អ.ន.ក ខណ្ឌប្ញស្សីកែវ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡុង ង៉ែត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខណ្ឌប្ញស្សីកែវ និងជាតំណាងលោក ជិន ប៊ុនធឿន សមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខណ្ឌប្ញស្សីកែវ បានជួបសំណេះសំណាល និងផ្តល់ថវិកាបេឡាមរណៈសង្គ្រោះជូនក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន៣គ្រួសាររួមមាន៖

១.ក្រុមគ្រួសារសព លោក សុខ ភិរុន
២. ក្រុមគ្រួសារសព លោក ជា សំណាង
៣.ក្រុមគ្រួសារសព លោក ឈឹម ឌីភារិទ្ធ
ក្នុងមួយគ្រួសារៗទទួលបានថវិកា៤លានរៀល។ ដោយឡែក លោក ជិន ប៊ុនធឿន បានឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារៗទទួលបានអង្ករ១បាវ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ។
នាឱកាសនោះ លោក ឡុង ង៉ែត ក្នុងនាម លោកប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខណ្ឌប្ញស្សីកែវ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងផ្តាំផ្ញើការសួរទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនរាជធានីភ្នំពេញ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះជីវភាព រស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ ជាចុងក្រោយ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពអ្នកទាំងបួន សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕



