*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត

ក្រុមសហជីពនៅកម្ពុជា បន្តចេញសេចក្ដីបដិសេធនូវរបាយការណ៍អង្គការ Human Rights Watch ទាក់ទងនឹងបញ្ហាពលករ

ភ្នំពេញ)៖ ក្រុមសហជីពនៅកម្ពុជា បានចេញសេចក្ដីបដិសេធនូវរបាយការណ៍របស់អង្គការ Human Rights Watch ទាក់ទងនឹងបញ្ហាពលករ ដោយក្រុមសហជីពទាំងនោះ ជារបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់។

 

ការចេញសេចក្ដីបដិសេធនេះ គឺបន្ទាប់ពីអង្គការ Human Rights Watch កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញរបាយការណ៍មួយមានចំណងជើងថា «ពលករខ្មែរវិលត្រឡប់មកស្រុកវិញ កំពុងប្រឈមនឹងភាពអត់ឃ្លាន និងគ្មានការងារធ្វើ» ដោយអង្គការនេះបានសម្ភាសអតីតពលករតែ ៥៦នាក់ប៉ុណ្ណោះ។

 

ក្រុមសហជីពទាំងនោះ បានបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្សាយរបាយការណ៍មិនពិត គ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យមានការយល់ច្រឡំ ក្នុងចេតនាទុច្ចរិត ញុះញង់ និងមូលបង្កាច់ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់បងប្អូនពលករដែលបានវិលត្រឡប់មកកម្ពុជាវិញ។

 

ក្រុមសហជីពទាំងនោះ បានលើកឡើងថា «ជាក់ស្តែងយើងខ្ញុំបានមើលឃើញថា ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ បងប្អូនពលករដែលវិលត្រឡប់មកកម្ពុជាវិញ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការរៀបចំមណ្ឌលសំចត ផ្តល់មធ្យោបាយធ្វើដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃ ជួយលើកសម្ភារៈ ផ្តល់ទឹក សុទ្ធ និងអាហារសម្រន់ ជួយសម្រួលឯកសារអត្តសញ្ញាណកម្ម និងជួយឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុពន្យារពេលក្នុងការសង»។

 

ទន្ទឹមនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័ន ពាក់ព័ន្ធ បង្កើតយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” តាមរយៈការជួយគ្នាចុះឈ្មោះរកការងារ ធ្វើតាមប្រព័ន្ធទូរសព្ទលេខ១២៩៧ និងតាមប្រព័ន្ធតេលេក្រាម ដែលបើកផ្លូវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំង យុវជនស្ម័គ្រចិត្តនៃ សហភាពសហព័ន្ធយុវជនកម្ពុជា អាចជួយចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករ ដោយមិនបាច់ចំណាយពេលធ្វើដំណើរទៅកន្លែងណាមួយដើម្បីចុះឈ្មោះ។

 

លើសពីនេះទៀត ក្រសួងការងារ ក៏បានរៀបចំវេទិកាការងារភ្លាមៗ នៅតាមឃុំ ដែលមានចំនួនបងប្អូនពលករវិលមកវិញច្រើន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានចុះទៅសម្ភាសការងារផ្ទាល់នៅតាមឃុំតែម្តងសរុបចំនួន ៥៧៧លើក ព្រមទាំងរៀបចំកម្មវិធីអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផ្លាស់ប្តូរជំនាញដល់បងប្អូនដែលចង់បង្កើតមុខរបរ ឬធ្វើការនៅភូមិ ឃុំ។

 

ជាលទ្ធផល បងប្អូនពលករបានទទួល ការងារធ្វើក្នុងប្រព័ន្ធចំនួនប្រមាណជាង ២៨ម៉ឺននាក់ ហើយក្រសួងកំពុង មានឱកាសការងារប្រមាណ ៨ម៉ឺនកន្លែង និងកំពុងប្រមូលបន្ថែម។ ជាចុងក្រោយ ក្រុមសហជីពនៅកម្ពុជា បានស្នើឱ្យសាធារណជនកុំចែកចាយបន្តនូវអត្ថបទ ដែលគ្មានការពិត និងគ្មានវិជ្ជាជីវៈខាងលើនេះ៕