*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន *ឯកអគ្គរាជទូតថៃ ពឹងគេឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនក្នុងវេទិកាហ្វ្រង់កូហ្វូនី*សម្តេច ម៉ែន សំអន ជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតក្រីក្រមកសិក្សានៅភ្នំពេញ

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ ពិនិត្យឡើងវិញមុននឹងចុះកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម ដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ សីលធម៌សង្គម និងការទទួលខុសត្រូវសង្គម

ភ្នំពេញ៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងកិច្ចប្រជុំពិភាក្សាលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញទូរទស្សន៍ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ ម្ចាស់ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ពិនិត្យឡើងវិញមុននឹងចុះកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម ដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ សីលធម៌សង្គម និងការទទួលខុសត្រូវសង្គម។

ករណីនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការណែនាំចំនួន ៤ ចំណុច៖ ១-សូមបញ្ឈប់កុំប្រើប្រាស់រូបភាពនៃការហៅមនុស្សឡើងលើឆាកតន្ត្រីនិងសង្វៀនប្រដាល់ ដើម្បីពិសាស្រាបៀរ ហើយផ្សព្វផ្សាយ,

២-ពិធីករ ពិធីការិនី ដែលជាមនុសមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយកុំប្រើប្រាស់រូបភាពគាស់កំប៉ុងស្រាបៀរពិសា និងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងបណ្តាញទំនាក់ទំនងសង្គម

៣-ការផ្សព្វផ្សាយពីពាណិជ្ជកម្មស្រាបៀរ ចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ» « ពិសាគ្រឿង ស្រវឹងដោយការទទួលខុសត្រូវ» ដើម្បីធ្វើឲ្យមានតុល្យភាពនៃសារ នៃការផ្សាយពាណិជ្ជកម្ម និងសារអប់រំ,

៤-ស្នើម្ចាស់ស្ថានីយទូរទស្សន៍ និងម្ចាស់ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ ជួយផ្សាយសារអប់រំផ្សេងៗទាក់ទងនឹងគ្រឿងស្រវឹង ការប្រឆាំងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រឆាំងការជួញដូរមនុស្ស។

តំណាងស្ថានីយ៍ទូរទស្សន៍ទាំងអស់បានឯកភាពនិងគាំទ្រ អនុវត្តលើចំណាត់ការដែលបានស្នើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទូរទស្សន៍គ្រប់ប្រភេទ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន ដើម្បីរៀបចំសណ្តាប់ធ្នាប់លើការផ្សាយពាណិជ្ជកម្មលើគ្រឿងស្រវឹង ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល២ សប្តាហ៍កន្លងមកនេះ មានស្ថានភាពលំបាកបន្តិចក្នុងក្របខណ្ឌនៃការងារសោតទស្សន៍ ជាពិសេសពាក់ពន្ធ័បញ្ហាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនហាក់បីដូចជាភ្លេចខ្លួន ដែលកាលពីមុនគោរពបានល្អទៅលើការងារផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ។

ដោយមានការចង្អុលបង្ហាញផ្ទាល់ពីសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ទៅលើការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម កុំអោយមានភាពហួសហេតុពេក ព្រោះកន្លងទៅនេះមានភាពហួសហេតុខ្លាំង ដោយគេបៀបធៀប នៃរូបភាពដែលមានការតម្រង់ជួរទៅគាស់កំប៉ុងស្រាបៀរ ដើម្បីយករង្វាន់ និងការតម្រង់ជួរចូលរៀនរបស់យុវជន ។ រូបភាពមួយទៀត ដែលហៅយុវជនខ្លះមិនទាន់គ្រប់អាយុផង ឡើងទៅលើសង្វៀនប្រដាល់ ហើយយកស្រាបៀរគាស់អោយផឹក ដោយមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ទៀត ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា រូបភាពទាំង នេះមិនល្អសម្រាប់សង្គមយើងនោះទេ ដោយទាំងអស់គ្នាជាប្រពន្ធ័ផ្សព្វផ្សាយត្រូវយល់ពីតំលៃនៃសង្គមយើង ទោះបីស្ថានភាពបច្ចុប្បន្នការរស់រាន នៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ វិទ្យុ ទូរទស្សន៍ គឺបានមួយផ្នែកធំពីការគាំទ្រផ្នែកពាណិជ្ជកម្មពីក្រុមហ៊ុន ស្រាបៀរ និងភេសជ្ជៈ ប៉ូវកំលាំងផ្អែម ។ ប៉ុន្តែអ្វីសំខាន់ដែលអ្នកគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយ ត្រូវមើលវាមិនមែនត្រូវដើរទៅតាមអ្វីដែលជាការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរ ឬភេសជ្ជៈ ដែលតម្រូវអោយយើងធ្វើអ្វីបានគ្រប់យ៉ាងនោះទេ ដែលបំពានទៅលើក្រមសីលធម៍ វិជ្ជាជីវៈ នៃការផ្សព្វផ្សាយ ដោយមិនបានគិតពីផលប៉ះពាល់នៃរូបភាព ដែលត្រូវគេយកទៅបង្ហោះនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ។ ដូចនេះស្នើសុំកុំអោយមានការប្រើប្រាស់សារ ដែលរំលោភលើសិទ្ធិអ្នកប្រើប្រាស់ កុំជម្រុញលើកទឹកចិត្តអោយពិសាគ្រឿងស្រវឹង ដើម្បីទទួលបានរង្វាន់ និងជាមោទនភាពដែលបានជួយអ្វីមួយតាមរយៈពិសាស្រាបៀរ និងគ្រឿងស្រវឹងផ្សេងៗ ។ ពិធីករ ពិធីករ គួរតែប្រើប្រាស់នូវសារដែលអព្យាក្រឹត្យ កុំជ្រុលហួសហេតុពេក ។

ដើម្បីអោយការអនុវត្កិច្ចការងារនេះអោយមានប្រសិទ្ធិភាព កាលពីថ្ងៃ៩ ខែមករា កន្លងទៅនេះ ក្រសួងព័ត៌មាន បានចេញលិខិតមួយដើម្បីក្រើនរំលឹកជាថ្មីម្តងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន ។

តាមរយៈកិច្ចប្រជុំរវាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាមួយថ្នាក់ដឹកនាំ តំណាងស្ថានីយ៍ទូរទស្សន៍ ពេញមួយព្រឹកនេះ ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នា ក្នុងការធ្វើយ៉ាងណាអោយការផ្សាយផ្ដល់ជាប្រយោជន៍ជូនប្រជាពលរដ្ឋ និងធានាឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មមិនប៉ះពាល់ដល់សុខភាព ជាពិសេសរួមចំណែកលើកកម្ពស់ការផលិតស្ប៉ត ឬសកម្មភាពផ្សាយពាណិជ្ជកម្មប្រកប ដោយការទទួលខុសត្រូវ ដែលជាគុណប្រយោជន៍ទាំងម្ចាស់ផលិតផល និងអ្នកទទួលផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕