រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ យោងប្រសាសន៍ដឹកនាំរបស់លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងលោក ប៉ែន ស៊ីមាន អនុប្រធានប្រចាំការក្រុមការងាររៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់

បានចាត់ឱ្យក្រុមការងាររៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ សហការជាមួយលោកអនុប្រធានភូមិទួលសង្កែ ចុះពិនិត្យជាក់ស្តែងទីតាំងសាងសង់លំនៅដ្ឋានមួយកន្លែង ដែលចាក់ខ្សាច់ ប៉ះពាល់លើប្រព័ន្ធលូ និងច្រកផ្លូវ ស្ថិតនៅផ្លូវបេតុង ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ក្រុមសណ្តាប់ធ្នាប់សង្កាត់ និងអនុប្រធានភូមិ បានណែនាំនូវការងារត្រូវអនុវត្ដដល់ម្ចាស់លំនៅដ្ឋានដែលសង់ផ្ទះ :
– មិនត្រូវចាក់ខ្សាច់ប៉ះពាល់លើប្រព័ន្ធលូ បង្ហូរទឹកឡើយ
– ចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ដោយទុកដាក់សម្ភារៈនៅខាងលំនៅដ្ឋាន កុំឱ្យប៉ះពាល់ការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ។
* អាជ្ញាធរសង្កាត់និងភូមិ បានឆ្លើយតបទាន់ពេលវេលា តាមការរាយការណ៍របស់បងបប្អូនប្រជាពលរដ្ឋ ក្នុងបណ្តាញតេឡេក្រាម ។



