ក្រសួងរ៉ែ និងអគ្គិសនីកម្ពុជា ប្រកាសផ្តល់អាហារូបករណ៍អគ្គិសនី សម្តេច ហ៊ុន សែន ១០០% ជូនដល់កូន ឬបងប្អូនបង្កើតរបស់វីរៈកងទ័ពពលី ដើម្បីបុព្វហេតុការពារជាតិ

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា សូមផ្តល់អាហារូបករណ៍អគ្គិសនី សម្តេច ហ៊ុន សែន ១០០% ជូនដល់កូន ឬបង-ប្អូន បង្កើតរបស់វីរៈកងទ័ព សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជំនាញអគ្គិសនី រួមទាំងការស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថាន វិទ្យាសាស្ត្រអគ្គិសនី ដែលនឹងទទួលពាក្យសុំចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។
ការផ្ដល់ជូនដល់ក្រុមគ្រួសារវីរៈកងទ័ព ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិ ក្នុងសង្គ្រាមព្រំដែនកម្ពុជា-ថៃនេះ ដើម្បីជាការដឹងគុណចំពោះវីរៈភាពដ៏អង់អាច របស់វីរៈកងទ័ព ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិក្នុងសង្គ្រាមព្រំដែនកម្ពុជា-ថៃ និងដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាព ក្នុងជំនាញបច្ចេកទេសអគ្គិសនី៕

