*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន *ឯកអគ្គរាជទូតថៃ ពឹងគេឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនក្នុងវេទិកាហ្វ្រង់កូហ្វូនី*សម្តេច ម៉ែន សំអន ជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតក្រីក្រមកសិក្សានៅភ្នំពេញ

ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ 

(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញការអនុវត្តយុទ្ធនាការ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដោយបានជ្រើសរើស និងប្រគល់ពានរង្វាន់ជូនសហគ្រាស ក្រុមហ៊ុន រោងចក្រសរុបចំនួន ៩១ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។

 

លោក ស៊ុន មេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកថា ក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំង ៩១នោះ មាន ពានមាស ៤៩ សហគ្រាស ពានប្រាក់ ២៣ សហគ្រាស និងពានសំរិទ្ធ ១៩ សហគ្រាស។

 

អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា៖«ការផ្តល់ពានរង្វាន់នេះ មិនមែនគ្រាន់តែជាការលើកសរសើរដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលមានអនុលោមភាពល្អប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តឱ្យសហគ្រាសទាំងអស់បន្តពង្រឹងការអនុវត្តច្បាប់ការងារ កែលម្អលក្ខខណ្ឌការងារ និងបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាព សុខសាន្ត និងផលិតភាពខ្ពស់»។

 

សម្រាប់ក្រសួងការងារ បរិយាកាសការងារសុខសាន្ត និងទំនាក់ទំនងវិជ្ជាជីវៈល្អ គឺមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពង្រឹងស្ថិរភាពផលិតកម្ម កាត់បន្ថយវិវាទការងារ និងលើកកម្ពស់ទំនុកចិត្តរបស់និយោជក និងវិនិយោគិនផងដែរ។

 

គួរបញ្ជាក់ថា យុទ្ធនាការ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» កើតចេញពីការអនុវត្តអនុសាសន៍រួមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តជំរុញឱ្យអនុវត្ត ក្នុងឱកាសដែលសម្ដេចបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតកាលពីឆ្នាំ ២០២៣ដែលមានគោលបំណងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រឱ្យបន្តយកចិត្តទុកដាក់លើការអនុវត្តច្បាប់ការងារ ការកែលម្អលក្ខខណ្ឌការងារ សុខុមាលភាពកម្មករនិយោជិត និងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើតបរិយាកាសការងារដែលមានសុខដុមរមនា សុខសាន្ត និងផលិតភាពខ្ពស់។

 

យុទ្ធនាការនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនៅឆ្នាំ២០២៥ តាមរយៈការរៀបចំជ្រើសរើសពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដោយផ្អែកលើលក្ខណវិនិច្ឆ័យអនុលោមភាពចំនួន ៨។

 

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី ១ ខែឧសភា ជាថ្ងៃប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ដើម្បីបន្តលើកទឹកចិត្តដល់សហគ្រាសដែលអនុវត្តបានល្អ និងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន រោងចក្រផ្សេងទៀតចូលរួមពង្រឹងអនុលោមភាពការងារ លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ។

 

ក្នុងរយៈពេល៣ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រដែលបានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកើនពីប្រមាណ ៤០,៣០០ ដល់ ៤៧,៧៥៨ ពោលគឺកើនឡើងចំនួន ៧,៤៥៨ សហគ្រាស ឬប្រមាណ ១៨.៥ភាគរយ៕