*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន 

កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម នៅទីស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីមហាជន ប្រមាណ៥០០នាក់

 

ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «បរិច្ឆាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព»

ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

 

ពិធីខាងលើនេះមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រសួងសុខាភិបាល,ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកទីស្នាក់ការកណ្តាល មន្រ្តីបុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម សប្បុរសជន សាស្ត្រាចារ្យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យទាំង ២៥ក្នុងរាជធានីភ្នំពេញ សរុប៥០០នាក់ និងអ្នកដែលបានចូលរួមបរិច្ចាគឈាម ១៩៥នាក់ ដោយទទួលបានឈាមចំនួន ១៦០ប្លោក ក្នុងនោះបុរស ៨៧នាក់ និងនារី ៧៣នាក់។

 

លោកស្រី ពុំ ចន្ទីនី បានថ្លែងថា ក្រោមម្លប់ដ៏ឧត្តុង្គឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកទាំងទ្វេរយកព្រះទ័យ លោកទាំងទ្វេតែងតែយកព្រះទ័យ យកចិត្តទុកដាក់ចំពោះ កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលជាកម្លាំងចលករ/ឆ្អឹងខ្នងរបស់សមាគមជាតិកាកបាទក្រហមកម្ពុជា ដោយជំរុញ និងបណ្ដុះនូវឆន្ទៈផ្នត់គំនិត បំពេញការងារស្ម័គ្រចិត្តដោយ មិនគិតប្រយោជន៍តបស្នងវិញស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនា និងអនុវត្តតាមយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤ ក្នុងនោះវិស័យជាអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ដោយគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយ អត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ, ការពារ និងលុបបំបាត់ ជំងឺឆ្លង មិនឆ្លង, អន្ដរាគមន៍សុខភាព គ្រាអាសន្ន, សុខភាពមនុស្សចាស់ សង្គ្រោះបឋម និងលើកកម្ពស់សុខភាពបឋម។

 

ការចូលបរិច្ចាគឈាមនាពេលនេះ មិនត្រឹមតែផ្តល់ការលើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមតែប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយពីការយល់ដឹង និងសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំ ដើម្បីជួយសង្គ្រោះ ជីវិតនិងការលើកកម្ពស់ការយល់ដឹងពីវិជ្ជាសង្រ្គោះបឋម សហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ ថែមទៀតផង។ ជាក់ស្តែងប្រធានបទ «បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព» បង្ហាញឱ្យឃើញពីភាពមនុស្សធម៌ ក្តីមេត្តាករុណា និងទស្សនៈសន្តិភាពរបស់យើងទាំងអស់គ្នា។ ឈាមមួយប្លោក អាចជួយរក្សាជីវិតមនុស្ស៣នាក់។ ហើយការបរិច្ចាគរបស់យើងម្នាក់ៗ មិនត្រឹមជាការផ្តល់ឈាមប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺដែលកំពុងរង់ចាំ។

 

លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងទៀតថា នៅពេលដែលមនុស្សម្នាក់ទទួលបានឱកាសរស់រានមានជីវិតឡើងវិញ គឺជាសញ្ញានៃការកសាងសន្តិភាពក្នុងសហគមន៍ និងសង្គមទាំងមូល។ លើសពីនេះទៅទៀត អ្នកបរិច្ចាគឈាម នឹងទទួលបានអត្ដប្រយោជន៍៦យ៉ាងដូចជា កាត់បន្ថយជំងឺមហារីកនានា, កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹងក្នុងចិត្ត, កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល, កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើមនិងលំពែង, ជួយឲ្យប្រសើរឡើងនូវសុខភាពបេះដូងនិងកាត់បន្ថយការឡើងទម្ងន់មនុស្សធ៌មប្រកបដោយសុឆន្ទៈក្នុងការជួយសង្រ្គោះជីវិតអ្នកជំងឺ។

 

ក្នុងឱកាសនោះលោកស្រីបានថ្លែងអរគុណចំពោះទឹកចិត្ដដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត មន្ដ្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ ដែលមានចំនួនច្រើន តែក្នុងនោះដោយសារមានយុវជនយើងខ្លះមិនត្រូវតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល ដោយមិនទាន់គ្រប់ចំនួនថ្ងៃអាចបរិច្ចាគឈាមបាន និងខ្លះទៀតមានបញ្ហាសុខភាពបន្ដិចបន្ដួច ដូច្នេះជាលទ្ធផលអ្នកស្ម័គ្រចិត្ដបរិច្ចាគឈាមនាថ្ងៃនេះ មិនបានទាំងអស់គ្នានោះទេ។

 

សម្រាប់លោកគ្រូ អ្នកគ្រូ និងនិស្សិតដែលបានបរិច្ចាគឈាមដោយស្ម័គ្រចិត្ដបានលើកឡើងថា ដោយដើរតាមគំរូវីរៈភាពរបស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើឱ្យយុវជនមានឱកាសចូលរួមចំណែកក្នុងការបំពេញការងារមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតគ្រប់រូបភាព និងគ្រប់ទីកន្លែង ពិសេសសម្រាប់ការផ្ដល់ឈាមនាពេលនេះ គឺកាន់តែបង្ហាញពីការចែករំលែកក្ដីស្រលាញ់ ជួយយកអាសារ ពិសេសការជួយអាយុជីវិត ក្នុងនាមជាកូនខ្មែរដូចគ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល អ្វីនោះឡើយ ដែលធ្វើឱ្យលោកគ្រូ អ្នកគ្រូ និងយុវជនទាំងអស់សប្បាយចិត្ដជាខ្លាំង។

 

ត្បិតណាស់ថាក្រោមការខិតខំប្រឹងប្រែងក្រៀរគររបស់កាកបាទក្រហមកម្ពុជា ឱ្យមានអ្នកចូលរួមបរិច្ចាគឈាមកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប៉ន្ដែចំនួននេះ មិនទាន់មានការឆ្លើយតបទៅនឹងតម្រូវនោះទេ ដោយក្នុងឆ្នាំ២០២៤កន្លងមក គឺត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៥នាទីម្តង។ ហើយតម្រូវការឈាមប្រចាំថ្ងៃជាមធ្យម ៣៥០ប្លោកនៅ រាជធានីភ្នំពេញ, សម្រាប់តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៧៩,៣៣២ប្លោក ក្នុងនោះមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេសតែប៉ុណ្ណោះ។

 

ការទទួលអំណោយឈាម តាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២២.១% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ជាលទ្ធផលមួយមិនទាន់ល្អប្រសើរនៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាលកម្ពុជា។

 

ដូច្នេះក្នុងឱកាសនេះ លោកក៏អំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋយើង ចូលរួមផ្ដល់ឈាមដោយស្ម័គ្រចិត្ដ ដោយការផ្ដល់ឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ តែថែមទាំងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចជាដឹងពីស្ថានភាព និងសុខភាពរបស់ខ្លួន ពិសេសជួយកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លងៗច្រើនទៀត៕