*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០២៦*រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នៅថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ *ឆ្នាំ២០២៦នេះ លោក អ៊ុត បូរិន្ទ ប្រធានលេខាធិការដ្ឋានប្ញស្សីកែវ តំណាងលោក ជិន ប៊ុនធឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារចំបាច់មួយចំនួនលើរបៀបវារៈដូចខាងក្រោម៖ ១. ការគ្រប់គ្រងយុវជននៅតាមណ្តាសង្កាត់ទាំង៧ (កសាង, ថែរក្សា និងផ្តល់អត្ថប្រយោជន៍)។*ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ *រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថាការបរិច្ចាគត្រឹមតែ ១ម៉ឺនរៀល ពីគ្រប់ៗគ្នាមិនមែនជាការដាក់កម្រិត ឬកាតព្វកិច្ចនោះឡើយ ប៉ុន្តែវាជាការរួមចំណែកដ៏មានតម្លៃពីសហគមន៍ទាំងមូល ដើម្បីទ្រទ្រង់ដល់គ្រូពេទ្យ ក្នុងការទិញថ្នាំសង្កូវ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ ក្នុងគោលដៅផ្តល់ស្នាមញញឹម និងសង្គ្រោះជីវិតកុមារកម្ពុជា។

 

ការថ្លែងរបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយសប្បុរសជន ដែលបានបរិច្ចាគថវិកាជូនយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា «សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនមែនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប។ ថវិកាត្រឹមតែ១ម៉ឺនរៀល (ដែលស្មើនឹងតម្លៃកាហ្វេមួយកែវ) ប្រសិនបើយើងម្នាក់ៗលះបង់បន្តិចម្នាក់ នោះវានឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការជួយសង្គ្រោះជីវិតកុមាររាប់ពាន់នាក់ និងបន្តវប្បធម៌នៃការជួយគ្នាក្នុងសង្គមខ្មែរឱ្យកាន់តែរីកដុះដាល។

 

លោកជំទាវបណ្ឌិតបន្តថា «យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់នេះ គឺមិនមែនជាការដាក់កម្រិតថវិកាអីនោះទេ យើងឲ្យគាត់ចូលរួមឲ្យបានទាំងអស់គ្នា បង្កើនចលនា បង្កើនកម្លាំង ដើម្បីឱ្យយើងហៅថាស្មារតីខ្មែរគឺជួយខ្មែរ។ ពីព្រោះនេះជាអ្វីដែលយើងចង់ឱ្យដូចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកបាននិយាយថា នៅពេលដែលលំបាក គឺគ្មានអ្នកណាជួយយើងទេ គឺមានតែខ្មែរយើងជួយខ្មែរយើង នេះគឺជានយោបាយមួយ ហើយការចូលរួមនេះទោះតិចក្ដី ឬមួយក៏ច្រើនក្ដី គឺជានិមិត្តរូប ជាទឹកចិត្ត និងសម្រាប់ជួយសង្គ្រោះជីវិតកុមារកម្ពុជារបស់យើង»។

 

ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបន្ថែមថាពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកជំងឺដែលជាទារក និងកុមារ មានការកើនឡើងជាលំដាប់។ ជាពិសេសក្នុងរដូវកាលដែលមានជំងឺឆ្លង មន្ទីរពេទ្យគន្ធបុប្ផាត្រូវរ៉ាប់រងការចំណាយខ្ពស់មែនទែន ដោយក្នុងមួយឆ្នាំៗត្រូវចំណាយថវិកាជាង ៤០លានដុល្លារ (ឬប្រហែលជាង ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ) ដើម្បីព្យាបាលកុមារពី ១០០០ ដល់ ៣០០០នាក់ ដោយឥតគិតថ្លៃ។ លើសពីនេះមន្ទីរពេទ្យក៏បានបង្កើតអគារព្យាបាលជំងឺមហារីកកុមារ ដែលទាមទារការចំណាយខ្ពស់ទាំងលើផ្នែកឱសថ និងឧបករណ៍បច្ចេកទេស។

 

ដូច្នេះយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលរៀបចំឡើងជាប្រចាំរាល់ឆ្នាំ គឺធ្វើឡើងដើម្បីប្រមូលថវិកា និងដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទូទៅបានយល់ដឹងកាន់តែច្បាស់ពីសារៈប្រយោជន៍ និងការលះបង់របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ។ មួយវិញទៀតការចូលរួមជួយសង្គ្រោះជីវិតកុមារនៅថ្ងៃនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងរឹងមាំ ដើម្បីក្លាយជាសសរទ្រូង និងជាកម្លាំងចលករដ៏មានថាមពលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទៅថ្ងៃអនាគត។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់បន្ថែម។

 

ទន្ទឹមនេះលោកជំទាវបណ្ឌិត ក៏បានកោតសរសើរចំពោះការគាំទ្រដល់បេសកកម្មដ៏បរិសុទ្ធនេះ ពីសំណាក់សប្បុរសជនគ្រប់មជ្ឈដ្ឋាន, ក្រុមហ៊ុនឯកជន និងជាពិសេសស្ថាប័នធនាគារនានា បានសហការគ្នាយ៉ាងសស្រាក់សស្រាំ តាមរយៈការបង្កើតមុខងារបរិច្ចាគនៅលើ App ធនាគារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាធារណជនក្នុងការចូលរួមចំណែក។

 

ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា បើទោះបីជាចំនួនអ្នកចូលរួមមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ (ឆ្នាំមុនមានប្រមាណ ៣០ម៉ឺននាក់) ក៏ដោយ ក៏សន្ទុះនៃការផ្សព្វផ្សាយនឹងនៅតែបន្តកាន់តែទូលំទូលាយដល់សាធារណជន និងវិស័យឯកជន ដើម្បីបង្កើតជាចលនារួមគ្នាមួយយ៉ាងសកម្ម មិនត្រឹមតែនៅក្នុងខែមិថុនានោះទេ គឺដើម្បីគាំទ្រដល់មន្ទីរពេទ្យពេញមួយឆ្នាំតែម្តង៕