រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

លោក អ៊ុំ គឿន អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណ: សង្កាត់គីឡូម៉ែត្រលេខ៦ បុគ្គលិកសហគ្រាសគ្រប់គ្រងសំរាម សំណលរឹងរាជធានីភ្នំពេញ ភ្នាក់បរិស្ថានសង្កាត់ និងតំណាងក្រុមហ៊ុន ៨០០ ស៊ូពើ បានចុះពិនិត្យបញ្ហាសំរាម និងសហការសម្អាតចេញ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
-ក្រុមហ៊ុន ៨០០ ស៊ូពើ ធ្វើការប្រមូល ចូក សម្អាតសំរាមរាយប៉ាយ នៅផ្លូវបេតុង (ចំណុចខាងក្រោយរបងបុរីពិភពថ្មី) ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ប្រើប្រាស់រថយន្តដាំស្ទ័រចំនួន ០២គ្រឿង សាសឺរចំនួន ០១គ្រឿង សម្អាតបានស្អាតល្អ និងដឹកចេញទៅចាក់នៅទីលានដាក់សំរាមដង្កោរួចរាល់។
-បានជម្រាបជូនសង្កាត់ធ្វើការទំនាក់ទំនងរកម្ចាស់ដីណែនាំអោយគាត់ជួយទប់ស្កាត់អ្នកយកសំរាមមកចោលក្នុងដីគាត់ ឬអាចធ្វើរបងបិតជិត។
-បានសហការសម្អាតផ្លូវ១៧០១ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ចូលបានចំនួន ០២ធុងដាំស្ទ័រ ដឹកយកទៅចាក់នៅទីលានដាក់សំរាម និងបន្តសម្អាតនៅថ្ងៃស្អែកទៀតរហូតរួចរាល់។


