*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថាការបរិច្ចាគត្រឹមតែ ១ម៉ឺនរៀល ពីគ្រប់ៗគ្នាមិនមែនជាការដាក់កម្រិត ឬកាតព្វកិច្ចនោះឡើយ ប៉ុន្តែវាជាការរួមចំណែកដ៏មានតម្លៃពីសហគមន៍ទាំងមូល ដើម្បីទ្រទ្រង់ដល់គ្រូពេទ្យ ក្នុងការទិញថ្នាំសង្កូវ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ ក្នុងគោលដៅផ្តល់ស្នាមញញឹម និងសង្គ្រោះជីវិតកុមារកម្ពុជា។

 

ការថ្លែងរបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយសប្បុរសជន ដែលបានបរិច្ចាគថវិកាជូនយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា «សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនមែនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប។ ថវិកាត្រឹមតែ១ម៉ឺនរៀល (ដែលស្មើនឹងតម្លៃកាហ្វេមួយកែវ) ប្រសិនបើយើងម្នាក់ៗលះបង់បន្តិចម្នាក់ នោះវានឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការជួយសង្គ្រោះជីវិតកុមាររាប់ពាន់នាក់ និងបន្តវប្បធម៌នៃការជួយគ្នាក្នុងសង្គមខ្មែរឱ្យកាន់តែរីកដុះដាល។

 

លោកជំទាវបណ្ឌិតបន្តថា «យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់នេះ គឺមិនមែនជាការដាក់កម្រិតថវិកាអីនោះទេ យើងឲ្យគាត់ចូលរួមឲ្យបានទាំងអស់គ្នា បង្កើនចលនា បង្កើនកម្លាំង ដើម្បីឱ្យយើងហៅថាស្មារតីខ្មែរគឺជួយខ្មែរ។ ពីព្រោះនេះជាអ្វីដែលយើងចង់ឱ្យដូចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកបាននិយាយថា នៅពេលដែលលំបាក គឺគ្មានអ្នកណាជួយយើងទេ គឺមានតែខ្មែរយើងជួយខ្មែរយើង នេះគឺជានយោបាយមួយ ហើយការចូលរួមនេះទោះតិចក្ដី ឬមួយក៏ច្រើនក្ដី គឺជានិមិត្តរូប ជាទឹកចិត្ត និងសម្រាប់ជួយសង្គ្រោះជីវិតកុមារកម្ពុជារបស់យើង»។

 

ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបន្ថែមថាពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកជំងឺដែលជាទារក និងកុមារ មានការកើនឡើងជាលំដាប់។ ជាពិសេសក្នុងរដូវកាលដែលមានជំងឺឆ្លង មន្ទីរពេទ្យគន្ធបុប្ផាត្រូវរ៉ាប់រងការចំណាយខ្ពស់មែនទែន ដោយក្នុងមួយឆ្នាំៗត្រូវចំណាយថវិកាជាង ៤០លានដុល្លារ (ឬប្រហែលជាង ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ) ដើម្បីព្យាបាលកុមារពី ១០០០ ដល់ ៣០០០នាក់ ដោយឥតគិតថ្លៃ។ លើសពីនេះមន្ទីរពេទ្យក៏បានបង្កើតអគារព្យាបាលជំងឺមហារីកកុមារ ដែលទាមទារការចំណាយខ្ពស់ទាំងលើផ្នែកឱសថ និងឧបករណ៍បច្ចេកទេស។

 

ដូច្នេះយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលរៀបចំឡើងជាប្រចាំរាល់ឆ្នាំ គឺធ្វើឡើងដើម្បីប្រមូលថវិកា និងដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទូទៅបានយល់ដឹងកាន់តែច្បាស់ពីសារៈប្រយោជន៍ និងការលះបង់របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ។ មួយវិញទៀតការចូលរួមជួយសង្គ្រោះជីវិតកុមារនៅថ្ងៃនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងរឹងមាំ ដើម្បីក្លាយជាសសរទ្រូង និងជាកម្លាំងចលករដ៏មានថាមពលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទៅថ្ងៃអនាគត។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់បន្ថែម។

 

ទន្ទឹមនេះលោកជំទាវបណ្ឌិត ក៏បានកោតសរសើរចំពោះការគាំទ្រដល់បេសកកម្មដ៏បរិសុទ្ធនេះ ពីសំណាក់សប្បុរសជនគ្រប់មជ្ឈដ្ឋាន, ក្រុមហ៊ុនឯកជន និងជាពិសេសស្ថាប័នធនាគារនានា បានសហការគ្នាយ៉ាងសស្រាក់សស្រាំ តាមរយៈការបង្កើតមុខងារបរិច្ចាគនៅលើ App ធនាគារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាធារណជនក្នុងការចូលរួមចំណែក។

 

ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា បើទោះបីជាចំនួនអ្នកចូលរួមមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ (ឆ្នាំមុនមានប្រមាណ ៣០ម៉ឺននាក់) ក៏ដោយ ក៏សន្ទុះនៃការផ្សព្វផ្សាយនឹងនៅតែបន្តកាន់តែទូលំទូលាយដល់សាធារណជន និងវិស័យឯកជន ដើម្បីបង្កើតជាចលនារួមគ្នាមួយយ៉ាងសកម្ម មិនត្រឹមតែនៅក្នុងខែមិថុនានោះទេ គឺដើម្បីគាំទ្រដល់មន្ទីរពេទ្យពេញមួយឆ្នាំតែម្តង៕