*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យក្រុមហ៊ុន ADM នាំយកបច្ចេកវិទ្យាទំនើបនៃការកែច្នៃកសិផលឱ្យមានតម្លៃបន្ថែមខ្ពស់ មកកាន់ទីផ្សារកម្ពុជា

ឈីកាហ្គោ)៖ បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងឈីកាហ្គោ ដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក , លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៉ីកូ និងគណៈប្រតិភូ សមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Tate អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Archer Daniels Midland (ADM) ដែលជាក្រុមហ៊ុនកែច្នៃចំណីអាហារ និងជួញដូរទំនិញកសិផលអន្តរជាតិដ៏ធំមួយរបស់អាម៉េរិក និងពិភពលោក។

ជំនួបនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ ADM ស្ថិតក្នុងទីក្រុងឈីកាហ្គោ រដ្ឋអ៉ីលីណយ ដោយមានគោលបំណងចម្បងក្នុងការបង្ហាញជូនពីឱកាសវិនិយោគ ដោយបានជម្រាបជូនថ្នាក់ដឹកនាំ ADM អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ការកែច្នៃចំណីអាហារ និងការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្មកសិផលប្រកបដោយគុណភាព និងនិរន្តរភាព។

តាមរយៈជំនួបនេះលោក Joseph Tate បានបង្ហាញអំពីប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងវិស័យកៃច្នៃចំណីអាហារ និងជួញដូរទំនិញកសិផលនៅលើទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះលោកក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកផងដែរ។ លោកបានបន្ថែមថា ការចុះហត្ថលេខាលើឯកសារនេះនឹងបង្កើនទំនុកចិត្តដល់ក្រុមហ៊ុនសហរដ្ឋអាម៉េរិក មួយកម្រិតទៀត។

ក្រៅពីបានលើកឡើងអំពីកំណែទម្រង់ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវកញ្ចប់លើកទឹកចិត្តជាអតិបរមា មានភាពងាយស្រួល តម្លាភាព និងទំនុកចិត្តខ្ពស់ដល់វិនិយោគិនបរទេស ព្រមទាំងសក្តានុពលទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលជាចំនុចតភ្ជាប់នៃអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន ADM ពិចារណាពិនិត្យលទ្ធភាពនាំយកនូវ បច្ចេកវិទ្យាទំនើបនៃការកែច្នៃកសិផលឱ្យមានតម្លៃបន្ថែមខ្ពស់ (Value-added processing) និងប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ (Supply Chain) ប្រកបដោយប្រសិទ្ធភាពទៅកាន់កម្ពុជាផងដែរ។

បេសកកម្មនេះបានសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញអ្នកវិនិយោគលំដាប់ពិភពលោក ដើម្បីបង្កើតការងារ និងផ្ទេរចំណេះដឹងបច្ចេកទេសកម្រិតខ្ពស់មកកាន់កម្ពុជា៕