*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-វៀតណាម សហការគ្នាព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំគគីសោម ស្រុកស្វាយទាប

ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ ព្រុំ សត្ថារដ្ឋ នាយករងសុខាភិបាលក្រសួងការពារជាតិ នៃប្រទេសកម្ពុជា តំណាងក្រុមគ្រូពេទ្យកងទ័ពក្រសួងការពារជាតិ ព្រះជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូតំណាងក្រុមគ្រូពេទ្យកងទ័ពក្រសួងការពារជាតិ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងលោកជា ហ៊ន អភិបាលស្រុកស្វាយទាប នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម កម្ពុជា ប្រមាណ១០៤នាក់ ក្នុងនោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម៨០នាក់ និងក្រុមគ្រូពេទ្យកម្ពុជា២៤នាក់ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងឃុំគគីសោម ស្រុកស្វាយទាប បានជាង១០០០នាក់។

 

លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានថ្លែងថា ថ្ងៃនេះស្រុកស្វាយទាប មានកិត្តិយសដ៏ក្រៃលែងដែលបានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងជំនួបប្រាស្រ័យមិត្តភាព (កម្ពុជា-វៀតណាម) ប្រមាណ១,១០០នាក់នៅ មណ្ឌលសុខភាពឃុំគគីសោមនាពេលនេះ កម្មវិធីនេះរៀបចំឡើងដើម្បីអបអរសាទរជំនួបការងារព្រំដែន លើកទី២ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងកាពារជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

 

លោកអភិបាលស្រុក បានគូសបញ្ជាក់ថា ជំនួសមុខឲ្យគណៈប្រតិភូស្រុកស្វាយទាប ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យក្រសួងកាពារជាតិ នៃប្រទេសទាំងពី (កម្ពុជា-វៀតណាម) ដែលបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកស្វាយទាបដែលនេះពិតជាបានបង្ហាញឱ្យ ឃើញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

 

លោកបានបន្តថា ក្នុងនាមគណៈអភិបាលស្រុកស្វាយទាប ពិតជាមានសេចក្តីសោមនស្សរីករាយ និងមោទនភាពក្រៃ លែង ចំពោះការរីកចម្រើន នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពី បានរួមគ្នាសម្រេចបានទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។ ជាពិសេសកិច្ចសហការជួយគាំទ្រគ្នាទៅវិញទៅមកលើវិស័យផ្សេងៗទៀត នៃកិច្ចព្រមព្រៀង ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិភាព ស្ថិរភាព នាំមកនូវផលប្រយោជន៍ជូនប្រជា ជនទាំងសងខាង។

 

លោកបានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រដ្ឋាភិបាលប្រទេសទាំងពីរ (កម្ពុជា-វៀតណាម )ពិតជាបានរួមគ្នារក្សាបណ្តុះ និងពូនជ្រំចំណងទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកាន់តែមានភាពរឹងមាំប្រកបដោយប្រសិទ្ធភាពថែមទៀត។

 

ជាមួយគ្នានេះ ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋស្រុកស្វាយទាបសូមគោរពជូនពរ លោក លោកស្រី គណៈប្រតិភូទាំងអស់ ព្រមទាំងកម្មាភិបាល និងប្រជាជនវៀតណាម សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល សម្រេចជោគជ័យគ្រប់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន ហើយសូមជូនពរចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ឲ្យគង់វង្សឋិតថេរចីរកាលតរៀងទៅ និងសូមប្រកាសបើកកម្មវិធី ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យកងទ័ពស្ម័គ្រចិត្ត (កម្ពុជា-វៀតណាម) ចាប់ពីពេលនេះតទៅ។

 

សូមបញ្ជាក់ថា ជំងឺដែលគ្រូពេទ្យស្ម័គ្រចិត្តត្រូវពិនិត្យនិងព្យាបាលនាពេលនេះ មានដូចជាជំងឺច្រមុះ កំពង់ក ក្រពះពោះវៀន ត្រចៀក ភ្នែក វះកាត់តូច សន្លាក់ អេកូសាស្ត្រមានភាពទំនើបនិងល្អៗផងដែរ៕