*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

កម្ពុជា-តួកគីយ៉េ រៀបចំយន្តការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅពេលខាងមុខ

អង់ការ៉ា, តួកគីយ៉េ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មអង់ការ៉ា បានពិភាក្សា និងបានផ្លាស់ប្តូរយោបល់គ្នាលើយន្តការ ដើម្បីជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ ដើម្បីឆ្លើយតបនឹងគោលដៅពង្រីកនូវកិច្ចសហប្រតិបត្តិការលើការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ។

 

ជំនួបពិភាក្សាការងារ រវាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា និងសហការី នាថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ។

 

ក្នុងឱកាសនោះ លោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកទស្សនកិច្ចនៅសភាពាណិជ្ជកម្មអង់ការ៉ា ដែលនេះជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដំបូងបំផុតមកកាន់សភាពាណិជ្ជកម្មអង់ការ៉ា និងជាឱកាសដ៏វិសេសវិសាលសម្រាប់ពង្រីកនូវកិច្ចសហប្រតិបត្តិការលើការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ។

 

ទន្ទឹមគ្នានេះលោកស្រី ចម និម្មល និងលោកប្រធានសភាពាណិជ្ជកម្ម បានកត់សម្គាល់នូវវឌ្ឍនភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ និងបានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ។

 

ក្នុងឱកាសនោះផងដែរ លោកស្រី ចម និម្មល បានរំលេចនូវវិស័យអាទិភាពចំនួន៤ ដែលជាសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងនោះរួមមានវិស័យបរិក្ខាសុខាភិបាល វិស័យទេសចរណ៍ សុខភាព វិស័យវាយនភណ្ឌនិងសម្លៀកបំពាក់ និងវិស័យសំណង់ និងបានអញ្ជើញពាណិជ្ជករនិងអ្នកវិនិយោគតួកគីយ៉េ ឱ្យមកស្វែងរកកាលានុវត្តន៍ភាពធុរកិច្ចលើវិស័យទាំងនេះ និងដៃគូរពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

 

លោកប្រធានសភាពាណិជ្ជកម្ម បានសន្យាថានឹងរៀបចំនូវដំណើរទស្សនកិច្ចរបស់ពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េទៅកាន់ប្រទេសកម្ពុជានាដើមឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីរៀបចំនូវព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មជាមួយនឹងក្រុមហ៊ុន-សហគ្រាសនៅប្រទេសកម្ពុជា។

 

សូមគូសបញ្ជាក់ផងដែរថា សភាពាណិជ្ជកម្មអង់ការ៉ាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៣ និងមានសមាជិកជាក្រុមហ៊ុននិងសហគ្រាស ចំនួនជាង ១៧០,០០០ ដែលធ្វើឱ្យស្ថាប័ននេះក្លាយជាស្ថាប័នដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសនៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ៕