*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន 

(កំពង់ធំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានលើកឡើងថា តាមរយៈខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្ដខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន បានស្ដែងឲ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺការខ្វះខាតសាលារៀន ដែលជាហេតុនាំឲ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពង់ខ្ពស់ ហើយងាយក្នុងការបោះបង់ការសិក្សា ពិសេសកូនស្រី។

 

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ ស្មើនឹង៥៥បន្ទប់ ដែលទើបសាងសង់រួចរាល់នៅវិទ្យាល័យទ្រៀល ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ផ្ដើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឲ្យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិឋានរបស់ប្រជាពលរដ្ឋ។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកដែលតាមស្ដាប់រឿងប្រវត្តិសម្ដេចតេជោ ពិសេសតាមស្ដាប់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទនោះច្បាស់ជាអាចដឹង ពីមុនសង្គ្រាមកុមាររបស់យើងជាច្រើន ដើម្បីបន្ដការអប់រំការសិក្សា ខ្លះទៅបួស ខ្លះទៅចាកចេញពីស្រុក ដែលនេះជាបទពិសោធន៍របស់ឪពុកខ្ញុំ ដោយឡែកមីងរបស់ខ្ញុំស្រីៗ គឺអត់បានរៀនតែម្ដង អី៊ចឹងការអប់រំមិនអាចទៅរួចទេទោះបីជាចង់យ៉ាងណាក៏ដោយ»។

 

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ផ្ដើមចេញបទពិសោធន៍លំបាកខ្លួនឯងនេះហើយ ទើបសម្ដេចតេជោ ហ៊ុន សែន មិនចង់ឃើញក្មេងជំនាន់ក្រោយលំបាកដូចជំនាន់សម្ដេចនោះឡើយ ពោលក្រោយសង្គ្រាមដោយនយោបាយឈ្នះឈ្នះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយក្នុងវិស័យអប់រំ ដោយផ្ដោតទៅលើការពង្រាយសាលានៅទូទាំងប្រទេស។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា នៅទូទាំងប្រទេសក្នុង១៦៥២ឃុំសង្កាត់ មានសាលាបឋមសិក្សាយ៉ាងហោចមួយនៅក្នុងឃុំសង្កាត់ ហើយឃុំសង្កាត់ខ្លះមានច្រើនជាងមួយ ខណៈបច្ចុប្បន្នសាលាបឋមសិក្សាមានជាង៧០០០ទីតាំង។ សម្ដេចបានបន្ដទៀតថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឲ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម។

 

សម្ដេចមហាបវរធិបតី ប្រមុនខៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ ដូច្នេះក្រសួងអប់រំ យុវជន និងកីឡា ត្រូវតែបន្ដយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពគ្រូបន្ដទៀត។

 

ភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺជាខ្សែភាពយន្តប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិ។

 

ខ្សែភាពយន្តនេះមានប្រមាណ ៩៦ភាគ ហើយចំណាយពេលថតជាងមួយឆ្នាំ។ ការថតខ្សែភាពយន្តនេះបានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ ភាពយន្តនេះបានចាប់ផ្តើមចាក់ផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ តាមរយៈកញ្ចក់ទូរទស្សន៍បាយន្ត និងមាននៅលើឆាណែល CoolApp ឈ្មោះ «ភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។

 

Channel CoolApp:

https://channel.coolapp.com.kh/@sonunderfullmoon

 

រឿងនេះនិយាយអំពីដំណើរជីវិតពិតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងសម័យសង្គ្រាមលន់ នល់ រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ ការរត់ចូលព្រៃម៉ាកគីក្នុងសម័យខ្មែរក្រហម ការឆ្លងដែនទៅវៀតណាមដើម្បីស្វែងរកកម្លាំងរំដោះប្រទេស និងការជួបជុំភរិយាក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩។ ក្រុមការងារបានចុះថតនៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ និងទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀត។

 

ខ្សែភាពយន្តនេះចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិក ដែលជាថវិកាបានមកពីក្រុមហ៊ុនឯកជន និងមិនមែនជាថវិកាជាតិឡើយ។ ភាពយន្តនេះបានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ និងកងកម្លាំង ៥០០នាក់ ផ្សេងទៀត។ សម្ដេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តនេះឡើង ដែលដឹកនាំដោយលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ គណៈកម្មការនេះមានភារកិច្ចដឹកនាំត្រួតពិនិត្យខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្ដែង៕