*សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកម្ពុជា ដែលត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០ *ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជសវនាការ ជូនលោក Wang Yi ក្នុងនាមលោកប្រធានាធិបតី Xi Jinping *សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំសហការី ប្រារព្ធពិធីសូត្រមន្តនិងរាប់បាត្រព្រះសង្ឃ៩១អង្គ ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម គម្រប់៩០ចូល៩១ព្រះវស្សា *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៣៥ អាស៊ាន-រុស្ស៊ី នៃកិច្ចសហប្រតិបត្តិការ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ*អុសឈើរាប់សិបម៉ែត្រគូបកាប់ដឹកជញ្ជូនជារៀងរាល់ថ្ងៃដោយសារតែមានឈ្មួញដែលល្បីល្បាញមានឈ្មោះថាចែមុំៗ បានកំពុងប្រមូលទិញទាំងអុសស្រុកពិសេសអុសព្រៃដោយមិនខ្វល់អំពីការបាត់បង់ផលប៉ះពាល់អនុផលព្រៃឈើដែលត្រូវបានរក្សាការពារដោយជម្រកបរិស្ថាន ខណះមន្ត្រីមានសមត្ថកិច្ចជំនាញហាក់ដូចជាមិនបានដឹងទាល់តែសោះ! (វគ្គ១)!*សម្តេចតេជោ ហ៊ុន សែន៖ សមាជិកអង្គការហ្វ្រង់កូហ្វូនី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឱ្យតួនាទីអង្គការនេះកាន់តែមានសក្តានុពល*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា គម្រប់៩០ យាងចូល ៩១ព្រះវស្សា*កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល បន្តចុះឆែកឆេរផ្ទះលក់ទំនិញសង្ស័យនាំពីថៃ ១កន្លែង នៅក្រុងតាខ្មៅ, ម្ចាស់ផ្ទះត្រូវបាននាំមកសួរនាំ*ក្រសួងអធិការកិច្ច រៀបចំវេទិកាសុខភាព ស្តីពី «ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម» ជូនមន្ដ្រីបុគ្គលិក*តំណាងអយ្យការលោក វ៉ិត មឃៈ និងគណៈកម្មការចម្រុះខណ្ឌច្បារអំពៅ សម្រេចបិទទីតាំងស្តុកទំនិញនាំចូលពីថៃមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតនាំកូនស្រីទៅលេងតំបន់ផាប់ស្ទ្រីត (Pub Street) នៅខេត្តសៀមរាប នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ *សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជឿជាក់ថាមិត្តបរទេសដែលមិនធ្លាប់មកទស្សនាកម្ពុជា ពិតជាភ្ញាក់ផ្អើលពេលឃើញផ្ទាល់ភ្នែកពីមុខមាត់ថ្មី និងស្ថានភាពពិតរបស់កម្ពុជា គឺខុសគ្នាខ្លាំងទៅនឹងការលឺ និងអានតាមរយៈបណ្តាញផ្សព្វផ្សាយមួយចំនួន*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា បន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី*ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជំនាញ TVET និងបរិញ្ញាបត្រ មានតម្លៃស្មើគ្នា *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល មិនកាត់ថវិកាជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបាន៧០ម៉ឺននាក់ ក្នុងចំណោមផែនការ១លាន ៥សែននាក់*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ និងក្រសួងការងាររៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជាគន្លងវិទ្យាសាស្ត្រ, គន្លងវិទ្យាសាស្ត្រសង្គម, និង«គន្លងវិជ្ជាជីវៈ» 

អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំអំពិលក្រៅ និងទស្សនាសមិទ្ធផលនានាដែលសម្រេចបាន ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់បច្ចុប្បន្ន ក្នុងស្រុកស៊ីធរកណ្តាល

(ព្រៃវែង)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំអំពិលក្រៅជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អភិសន្តិបណ្ឌិត ស សុខា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។

 

ពិធីសម្ពោធនេះ មានសមាសភាព អញ្ជើញចូលរួម រួមមាន៖ សមាជិកនៃគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ប្រធាន អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក គណៈកម្មាធិការគណបក្សក្រុង ស្រុក នៃខេត្តព្រៃវែង ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ ចំណុះស្រុកស៊ីធរកណ្ដាល សរុបចំនួនជាង ៥០០រូប។

 

ក្នុងឱកាសដ៏មហោឡារិកនេះអភិសន្តិបណ្ឌិត និងគណៈអធិបតី ព្រមទាំងភ្ញៀវកិត្តិយស បានអញ្ជើញផ្តល់កិត្តិយសកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំអំពិលក្រៅ។

 

នៅក្នុងកម្មវិធីនេះ គណៈអធិបតី និងភ្ញៀវកិត្តិយសក៏បានអញ្ជើញទស្សនាកម្រងរូបភាព និងវីដេអូស្តីពីសមិទ្ធផលសំខាន់ជាច្រើន ដែលសម្រេចចាប់តាំងពីខែមករា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

 

សមិទ្ធផលសំខាន់ៗចំនួន៣ ដែលក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក បានសាងសង់រួច រួមមាន៖ (១) អគារសិក្សា ១ខ្នង – មាន៣បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សា ហ៊ុន សែន ឫស្សីសាញ់ ឃុំឫស្សីសាញ់ ដោយប្រើរយ:ពេល សាងសង់ជាង ៥ខែ ចាប់ពីខែវិច្ឆិកា ២០២៤ – ដល់ខែឧសភា ២០២៥ និងបានដាក់ឱ្យប្រើប្រាស់នៅ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ (២) អគារសិក្សា ១ខ្នង – មាន៥បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាចារ ឃុំរំលេច ដោយប្រើរយៈពេលសាងសង់ជាង ៧ខែ ចាប់ពីខែមីនា ២០២៥ – ដល់ខែតុលា ២០២៥ និងបានដាក់ឱ្យប្រើប្រាស់នៅ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ និង (៣) ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអំពិលក្រៅ ដែលទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះមាន អគារធំ១ខ្នង (ទំហំ ៣០x៣០ម៉ែត្រ – មានសាលប្រជុំធំ១ សាលប្រជុំតូច១ និងបន្ទប់ធ្វើការចំនួន២) និងអគារតូច១ខ្នង (ទំហំ ១០x១៧ម៉ែត្រ – មានផ្ទះបាយ១ ឃ្លាំងផ្ទុកសម្ភារៈ១ បន្ទប់ទឹកបុរសនារី១)។

 

ដោយឡែក សមិទ្ធផលដែលកំពុងសាងសង់ មានចំនួន៣ រួមមាន (១) អគារសាលាមត្តេយ្យស្តង់ដា – ស្ថិតក្នុងសាលាបឋមសិក្សាពោធិ៍ទី (ឃុំពោធិ៍ទី) ចំនួន១ខ្នង មាន៥បន្ទប់ (ទំហំ ៣៣x១១ម៉ែត្រ) បានបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ (២) អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំជ្រៃឃ្មុំ ចំនួន១ខ្នង (ទំហំ ១៦x៩ម៉ែត្រ) បានបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ និង (៣) មជ្ឈមណ្ឌល ស សុខា ស៊ីធរកណ្ដាល ស្ថិតនៅជាប់ខាងក្រោយទីស្នាក់ការគណបក្សស្រុកស៊ីធរកណ្តាល ដែលរួមមានអគារចំនួន៣គឺ អគាររដ្ឋបាល-បណ្ណាល័យ១ខ្នង (មាន៣បន្ទប់) អគារសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ១ខ្នង (មាន៥បន្ទប់) និងអគារកីឡា-ទីតាំងជួបជុំ១ខ្នង (ទំហំ ៣៩x១៨ម៉ែត្រ) ដែលគ្រោងបញ្ចុះបឋមសិលាសាងសង់នៅចុងខែសីហា ឆ្នាំ២០២៦ នេះ។

 

បន្ទាប់ពីបញ្ចប់ប្រសាសន៍សំណេះសំណាល អភិសន្តិបណ្ឌិត បានអញ្ជើញចុះហត្ថលេខាលើក្រាំងមាស ដើម្បីទុកជាសក្ខីភាពសម្រាប់ទីស្នាក់ការគណបក្សឃុំអំពិលក្រៅ ដែលមានទីតាំងស្ថិតនៅភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

 

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ អភិសន្តិបណ្ឌិត ក៏បានប្រគល់លិខិតថ្លែងអំណរគុណ និងប័ណ្ណសរសើរជូនដល់ក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សស្រុក ព្រមទាំងឃុំ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការងារបក្ស នាពេលកន្លងមក៕