*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

ធនាគារពិភពលោកបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ ផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិដល់កម្ពុជា

 

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការី ក្នុងដំណើរបេសកកម្មរបស់ឯកឧត្តមនៅប្រទេសកម្ពុជា។

 

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលធនាគារពិភពលោកតែងតែគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

 

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា និងបញ្ហាប្រឈមសំខាន់ៗ ដែលកម្ពុជាកំពុងជួបប្រទះ ដែលជាឥទ្ធិពលអវិជ្ជមាននៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ផលប៉ះពាល់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ, សង្រ្គាមនៅព្រំដែនកម្ពុជា-ថៃ, និងការកើនឡើងតម្លៃប្រេង ដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលបង្កជាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចតូច បើកចំហ និងផ្សារភ្ជាប់ខ្លាំងជាមួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក។

 

ជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារក្នុងកាលៈទេសៈ នៃភាពមិនប្រាកដប្រជានេះផងដែរ។

 

លោក Carlos Felipe Jaramillo បានជម្រាបជូនអំពីការប្តេជ្ញាចិត្ត របស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈ ក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោកឆ្នាំ២០២៥-២០២៩ (Country Partnership Framework – CPF 2025-2029) ដែលផ្តោតលើ៖ ១. ការអភិវឌ្ឍមូលធនមនុស្ស, ២. ការពង្រីកភាពប្រកួតប្រជែង សម្រាប់ការងារល្អប្រសើរ និង៣. ការពង្រឹងភាពធន់សម្រាប់ប្រជាជនងាយរងគ្រោះ ។

 

ឯកសារ CPF 2025-2029 ត្រូវបានអនុម័តជាផ្លូវការ ពីក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិនៃធនាគារពិភពលោក ក្រោមកិច្ចសហការរៀបចំយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ព្រមទាំងបណ្តាភាគីពាក់ព័ន្ធដទៃទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងតម្រូវការជាអាទិភាពរបស់កម្ពុជា។

 

បន្ថែមលើនេះ, លោក Carlos Felipe Jaramillo ក៏បានជម្រាបអំពីក្របខ័ណ្ឌកញ្ចប់ថវិកា «International Development Association (IDA21)» ដោយធនាគារពិភពលោក នឹងបន្តការជួយគាំទ្រកម្ពុជា តាមរយៈការខិតខំប្រឹងប្រែងរក្សាទំហំហិរញ្ញប្បទានដែលមាន និងកៀរគរហិរញ្ញប្បទានពីប្រភពផ្សេងៗបន្ថែមទៀតផងដែរ ។

 

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីទិសដៅការងារក្នុងវិស័យអាទិភាព មានជាអាទិ៍៖ វិស័យអភិវឌ្ឍន៍ជំនាញ និងអប់រំ, វិស័យដឹកជញ្ជូន, និងវិស័យអាទិភាពផ្សេងៗទៀត ដែលធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងដើម្បីអាចទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

 

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមពីតម្រូវការចាំបាច់ ក្នុងការចាត់វិធានការឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព តាមរយៈការបណ្តុះបណ្តាលជំនាញ ក៏ដូចជាធនធានហិរញ្ញវត្ថុសមស្រប (Access to finance) គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) សហគ្រាសធុនមីក្រូ និងមធ្យម (MSMEs) និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ, បង្កើតសហគ្រាសក្នុងមូលដ្ឋាន ដែលបង្កលក្ខណៈឲ្យប្រជាពលរដ្ឋអាចបង្កើតការងារ និងមុខរបរអាជីវកម្មដោយខ្លួនឯង ដើម្បីស្រូបយកកម្លាំងពលកម្មយុវជន និងកម្លាំងពលកម្មដែលវិលត្រឡប់មកវិញពីប្រទេសថៃ ។

 

លោក Carlos Felipe Jaramillo បានសម្តែងនូវការគាំទ្រ ចំពោះការដាក់ចេញនូវវិធានការទាំងនេះ និងបានគូសបញ្ជាក់ថា ធនាគារពិភពលោកបានត្រៀមខ្លួនរួច ជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជាក្នុងការកែលម្អគោលនយោបាយ និងសមត្ថភាពស្ថាប័ន និងគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍលើរាល់ការដ្ឋានការងារអាទិភាព ដែលជាកត្តាចាំបាច់សម្រាប់ឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

 

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវសារៈសំខាន់ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការបង្កើតការងារ និងការលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋកម្ពុជា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអនុវត្តគម្រោង និងវិធានការអាទិភាពឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព និងបានជូនពរ អនុប្រធានធនាគារពិភពលោក និងសហការី ឱ្យទទួលបានជោគជ័យថ្មីជាបន្តបន្ទាប់ទៀត៕