរមូលដ្ឋានត្រូវចេញពន្យល់ភ្លាមៗ ករណីរកឃើញថាព័ត៌មាននោះមិនពិត។

 

ការថ្លែងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឡើងនាឱកាសដែរ សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ។

 

ចំពោះមុខអង្គពិធី, សម្ដេចបវរធិបតី បានថ្លែងអំណរគុណសារជាថ្មីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗជាច្រើន ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ។

 

បន្ថែមពីនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចុះមកប្រមូលព័ត៌មាន និងផ្សព្វផ្សាយពីព្រឹត្តិការណ៍ដែលកើតឡើងពិតក្នុងជម្លោះព្រំដែននេះ។

 

នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់បណ្ដាញសារព័ត៌មានទាំងអស់ ត្រូវជៀសវាងនូវការផ្សព្វផ្សាយនូវព័ត៌មានដែលមិនពិត ក្នុងទិសដៅបង្កើនកម្ដៅបន្ថែម ធ្វើឱ្យកាន់តែជ្រួលច្របល់ ក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលកំពុងតែខិតខំសម្របសម្រួលដោយសន្តិវិធី។

 

ក្នុងនោះ សម្ដេចបវរធិបតី បានមានប្រសាសន៍ដូច្នេះថា៖ «បណ្ដាញសារព័ត៌មាន ត្រូវព្យាយាមជៀសវាងការផ្សព្វផ្សាយដែលនាំឱ្យកើនកម្ដៅ…ជាពិសេសពាក់ព័ន្ធនឹងបញ្ហាទឹកដី ឃើញឈូសអីបន្ដិចថាដីខ្មែរ កន្លែងយើងគឹមានអ្នកសង្កេតការណ៍ អាជ្ញាធរ កងកម្លាំងយើងនៅមុខមើលគ្រប់កន្លែងទាំងអស់។ កន្លែងដែលមិនទាន់ដាច់ស្រេច យើងនឹងដោះស្រាយតាមយន្តការ GBC ហើយក្នុងដីគេៗធ្វើអីជាសិទ្ធិគេ ដូចនៅក្នុងដីយើង យើងធ្វើអីជារឿងរបស់យើង ចំពោះកន្លែងដែលដាច់ស្រេចរួចហើយ។ ដូច្នេះសូមកុំមានការយល់ច្រឡំ»។

 

«ជាក់ស្ដែង យើងមានអូរមួយរួចហើយដែលកំណត់ (ព្រំដែនទឹក) ម្ខាងជារបស់យើង ហើយខាងថៃគេឈូសខាងដីគេ ប៉ុន្តែអ្នកលេងបណ្ដាញសង្គមបែរជាបង្ហោះថា យើងឱ្យថៃឈូសឆាយនៅលើដីខ្លួនឯង ដែលជាព័ត៌មានមិនពិតនោះទេ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

 

ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ត្រី នៅតែអំពាវនាវដល់បងប្អូនអ្នកលេងបណ្ដាញសង្គមទាំងអស់ ត្រូវស្រាវជ្រាវពីប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តជឿ ឬអាចធ្វើការតាមដានព័ត៌មាននៅលើគណនីផ្លូវការរបស់រាជរដ្ឋាភិបាល ពីព្រោះព័ត៌មានដែលរដ្ឋាភិបាលបញ្ចេញ ជាព័ត៌មានដែលរដ្ឋាភិបាលទទួលខុសត្រូវ ហើយភស្ដុតាងមានបញ្ជាក់ច្បាស់។

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ចេញស្រាយបំភ្លឺ និងពន្យល់ភ្លាមៗ ប្រសិនជារកឃើញថាព័ត៌មានដែលបង្ហោះនៅមូលដ្ឋានរបស់ខ្លួន មិនមានទឡ្ហីករណ៍ច្បាស់លាស់ ដែលនាំឱ្យប្រជាពលរដ្ឋយល់ច្រឡំខុសលើរាជរដ្ឋាភិបាល៕