របាយការណ៍សង្ខេបស្តីពីការប្រើប្រាស់រូបភាពបុគ្គលិកសន្តិសុខ និង Logo របស់ NMR Security ដោយគ្មានការអនុញ្ញាតធ្វើឱ្យបាត់បង់ចំណូលក្រុមហ៊ុនអស់ជិត 50 ម៉ឺនដុល្លារសហរដ្ឋអាមេរិក សូមគោរពជូន៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

តាមរយៈ៖ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកអង្គការ និងសមាគម
កម្មវត្ថុ៖ សំណើសុំជួយពិនិត្យ និងផ្ទៀងផ្ទាត់ការប្រើប្រាស់រូបភាព និង Logo របស់ NMR Security ដោយគ្មានការអនុញ្ញាត ដែរផ្ទុយពីរវិជ្ជាជីវៈក្រមសីលធម៌នៃអង្គភាពសារព័ត៌មាន។
ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ខ្ញុំបាទ សួន សុខឌឿន អគ្គនាយកក្រុមហ៊ុនNMR សូមគោរពរាយការណ៍ថា អង្គភាពសារព័ត៌មានមួយចំនួនបានយក រូបភាពបុគ្គលិកសន្តិសុខ ឯកសណ្ឋាន និង Logo របស់ NMR Security ទៅផ្សព្វផ្សាយជាបន្តបន្ទាប់ ដោយក្រុមហ៊ុនអះអាងថា មិនបានផ្តល់ការអនុញ្ញាត។
ការប្រើប្រាស់នេះ អាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់ កិត្តិយស សិទ្ធិ ប្រតិបត្តិការ និងផលប្រយោជន៍អាជីវកម្ម របស់ក្រុមហ៊ុន។ ក្រុមហ៊ុនប៉ាន់ស្មានថា ផលប៉ះពាល់អាចមានតម្លៃ ជិត ៥០ ម៉ឺនដុល្លារអាមេរិក ដែលសូមមេត្តាពិនិត្យផ្ទៀងផ្ទាត់តាមភស្តុតាងជាក់ស្តែង។
សំណូមពរ៖
សូម ឯកឧត្តម មេត្តាចាត់ការតាមការគួរ ដើម្បី៖
ពិនិត្យប្រភព និងសិទ្ធិប្រើប្រាស់រូបភាពសន្តិសុខ និង Logoក្រុមហ៊ុនពិនិត្យទៅលើក្រុមអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន អនុវត្តទៅតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន
ពិនិត្យខ្លឹមសារ និងបរិបទនៃការផ្សព្វផ្សាយ អំពីក្រុមហ៊ុនសន្តិសុខNMR។
ស្នើឱ្យភាគីពាក់ព័ន្ធបំភ្លឺ និងផ្តល់ភស្តុតាង បង្ហោះតាមតែអំពើចិត្តមិនបានស៊ើបអង្កេតឲ្យបានច្បាស់លាស់។
ពិនិត្យផលប៉ះពាល់ និងការខាតបង់ដែលក្រុមហ៊ុនអះអាង។
ផុសរូបសន្តិសុខនិង logo ក្រុមហ៊ុនរាល់ថ្ងៃ។
ប៉ះពាល់ដល់ក្រុមហ៊ុនខាតបង់អស់ជិត 50 ម៉ឺនដុល្លារ ទើប ក្រុមហ៊ុនសូមរក្សាសិទ្ធិ ប្តឹងទៅស្ថាប័នមានសមត្ថកិច្ច និងតុលាការ តាមនីតិវិធីច្បាប់។
ក្រុមហ៊ុន NMR Security គោរពសិទ្ធិសារព័ត៌មាន និងមិនមានបំណងរារាំងការផ្សព្វផ្សាយព័ត៌មានឡើយ ប៉ុន្តែសូមឱ្យការប្រើប្រាស់រូបភាព និង Logo របស់ក្រុមហ៊ុនមានប្រភពច្បាស់លាស់ និងគោរពសិទ្ធិស្របច្បាប់។
សូម ឯកឧត្តម មេត្តាទទួលជ្រាប និងចាត់ការតាមការគួរ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ សួន សុខឌឿនអគ្គនាយក NMR
ទូរស័ព្ទ៖ 010 443 333
កាលបរិច្ឆេទ៖ ២៣ កញ្ញា ២០២៦





