*ជប៉ុន ស្វាគមន៍ការដោះលែងលោក កឹម សុខា, ជប៉ុននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា*នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈបម្រើឱ្យកិច្ចការជំនាញ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី*នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញបើកការដ្ឋានសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលគ្រោងនឹងចំណាយថវិកាសរុប៤លានដុល្លារ*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ជូនប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិអាស៊ែបៃហ្សង់*អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ *ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី *ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ *កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត*រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ*ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី*ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) *បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ*សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ *អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា កោតសរសើរការចូលររួមរបស់ Prestige Cambodia ជាមួយនឹងរដ្ឋាភិបាល ផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌របស់កម្ពុជា តាមរយៈវេទិកានានាបង្ហាញប្រាប់ទៅពិភពលោកអំពីសក្តានុពលកម្ពុជា

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលររួមរបស់ Prestige Cambodia ជាមួយនឹងរាជរដ្ឋាភិបាលក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌របស់កម្ពុជាតាមរយៈវេទិកានានា និងការបង្ហាញប្រាប់ទៅពិភពលោកអំពីសក្តានុពលនៃព្រះរាជាណាចក្រកម្ពុជា។

 

ការវាយតម្លៃបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពប្រគល់ពានរង្វាន់ “Prestige 40 Under 40 Awards 2025”។ ដោយមានការចូលរួមពីសំណាក់លោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស, លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, លោកស្រី យឹម ឆៃលីន។ ពិធីនេះបានធ្វើឡើងនៅយប់ថ្ងៃថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ នា Rosewood Phnom Penh។

 

ទន្ទឹមនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលទទួលនូវពាន់រង្វាន់នាថ្ងៃនេះ ដែលបានចូលរួមបង្កើតនូវសមិទ្ធផលលេចធ្លោ ភាពច្នៃប្រឌិត លើកកម្ពស់វប្បធម៌ តម្លៃនិងអត្តសញ្ញាណរបស់ប្រទេសកម្ពុជាទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ ប្រទេសកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់ សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំប្រទេសកម្ពុជាឱ្យស្គាល់នូវសុខសន្តិភាពពេញលេញ មានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ ដែលអនុញ្ញាតឱ្យយុវជន យុវនារីកម្ពុជារបស់យើង មានឱកាសគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ បញ្ចេញសមត្ថភាព និងទេពកោសល្យច្នៃប្រឌិតរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ និងសាងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាឱ្យកាន់តែល្បីរន្ទឺ។

 

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា៖ «បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងយុគសម័យមួយដែលព័ត៌មានមានឥទ្ធិពលជាងពេលណាៗទាំងអស់។ ព័ត៌មាន និងគំនិតរបស់យើង អាចធ្វើដំណើររាប់សិនម៉ឺនគីឡូម៉ែត្រត្រឹមតែរយៈពេលប៉ុន្មានវិនាទីតាមរយៈបណ្តាញសង្គមរបស់យើង។ ការបង្ហោះសារ ឬវីដេអូតែមួយអាចបំផុសគំនិតមនុស្សរាប់លាននាក់ ប៉ុន្តែទន្ទឹមនេះ ព័ត៌មានមិនពិត ពាក្យចចាមអារ៉ាម និងខ្លឹមសារដែលបង្កគ្រោះថ្នាក់ក៏អាចរីករាលដាលយ៉ាងឆាប់រហ័សផងដែរ ប្រសិនបើយើងមិនបានប្រុងប្រយ័ត្ន។

 

ហេតុនេះ នៅក្នុងបរិបទនៃរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម តួនាទីរបស់អ្នកទាំងអស់គ្នាដែលជាបុគ្គលមានប្រជាប្រិយភាពនៅក្នុងសង្គម គឺពិតមានសារសំខាន់ណាស់ក្នុងការចែករំលែកអំពីរូបភាពល្អៗ បទពិសោធនៃភាពជោគជ័យ និងសកម្មភាពមនុស្សធម៌នានាដែលជាប្រយោជន៍សម្រាប់យុវជន និងសង្គមជាតិរបស់យើង»។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងន័យនេះ ការផ្សព្វផ្សាយ ការផលិតមាតិកា និងខ្លឹមសារព័ត៌មានសម្បូរបែបគ្រប់ជ្រុងជ្រោយអំពីរូបភាពពិតនៃប្រទេសកម្ពុជា ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន នៅក្នុងបរិបទនៃការរីករាយដាលនៃព័ត៌មានក្លែងក្លាយ។ ដូចនេះ លោកសូមលើកទឹកចិត្តទៅកាន់ជ័យលាភីដែលទទួលបានពាន់រង្វាន់នៅថ្ងៃនេះ ជាពិសេសអ្នកបង្តើតមាតិកា សូមចូលរួមបង្កើនផ្សព្វផ្សាយមាតិកាឱ្យបានកាន់តែទូលំទូលាយអំពីវិស័យទេសចរណ៍ វប្បធម៌ ឱកាសវិនិយោគ និងសក្កានុពលសេដ្ឋកិច្ចនាំប្រទេសកម្ពុជា ប្រកបដោយគំនិតឆ្នៃប្រឌិតខ្ពស់ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។

 

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមគូសបញ្ជាក់ថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ បេសកកម្មចម្បងរបស់ក្រសួងព័ត៌មាន គឺ «ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រង់ព័ត៌មាន លំហរព័ត៌មាន និងសន្តិសុខព័ត៌មានក្នុងវិស័យសារព័ត៌មាន»។ ក្នុងពេលបច្ចុប្បន្ន ក្រសួងកំពុងអនុវត្តការងារក្រោមអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» ដោយបានកំណត់នូវទិសដៅយុទ្ធសាស្រ្តអាទិភាពចំនួន៥ គឺ៖ ១. ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប, ២. ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ, ៣. ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ, ៤. ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន និង៥. ការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។

 

ក្នុងន័យនេះ ក្រសួងព័ត៌មានបាននិងកំពុងជំរុញឱ្យមានការចូលរួមពីដែគូពាក់ព័ន្ធ ក្នុងការលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងផលិតនូវមាតិកាល្អៗ ពាក់ព័ន្ធប្រធានបទចម្រុះ គ្រប់ទម្រង់ ដើម្បីលើកតម្តើងកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕