*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើការប្រសិទ្ធនាមឈ្មោះអាកាសយានដ្ឋានអន្ដរជាតិ “តេជោ” ឆ្លុះបញ្ចាំងអំពីគុណតម្លៃប្រពៃណីខ្មែរតាំងពីបុរាណយ៉ាងណា?

ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថានៅលើផែនដីកម្ពុជានៃដើមស.វ.ទី២១ដ៏ស្រស់បវរនេះ, បើនិយាយអំពីការប្រសិទ្ធនាមឈ្មោះអាកាសយានដ្ឋានអន្ដរជាតិ “តេជោ” ដែលនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ តុលា ឆ្នាំ២០២៥ គឺនៅថ្ងៃស្អែកនេះ មានផ្ទៃដីទំហំ ២,៦០០ហិកតា ក្រោមទុនវិនិយោគប្រមាណ ១,៥០០លានដុល្លារអាមរិក គឺមានវិសាលភាពដ៏ធំមហិមាយ៉ាងទំនើបល្អប្រណិត និងជាប់ចំណាត់ថ្នាក់ទី៩ ក្នុងចំណោមព្រលានយន្ដហោះអន្ដរជាតិធំៗមហិមាលើពិភពលោក ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល ក្រោមអំណរសាទរពីភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងប្រពៃថ្លៃថ្លា។

 

បើពោលចំពោះការប្រសិទ្ធនាមឈ្មោះអាកាសយានដ្ឋានអន្ដរជាតិ “តេជោ” ដោយភ្ជាប់ “គោរមងារ” នេះ គឺពិតជាឆ្លុះបញ្ចាំងអំពីប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីបុរាណ ពិសេសសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។ ព្រោះបេីយេីងងាកទៅមើលអាណាចក្រខ្មែរ កាលពីសម័យបុរាណយើងឃើញថានាសម័យចេនឡាក្នុងរាជ្យព្រះបាទឦសានវម៌ទី១ ព្រះអង្គ បានកសាងក្រុមប្រាសាទសំបូរព្រៃគុក ដើមស.វ.ទី៧ រាជធានីមានឈ្មោះថា”ឦសានបុរៈ” គឺជាឈ្មោះព្រះនាមរបស់ព្រះអង្គផ្ទាល់។

 

ហេតុនេះចំពោះប្រពៃណីភ្ជាប់ឈ្មោះព្រះបរមនាម ទុកជានិមិត្ដរូបសមិទ្ធផលធំៗប្រចាំអាណាចក្រដ៏ប្រពៃថ្លៃថ្លានេះ បានបន្ដមកដល់កូនចៅជំនាន់ក្រោយៗ មកដល់សម័យចក្រភពអង្គរដ៏រុងរឿងនៃយើងយ៉ាងរស់រវើក ដូចជាក្នុងរាជព្រះបាទយសោវម៌ទី១ ទ្បើងគ្រងរាជ្យឆ្នាំ៨៨៩ ចុងស.វ.ទី៩ ព្រះអង្គបានកសាងប្រាសាទភ្នំបាខែង នៅលើវ្នំកណ្ដាល(ភ្នំកណ្ដាល) នៃចក្រភពអង្គរ, រាជធានីនាសម័យនោះមានឈ្មោះថា យសោធរបុរ(Yaśōdharapura) គឺជាឈ្មោះព្រះនាមរបស់ព្រះអង្គផ្ទាល់ , បន្ទាប់មកទៀតព្រះអង្គ បានជីកបារាយណ៍សួគ៌ខាងកើតដ៏ធំមហិមាគឺមានបណ្ដោយ៧,១២០គ.ម.និងទទឹង១,៧០០គ.ម. មានឈ្មោះថា “យសោធរតដាក” ដែលជាឈ្មោះព្រះនាមរបស់ព្រះអង្គ ផ្ទាល់ផងដែរ។

 

លោក រ័ត្ន សណ្ដាប់ បន្ដថា បច្ចុប្បន្ន បើយើងងាកទៅមើលបណ្តាប្រទេសមហាអំណាចជឿនលឿននានាលេីពិភពលោក គេក៏បានប្រសិទ្ធនាមឈ្មោះ មេដឹកនាំរបស់គេ ដើម្បីទុកជានិមិត្ដរូបសមិទ្ធិផលជាតិធំៗ ប្រចាំជាតិគេយ៉ាងប្រពៃថ្លៃថ្លាផងដែរ ដូចជាប្រទេសបារំាង អាកាសយានដ្ឋានអន្ដរជាតិ Charles de Gaulle ជាឈ្មោះប្រធានាធិបតីរបស់គេផ្ទាល់, សហរដ្ឋអាមេរិក អាកាសយានដ្ឋានអន្ដរជាតិ John F. Kennedy International Airport ជាឈ្មោះប្រធានាធិបតីរបស់គេផ្ទាល់ ឬរហូតគេកំណត់យកប្រធានាធិបតីទី១ លោក ចច វ៉ាស៊ីនតោន- George Washington ឆ្នាំ១៧៨៩ ដោយចាត់ទុកជា “បិតារដ្ឋបុរស” គឺជាបុព្វបុរសដើមបស់ជាតិគេទៀតផង។ ដូច្នេះចំពោះប្រពៃណីប្រសិទ្ធនាមឈ្មោះ របស់មេដឹកនាំរបស់ជាតិ ចារឹកជាសមិទ្ធិផលធំៗ ប្រចំាជាតិ គឺជាការបណ្តុះស្មារតីស្រឡាញ់ជាតិ មាតុភូមិ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយចងចាំគ្រប់ៗជំនាន់ ដោយហេតុថា សម្តេចតេជោ ហ៊ុន សែន ជាបិតារដ្ឋបុរសសន្ដិភាព នៃកម្ពុជរដ្ឋសម័យទំនើប៕