*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាជនងាយរងគ្រោះបំផុត ៨៥០គ្រួសារ នៅខេត្តរតនគិរី

រតនគិរី)៖ អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់សហការីចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ៨៥០គ្រួសារ ដែលរស់នៅក្នុង ៤សង្កាត់ នៃក្រុងបានលុង និង៧ឃុំ នៃស្រុកអូរជុំ ខេត្តរតនគិរី។

 

ការចុះទៅសួរសុខទុក្ខ និងផ្ដល់អំណោយនេះ បានធ្វើឡើងតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានការអញ្ជើញចុះពីមន្ត្រីទីស្នាក់ការកណ្តាល ដែលដឹកនាំដោយលោក យូ ឡូណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសហការី និងមានការចូលរួមពីអនុប្រធានគណៈកិត្តិយសសាខា និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី

កាកបាទក្រហមកម្ពុជា។

 

លោក យូ ឡាណា បានថ្លែងថា «ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ គ្រប់ស្រទាប់វណ្ណៈដោយគ្មានការរើសអើងណាមួយឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

 

ជាក់ស្តែងនាពេលនេះ គឺបានចុះសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ដល់ប្រជាជនងាយរងគ្រោះចំនួន២ទីតាំង ដែលទីតាំងទី១ នៅបរិវេណសាលាស្រុកអូរជុំ ស្ថិតក្នុងភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៣៩០គ្រួសារ ដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិចទំពួន និងគ្រឹង មកពី៧ឃុំ គឺឃុំកាឡៃ ឃុំអូរជុំ ឃុំប៉ូយ ឃុំល្អក ឃុំសាមគ្គី ឃុំឯកភាព និងឃុំចាអ៊ុង និងទីតាំងទី២ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង សម្រាប់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៤៦០គ្រួសារ មកពី៤សង្កាត់ គឺ សង្កាត់បឹងកន្សែង សង្កាត់ឡាបានសៀក សង្កាត់យក្សឡោម និងសង្កាត់កាចាញ។

 

លោក យូ ឡាណា ក៏បានពាំនាំប្រសាសសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកនៅថ្ងៃនេះ ដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។ជាមួយគ្នានេះលោកក៏បានពាំនាំនូវសារអំពាវនាវពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនចំពោះបងប្អូនប្រជាជនងាយរងគ្រោះទាំងអស់ ជាពិសេសក្មួយៗ ដែលជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ស្ត្រីដែលមានកូនតូច ត្រូវថែរក្សាអនាម័យឱ្យបានល្អ ហើយទៅពិនិត្យសុខភាពឱ្យបាន៤ដងយ៉ាងតិច។

 

ជាពិសេសសម្រាប់អ្នកដែលមានកូនតូចៗនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន ដើម្បីការពារសុខភាពកូនយើងផង និងដើម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំដែលមានសុខភាពល្អផង។ ជាមួយគ្នានេះត្រូវប្រុងប្រយ័ត្នចំពោះជំងឺមិនឆ្លងចំនួន៤មុខ ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃ ដោយអនុវត្តតាមសាររបស់ក្រសួងសុខាភិបាល តាមរយៈតិចស្ករ តិចអំបិល តិចខ្លាញ់ និងសូមចូលរួមហាត់ប្រាណទាំងអស់គ្នាឱ្យបានទៀងទាត់យ៉ាងតិចឱ្យបាន១៥នាទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង។

 

ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន តំណាងឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដរបស់អ្នកម្ដាយមនុស្សធម៌ ដែលបានចាត់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នាឱកាសនេះ ដែលបានជួយសម្រាលការលំបាកទាំងផ្នែកជីវភាពរស់នៅ និងផ្លូវចិត្ដ រួមទាំងសារសុខភាពដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៨៥០គ្រួសារ មានដូចជា ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ គ្រួសារក្រីក្រ ពិសេសគ្រួសារ យោធិនពិការដោយសារសង្គ្រាម និងអ្នកផ្ទុកមេរោគអេដស៍។ល។

 

លោកក៏បានឱ្យដឹងថា មកដល់ពេលនេះគ្រោះមហន្តរាយនៅតែមាន និងគួរឱ្យព្រួយបារម្ភ ដែលកាលពីថ្មីៗនេះខេត្តរតនគិរី បានជួបគ្រោះទឹកជំនន់រហ័ស និងបានឆក់យកអាយុជីវិតមនុស្សចំនួន៥នាក់ផងដែរ។ មួយវិញទៀត សូមបងប្អូនរក្សាអនាម័យ សុខភាព និងភាពស្អាតក្នុងជីវិតប្រចាំថ្ងៃ ត្រូវសម្អាតបរិស្ថានឱ្យបានស្អាត បង្ការសត្វអាសិរពិសនានា ខិតខំដាំដុះដំណាំរួមផ្សំ ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅប្រកបដោយសុវត្ថិភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ត្រូវបរិភោគអាហារណាដែលសម្បូរជីវជាតិពិសេសអាហារដែលផ្ទុកជាតិដែក និងទៅទទួលយកថ្នាំទម្លាក់សត្វល្អិតនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីទទួលបានសុខភាពល្អ។

 

សូមជម្រាបថាសម្រាប់អំណោយដែលគ្រួសាររងគ្រោះនីមួយៗទទួលបានពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។

 

សូមជម្រាបជូនថា បន្ទាប់ពីកម្មវិធីចែកអំណោយនៅក្នុងខេត្តរតនគិរីរួច នៅថ្ងៃទី១១ និងទី១២ ខែវិច្ឆិកាខាងមុខនេះ ក្រុមការងារពីទីស្នាក់ការកណ្តាល នឹងបន្តដំណើរចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩៣៣គ្រួសារទៀតដែលរស់នៅក្នុងខេត្តមណ្ឌលគិរី៕