*ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់ក្រុមការងារ។*រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម បង្កើនសារអប់រំសុខភាព សុវត្ថិភាពចរាចរណ៍ និងជម្រើសប្រើប្រាស់ប្រកបដោយការយល់ដឹង*ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព *លោក នេត្រ ភក្ត្រា បន្តណែនាំមន្ត្រីបក្សពង្រឹងសាមគ្គីភាព បម្រើពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវឆ្អែតឆ្អន់ចំពោះការធ្វើអំពើល្អជាមួយពលរដ្ឋឡើយ*លោក នេត្រ ភក្ត្រា៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវរបស់បក្សប្រជាជន និងការគិតគូរសុខទុក្ខពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃជំនឿទុកចិត្តបោះឆ្នោតគាំទ្រឱ្យបន្តដឹកនាំប្រទេស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទម្លាយថា អំឡុងពេលមានសង្គ្រាមព្រំដែន សម្តេចបានអញ្ជើញទៅជួបកងទ័ពដល់សមរភូមិមុខ 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយឲ្យដឹងថា នៅក្នុងអំឡុងពេលមានសង្គ្រាមព្រំដែន សម្តេចបានទៅជួបកងទ័ពដល់សមរភូមិមុខ ដោយមិនបានផ្សព្វផ្សាយជាសាធារណៈឡើយ។ នេះបើតាមការទម្លាយរបស់សម្ដេចនៅក្នុងឱកាស ដែលសម្ដេច និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។

 

ការបញ្ជាក់របស់សម្ដេចបែបនេះ បន្ទាប់ពីមានការចោទសួរថា ពីបុគ្គលមួយចំនួនតូចថាក្នុងអំឡុងពេលមានសង្រ្គាមនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយថៃ សម្ដេចក្នុងនាមជានាយករដ្ឋមន្រ្តីបានធ្វើអ្វីខ្លះ? ហើយបើតាមការណ៍បញ្ជាក់របស់សម្ដេច សម្ដេចមិនត្រឹមតែបានចុះទៅសមរភូមិជួរមុខដោយផ្ទាល់ក្នុងអំឡុងសង្រ្គាមព្រំដែនឆ្នាំ២០២៥ជាមួយថៃនេះឡើយ។ ប៉ុន្តែកាលពីឆ្នាំ២០០៨ ក្នុងឋានៈជាមេបញ្ជាការកងទ័ព សម្ដេចក៏ធ្លាប់បានចុះទៅដល់សមរភូមិមុខដោយផ្ទាល់ផងដែរ។

 

ជាមួយគ្នានេះសម្ដេចក៏បានសង្កត់ធ្ងន់ផងដែរថា បើសិនជាសម្ដេច មិនអាចក្ដាប់បានសភាពការណ៍រឹងមាំនោះទេ នោះផ្ទះជនភៀសសឹកចំនួន៥០០០ខ្នង ក៏មិនអាចលេចចេញជារូបរាងទាន់សភាពការណ៍ដើម្បីត្រៀមទទួលជនភៀសសឹកនោះដែរ។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «មានបងប្អូនខ្លះសួរថា ហ៊ុន ម៉ាណែត ធ្វើអីខ្លះ? ហ៊ុន ម៉ាណែត មិនដែលឃើញទៅអើតនៅព្រំដែន។ អត់ទេ! ខ្ញុំទៅជួបជាមួយជនភៀសសឹក កន្លែងខ្លះខ្ញុំទៅអើតទាហាននៅហ្នឹង គ្រាន់តែខ្ញុំអត់បង្ហាញរូប។ មិនមែនមេដឹកនាំគេ ពាក់អាវក្រោះថតតឺនុយទេ។ ខ្ញុំទៅ ទៅដល់មុខព្រោះកុំឲ្យពិបាកទាហាននៅខាងមុខគេការពារ។ យើងធ្លាប់ធ្វើទ័ពដែរ ទៅអត់បញ្ជាក់ល្អជាង។ កាល២០០៨ ខ្ញុំទៅដល់ភ្នំទ្រព្យកាលជិតវាយគ្នា ពូ…ថាមិចក៏មកដល់ហ្នឹងខ្ញុំថាអត់ទេ ត្រូវតែទៅ អត់មានឲ្យនរណាដឹងទេ ដូចតែគេដូចតែឯងតើ។ ភាគីម្ខាងអាចមើលមកថានរណាមុខដូច ហ៊ុន ម៉ាណែត? ប៉ុន្តែអត់មានប្រកាសទៅទេ។ យើងទៅមើល ហើយក៏គ្មានទៅបង្ករការលំបាកឱ្យដែរ ប៉ុន្តែស្ថានភាពទោះបីខ្ញុំមិនទៅ ស្ថានភាពយើងតាមជាប់ជាប្រចាំ។ ផ្ទះ ៥០០០ខ្នង ដែលធ្វើមិនមែនជារឿងចៃដន្យទេ មិនមែនកើតដោយខ្លួនឯងទេ បើខ្ញុំក្ដាប់មិនដាក់ចេញនូវគោលការណ៍ ដើម្បីទៅជួយប្រជាពលរដ្ឋ»។

 

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល សម្ដេចបានបញ្ជាក់ទៅអ្នកនយោបាយមួយចំនួន ដែលបានយកបញ្ហាជនភៀសសឹកទៅញុះញង់ ក្នុងបំណងធ្វើឱ្យជនភៀសសឹកស្អប់រាជរដ្ឋាភិបាល ប្រហែលមិនអាចបានសមបំណងនោះឡើយ ព្រោះជនភៀសសឹកយល់ច្បាស់ពីការប្រឹងប្រែងជួយរបស់រាជរដ្ឋាភិបាល និងបានជួបជាមួយសម្ដេច ក៏ដូចជាតំណាងរដ្ឋាភិបាល ដែលបានទៅដល់ចូលរួមជួយដោះស្រាយយ៉ាងពិតប្រាកដនោះឡើយ៕