*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត

ក្នុងជំនួបជាមួយសម្តេចតេជោ, ឯកអគ្គរដ្ឋទូតនូវែលសេឡង់ទើបតែងតាំងថ្មី ភ្ញាក់ផ្អើលភាពរីកចម្រើននៅកម្ពុជា ខុសគ្នាឆ្ងាយធៀបនឹង២០ឆ្នាំមុន 

(ភ្នំពេញ)៖ លោកស្រី រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតរបស់នូវែលសេឡង់ប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី បានបង្ហាញការភ្ញាក់ផ្អើលចំពោះការរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជាធៀបនឹងពេល២០ឆ្នាំមុន ពេលលោកស្រីមកលេងនៅកម្ពុជា។

 

លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជានេះ ក្នុងពេលលោកស្រីអញ្ជើញប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

 

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្តីរីករាយក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរចំពោះលោកស្រីត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់នូវែលសេឡង់ប្រចាំនៅកម្ពុជា។ សម្ដេចតេជោ ចាត់ទុកវត្តមានរបស់លោកស្រីនៅពេលនេះ នឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

 

លោកស្រីឯកអគ្គរដ្ឋទូតរបស់នូវែលសេឡង់ប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មីនេះ បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានបានអនុញ្ញាតឱ្យលោកស្រី ចូលជូនសារតាំង និងសម្ដែងការគួរសម។

 

លោកស្រីបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ដែលកំពុងតែឈានទៅមុខ។ លោកស្រី បានកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ដោយលោកស្រីបានរំលេចថា ប្រៀបនឹង២០ឆ្នាំមុន ពេលលោកស្រីអញ្ជើញមកទស្សនាប្រទេសកម្ពុជាជាមួយស្វាមី និង២០ឆ្នាំក្រោយនេះ លោកស្រីមិនគួរឱ្យជឿថា កម្ពុជាអាចអភិវឌ្ឍលឿនរហ័សទាល់តែសោះ។ លោកស្រី បានបង្ហាញការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើនរបស់កម្ពុជា។

 

លោកស្រី ក៏បានលើកឡើងដែរថា កម្ពុជាគឺមានភាពធន់ខ្លាំងណាស់ ដែលគួរឱ្យសរសើរចំពោះការរីកចម្រើនរបស់ប្រទេសមួយនេះ។ បន្ថែមពីលើនេះ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកស្រី បានលើកឡើងថា នូវែលសេឡង់ តែងជួយដល់កម្ពុជា ជាពិសេសការបោសសម្អាតមីន និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅនូវែលសេឡង់ ដែលមកដល់ពេលនេះមាននិស្សិតកម្ពុជាប្រមាណ ១ ០០០នាក់ ទៅសិក្សានៅប្រទេសនូវែលសេឡង់។

 

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូត ជាពិសេសទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់។ សម្ដេចតេជោ បានអរគុណនូវែលសេឡង់ ដែលតែងតែចូលរួមចំណែកជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានាពេលកន្លងមក ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។

 

ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរគួរសិក្សាជាមួយគ្នា ទៅលើចំណុចណាដែលអាចមានសក្តានុពល នៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ ឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនោះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៅលើបញ្ហាធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូលមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

 

សម្ដេចតេជោ ក៏បានសម្ដែងក្តីរីករាយនៅពេលឃើញពាណិជ្ជកម្មរវាងកម្ពុជា និងនូវែលសេឡង់ កាន់តែកើនឡើង បើទោះបីជាមានចំនួនតិច ក៏ប៉ុន្តែមានការកើនឡើង ហើយសម្ដេចចង់ឃើញអ្នកវិនិយោគរបស់នូវែលសេឡង់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន៕