*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព*លោកស្រីម្នាក់ ដែលបានអះអាងថាជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត ពាក់ព័ន្ធរឿងលេងតុងទីន សន្យាសងប្រាក់ តែមិនបានដូចការគ្រងទុក (វគ្គ១)*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត*ភាគីម្ចាស់ប្រាក់ស្នើឱ្យអ្នកស្រី ពេញ ឆវី និងអ្នកស្រី ពេញ វិច្ឆន្នី ព្រមទាំងម្ដាយ ចូលខ្លួនដោះស្រាយបញ្ហាប្រាក់នៅសល់ ពាក់ព័ន្ធនឹងការលេងតុងទីនជាបន្ទាន់*ក្រុមជំនួយការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តនាំយកអំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០តោនបន្ថែម*កង់អាគុយ និងរទេះរុញ ដែលពលរដ្ឋស្នើសុំសម្តេចធិបតី បានប្រគល់ដល់ដៃម្ចាស់សំណើហើយ *ប្រធានាធិបតីចិន ស៊ី ជីនពីង ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីជំរុញសហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាល*ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន*បណ្ឌិត សួន សុខឌឿន អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមជំនួយការផ្នែកវប្បធម៌ និងសាសនា*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល*សេចក្តីជូនដំណឹងដល់សាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានជ្រាបថា៖ យោងតាមការស្នើសុំពីសាមីខ្លួនដែលជាម្ចាស់ដី បានបាត់បង់ លិខិតធ្វើអំណោយដាច់ខាត

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី៣ ដើម្បីធ្វើបច្ចុប្បន្នភាពត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

 

ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ បាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៥ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ការរៀបចំកិច្ចប្រជុំកំពូល នៃបណ្តាប្រទេសនិយាយភាសាបារាំង លើកទី២០ នៅលើទឹកដីកម្ពុជា ដើម្បីពង្រឹងចំណងការទូតជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពីប្រទេសប្រមាណ៩០ ជាសមាជិកពេញសិទ្ធិ និងអ្នកសង្កេតការណ៍ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី)។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ គឺការត្រៀមមលក្ខណៈនូវរាល់កិច្ចការងារសំខាន់ៗមួយចំនួន ដើម្បីអោយអនុគណៈកម្មការទី៣ បំពេញបានជោគជ័យនូវរាល់ភារកិច្ចទាំង ៩ចំណុច ដែលទទួលខុសត្រូវ តាមរយៈការចូលរួមពីស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការអនុវត្តឱ្យល្អ។

 

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចការងារសំខាន់ចំនួនៗ ៩ចំណុចដែល អនុគណៈកម្មការទី៣ ត្រូវធ្វើ គឺការរៀបចំចងក្រង និងផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទីលាយអំពីប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦,រៀបចំ និងផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងព្រឹត្តការណ៍អម, រៀបចំ និងគ្រប់គ្រងមជ្ឈមណ្ឌលសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំ ហ្រ្វង់កូហ្វូនី, សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មាននៅមុនអំឡុងពេល និងក្រោយកិច្ចប្រជុំហ្រ្វង់កូហ្វូនី, ធ្វើការទាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីផ្សព្វផ្សាយពីកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី ទៅកាន់ពិភពលោក, គ្រប់គ្រង និងចុះឈ្មោះសម្រាប់ការចេញបណ្ណសម្គាល់ជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ, គ្រប់គ្រងរាល់ការងារពាក់ព័ន្ធនឹងសារព័ត៌មានផ្សព្វផ្សាយ និងគេហទំព័រសម្រាប់ចុះឈ្មោះអ្នកសារព័ត៌មាន, គ្រប់គ្រង និងសម្របសម្រួលអ្នកសារព័ត៌មាន ក៏ដូចជាសំណូមពររបស់អ្នកសារព័ត៌មាន, រៀបចំធ្វើបទបង្ហាញជូនដល់អង្គទូតពាក់ព័ន្ធការងារផ្សព្វផ្សាយព័ត៌មាន។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទិសដៅសំខាន់ក្រៅពីការផ្សព្វផ្សាយពីសារៈសំខាន់នៃកិច្ចប្រជុំ គឺការផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក តាមរយៈអ្នកសារព័ត៌មានដែលអញ្ជើញមកជាមួយគណៈប្រតិភូ ឬតាមស្ថាប័ន ទីភ្នាក់ងារសារព័ត៌មានផ្សេងៗទៀត។ អ្វីដែលសំខាន់នោះគឺផ្សព្វផ្សាយពីសក្តានុពលនៃប្រទេសកម្ពុជា ក្រោមម្លប់សុខសន្តិភាព បន្ទាប់ពីការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ តាំងពីឆ្នាំ១៩៩៨ មក រហូតមកដល់ពេលនេះមានរយៈពេល ២៧ឆ្នាំ ដែលកម្ពុជាទទួលសុខសន្តិភាពពេញលេញ នឹងបង្ហាញពីតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបញ្ជាក់ពីគោលដៅចម្បងរបស់អនុគណៈកម្មការទី៣ គឺកិច្ចការងារផ្សព្វផ្សាយ និងធ្វើកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមជួយជំរុញការផ្សព្វផ្សាយអំពីសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាក អន្តរជាតិ។

 

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យជាដើម។

 

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅខេត្តសៀមរាប គឺជាលើកទីមួយក្នុងរយៈពេលជិតបីទសវត្សរ៍ចុងក្រោយនេះ ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំនេះ ជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងដំណើរការរៀបចំ និងបង្ហាញឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកិច្ចប្រជុំកំពូលនៅកម្ពុជាក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោដើម្បីលើកកម្ពស់អង្គការហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាចំពោះគុណតម្លៃ និងភាពរស់រវើកនៃសហគមន៍ហ្រ្វង់កូហ្វូន៕