*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជំនាញ TVET និងបរិញ្ញាបត្រ មានតម្លៃស្មើគ្នា *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល មិនកាត់ថវិកាជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបាន៧០ម៉ឺននាក់ ក្នុងចំណោមផែនការ១លាន ៥សែននាក់*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ និងក្រសួងការងាររៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជាគន្លងវិទ្យាសាស្ត្រ, គន្លងវិទ្យាសាស្ត្រសង្គម, និង«គន្លងវិជ្ជាជីវៈ» *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួន ជំរុញការអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យផលិតបាននូវមូលធនមនុស្សដែលមានជំនាញពិតប្រាកដ*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានរដ្ឋសភាឡាវ អបអរសាទរចំពោះខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ*បណ្ណកម្មសិទ្ធិដីដ្លីជិត ៣ពាន់បណ្ណ ត្រូវចែកជូនពលរដ្ឋនៅឃុំបុសលាវ, រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ បណ្ណកម្មសិទ្ធិផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ សូមថែរក្សាឱ្យបានត្រឹមត្រូវ និងប្រើប្រាស់ជាប្រយោជន៍*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលថវិកា ១,០០៩,៩៩៩ ដុល្លារ ពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា*អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំអំពិលក្រៅ និងទស្សនាសមិទ្ធផលនានាដែលសម្រេចបាន ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់បច្ចុប្បន្ន ក្នុងស្រុកស៊ីធរកណ្តាល*ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដល់ដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់*« បើមិនព្រមភ្ញាក់រលឹក មិនព្រមផ្អាកការគេចវេស ហើយនៅតែបន្តពាក់មុខយក្សស៊ីសាច់ហុតឈាមលើទឹកចិត្តមេត្តាធម៌របស់គេទៀតនោះ ស្រមោលនៃគុកច្រវាក់ និងការវិនាសហិនហោចទាំងកិត្តិយសទាំងអនាគត នឹងមកដល់មុខទ្វារផ្ទះរបស់អ្នកក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន! »*សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត *សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ*សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ*សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ *ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ*សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអង់គ្លេស ពីការប្តេជ្ញាចិត្តបោសសម្អាតក្រុមឧក្រិដ្ឋជន Online Scams ឱ្យអស់ពីកម្ពុជា *ជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរ  គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម *ក្រសួងការបរទេស បង្ហាញលទ្ធផលប្រកបដោយផ្លែផ្កានៃដំណីរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល មិនកាត់ថវិកាជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល មិនកាត់ថវិកាជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ ខណៈវិស័យទាំងពីរនេះ និងធនធានមនុស្ស គឺជាអាទិភាពទី១ របស់រាជរដ្ឋាភិបាល។

 

ការបញ្ជាក់ជាថ្មីបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ម្ដងទៀត គឺរាជរដ្ឋាភិបាល គ្មានគម្រោងក្នុងការកាត់បន្ថយចំណាយ ឬគម្រោងថវិកា ទៅឲ្យវិស័យអប់រំ និងសុខាភិបាលនោះទេ មានតែគ្រោងបង្កើន ទោះបីជាយើងត្រូវពង្រឹងវិស័យការពារជាតិក៏ដោយ»។

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ធនធានមនុស្ស គឺអ្វីដែលជួយយើងឲ្យមានភាពធន់, ធនធានមនុស្សរឹងមាំ សេដ្ឋកិច្ចរឹងមាំ, សេដ្ឋកិច្ចរឹងមាំ ការពារជាតិរឹងមាំយូរអង្វែង នេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល ក៏មិនមែនអត់ធនធានមនុស្ស ដែលចេះគិតគូរអំពីអ្វីដែលជាវិស័យអាទិភាព និងអ្វីដែលជាវិស័យមិនអាទិភាពនោះទេ។

 

លើសពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា វិស័យអប់រំ សុខាភិបាល និងធនធានមនុស្ស គឺជាអាទិភាពទី១ របស់រាជរដ្ឋាភិបាល ជាច្រើនអាណត្ដិកន្លងមក និងក៏នៅបន្ដជាអាទិភាពទី១ សម្រាប់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

 

ទន្ទឹមគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្ដគាំទ្រ ជួយដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងបានណែនាំឲ្យពង្រឹងគុណភាព លើការសិក្សា ទាំង Soft Skill និង Hard Skill ផងដែរ។

 

យោងតាមក្របខណ្ឌថវិកា រយៈពេលមធ្យម ២០២៧-២០២៩ ចំណាយវិស័យសង្គមកិច្ច ត្រូវបានគ្រោងកើនក្នុងអត្រា ៣.៤% សម្រាប់ឆ្នាំ២០២៧, ៨.៣% សម្រាប់ឆ្នាំ២០២៨ និង៥.០% សម្រាប់ឆ្នាំ២០២៩ ស្របពេលដែលវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ត្រូវបានគ្រោងកើនក្នុងអត្រា ១១.៤% សម្រាប់ឆ្នាំ២០២៧, ៣.៩% សម្រាប់ឆ្នាំ ២០២៨ និង ៣.៧% សម្រាប់ឆ្នាំ២០២៩។

 

វិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៤.៨២%នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៧ ពោលគឺនៅតែចាត់ទុកជាវិស័យអាទិភាពទី១ ក្នុងនោះសំដៅបន្តរក្សាលំនឹងជីវភាពប្រជាជន ព្រមទាំងលើកកម្ពស់សមធម៌សង្គម, បន្តលើកកម្ពស់គុណភាពអប់រំ និងគាំទ្រដល់ការពង្រឹង និងពង្រីកការទទួលបានសេវាអប់រំ, ការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ពិសេសនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម, លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រីកការទទួលបានសេវាថែទាំសុខភាព ឆ្ពោះទៅការគ្រប ដណ្តប់សុខភាព ជាសកលនៅកម្ពុជា, ជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម, ការបន្តផ្តល់របបសន្តិសុខសង្គម, ការលើកកម្ពស់សមភាពយេនឌ័រ, និងការបន្តគាំទ្រដល់គោលនយោបាយ អាទិភាពផ្សេងទៀត ក្នុងផ្នែកសង្គមកិច្ច, សាសនា, វប្បធម៌ និង បរិស្ថាន៕