*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត

(អាស៊ែបៃហ្សង់)៖ កម្ពុជា និងអាស៊ែបៃហ្សង់ បើកទំព័រថ្មីនៃទំនាក់ទំនងរវាងគ្នា ដោយបោះមួយជំហានទៀតឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអប់រំផ្នែកការទូត។

 

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអាស៊ែបៃហ្សង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការទូត។

 

ដើម្បីឈានទៅសម្រេចបានកាន់តែប្រសើរលើកិច្ចការនេះ កម្ពុជា និងអាស៊ែបៃហ្សង់ បានបានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់លើឯកសារចំនួន៣រួមាន៖

 

១៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់។

 

២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា និងសាកលវិទ្យាល័យ ADA ដែលចំណុះឱ្យក្រសួងការបរទេសអាស៊ែបៃហ្សង់។

 

៣៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

 

ក្នុងសន្និសីទរួមគ្នាជាមួយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីនៅថ្ងៃចន្ទ ទី១២ តុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងក្នុងវិស័យផ្សេងៗរវាងប្រទេសកម្ពុជា និងអាស៊ែបៃហ្សង់ នៅមានកម្រិតតិចតួចនៅឡើយ ខណៈប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេលជាង ៣០ឆ្នាំមកហើយ។

 

សម្តេចមហាបវរធិបតី បានគូសរំលេចថា កន្លងមកប្រទេសទាំងពីរបានរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូច្នេះតាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចនៅថ្ងៃនេះ សម្តេចមានជំនឿយ៉ាងមុតមាំថា ប្រទេសទាំងពីរអាចធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង។

 

សម្តេចមហាបវរធិបតី បានឱ្យដឹងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម រដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នាលើការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដើម្បីបង្កើតក្រុមការងាររួមផ្នែកពាណិជ្ជកម្ម ដែលនឹងធ្វើការរួមគ្នាក្នុងការកំណត់ និងអនុវត្តសកម្មភាពជាក់ស្តែង ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

 

បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជួបជាមួយតំណាងសហគមន៍ធុរកិច្ច និងវិស័យឯកជនរបស់អាស៊ែបៃហ្សង់។ សម្តេចសង្ឃឹមថា នឹងអាចអញ្ជើញគណៈប្រតិភូធុរកិច្ចអាស៊ែបៃហ្សង់ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ និងស្វែងរកឱកាសវិនិយោគ។

 

សម្តេចមហាបវរធិបតី បានបង្ហាញការយល់ឃើញថា ការបង្កើនទំនាក់ទំនងដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញឱកាសជាក់ស្តែង និងកំណត់ឱកាសពិតប្រាកដសម្រាប់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ។

 

ក្នុងកិច្ចប្រជុំទ្វេភាគីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំជំនួបរវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងគោលបំណងសម្រួល និងបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរ៕