*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត

សម្ដេចតេជោ ហ៊ុន សែន ជំរុញអ្នកវិនិយោគជប៉ុន ពង្រីកការវិនិយោគលើវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសដែលអនុញ្ញាតឲ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញអ្នកវិនិយោគជប៉ុន ពង្រីកការវិនិយោគលើវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា។

 

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយ ក្នុងការជួបជាមួយប្រតិភូនៃសមាគមជប៉ុន កម្ពុជា ហើយសម្ដេចតេជោបានសម្ដែងនូវការពេញចិត្ត ចំពោះសកម្មភាពដ៏សកម្មរបស់សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកផ្សារភ្ជាប់ទាំងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ទាំងប្រជាជន និងប្រជាជនកម្ពុជា ជប៉ុន។ ជាពិសេស គឺទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលនេះជាសកម្មភាពមួយបានចូលរួមយ៉ាងសកម្ម និងសំខាន់នៅក្នុងការគាំទ្រ និងការវិនិយោគ និងការជំរុញដល់សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។

 

លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានសម្ដែងនូវក្ដីអរគុណយ៉ាងក្រៃលែងចំពោះ ការអនុញ្ញាតរបស់សម្ដេចតេជោ ដែលបានផ្ដល់នូវកិត្តិយស ដល់រូបលោក និងប្រតិភូទាំងអស់ចូលជួបសម្ដែងការគួរសមសារជាថ្មីម្ដងទៀត នៅក្នុងឱកាសដែលប្រតិភូ អញ្ជើញមកបំពេញបេសសកម្មនៅក្នុងប្រទេសកម្ពុជា។

 

លោកបានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគនៅប្រទេសជប៉ុន ក្នុងការមកវិនិយោគក្នុងវិស័យនានា នៅប្រទេសកម្ពុជា។ លោកបានរំលេចផងដែរ ទាក់ទងទៅនឹងប្រតិភូដែលមកបំពេញបេសសកម្ម ក្នុងប្រទេសកម្ពុជាដែលសុទ្ធសឹងតែជាអ្នកវិនិយោគ នាពេលនេះមានប្រមាណ៣៦ក្រុមហ៊ុនដែលជាក្រុមហ៊ុនជប៉ុន ដែលនៅក្នុងនោះមានការវិនិយោគទៅលើ វិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិឧស្សាហកម្មជាដើម ដែលជាការចាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។

 

លោកបានបន្តថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក តាំងពីសម្ដេចតេជោនៅជានាយករដ្ឋមន្រ្តី ហើយមកដល់ពេលនេះសម្ដេចតេជោ នៅជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្ដេចតេជោ នៅតែបន្តគាំទ្រអ្នកវិនិយោគជប៉ុន ជាពិសេសគឺសមាគមជប៉ុន-កម្ពុជា តែម្ដង។ លោកបានចាត់ទុកថា ការគាំទ្រនេះគឺជាកម្លាំងចិត្តយ៉ាងសំខាន់ នៅក្នុងការផ្ដល់នូវទំនុកចិត្តទៅកាន់វិនិយោគិនជប៉ុនបន្ថែមទៀត។

 

នៅក្នុងឱកាសនោះ សម្ដេចតេជោបានបង្ហាញនូវក្ដីពេញចិត្តចំពោះវឌ្ឍនភាពរបស់សមាគមជប៉ុន-កម្ពុជា ដែលបានខិតខំប្រឹងប្រែងភ្ជាប់ទំនាក់ទំនង ជាពិសេសគឺទាក់ទងទៅនឹងការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដល់ប្រជាជនកម្ពុជា ជាពិសេសយុវជនតែម្ដង។ សម្ដេចបានបន្តថា ជំនាញវិជ្ជាជីវៈនេះជាជំនាញនៃតម្រូវការទាំងក្នុងបរិបទនៅប្រទេសកម្ពុជា ក៏ដូចជាបរិបទនៃប្រទេសជប៉ុន ហើយជាចំណែកជំរុញសេដ្ឋកិច្ចយ៉ាងសំខាន់។

 

ជាមួយគ្នានេះ សម្ដេចតេជោ បានលើកឡើងថា ចំពោះការពេញចិត្តនូវអ្នកវិនិយោគជប៉ុនដែលបានចាប់អារម្មណ៍វិនិយោគ កសិឧស្សាហកម្ម និងបច្ចេកវិទ្យា ដោយសម្ដេចតេជោ បានលើកឡើងថា ផ្នែកកសិឧស្សាហកម្មនេះគឺជាចំណុច ស្នូលមួយរបស់រដ្ឋាភិបាលរៀងមករហូតមក ដល់រាជរដ្ឋាភិបាលថ្មីក៏ចាត់ទុកការកែច្នៃនូវផលិតផលកសិកម្មនេះ ជារឿងចាំបាច់ និងអាទិភាព ហើយពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យា ក៏ដូចគ្នាដែរ ដោយក្រោមការដឹកនាំរបស់សម្ដេចធិបតី បាននឹងកំពុងយកចិត្តទុកដាក់លើវិស័យនេះ ហើយកម្ពុជាត្រូវការខ្លាំងនៅក្នុងផ្នែកនេះ។

 

ក្នុងន័យនេះ សម្ដេចតេជោ បានជំរុញឲ្យអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ និងពង្រីកនូវសក្ដានុពល នៃវិស័យទាំងអស់នេះឲ្យមានការកើនឡើងកាន់តែច្រើនបន្ថែមទៀត។ ជាចុងក្រោយ សម្ដេចតេជោ បានជូនពរឲ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងប្រតិភូ ទទួលបានជោគជ័យក្នុងការបំពេញបេសសកម្មនៅក្នុងប្រទេសកម្ពុជា៕