សេចក្តីបដិសេធ និងជូនដំណឹងបន្ទាន់ អង្គភាពសារព័ត៌មាន NMR TV NEWS សូមបដិសេធជាផ្លូវការ និងទាំងស្រុង ចំពោះកាតសម្គាល់ខ្លួនអ្នកសារព័ត៌មានក្លែងបន្លំចំនួន ០២ សន្លឹក ដែលបានលួចបន្លំប្រើប្រាស់ឈ្មោះស្ថាប័ន ទម្រង់កាតក្រសួងព័ត៌មាន និងគេហទំព័រ www.nmrtvnews.com ដោយខុសច្បាប់។ អត្តសញ្ញាណលើកាតក្លែងបន្លំ៖

គង់ បូរិបូណ៌ (KONG BORIBO) — និពន្ធនាយក (ID: 08805 / 2026)
សូ ថូ (SO THOU) — អ្នករាយការណ៍ព័ត៌មាន (ID: 02090 / 2026)
វិធានការណែនាំ៖
ផ្ទៀងផ្ទាត់ QR Code៖ សូមស្កេន QR Code (Verify CamDX) លើកាត ដើម្បីពិនិត្យទិន្នន័យក្នុងប្រព័ន្ធក្រសួងព័ត៌មាន។
បដិសេធកិច្ចសហការ៖ អាជ្ញាធរ និងប្រជាពលរដ្ឋ សូម មិនត្រូវផ្តល់កិច្ចសហការ ជាមួយបុគ្គលទាំងពីរនេះឡើយ។
រាយការណ៍៖ ប្រសិនបើឃើញបុគ្គលទាំងនេះយកកាតទៅប្រើប្រាស់ជំរិតទារប្រាក់ ឬល្មើសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬក្រសួងព័ត៌មានជាបន្ទាន់។



