*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជំនាញ TVET និងបរិញ្ញាបត្រ មានតម្លៃស្មើគ្នា *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល មិនកាត់ថវិកាជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបាន៧០ម៉ឺននាក់ ក្នុងចំណោមផែនការ១លាន ៥សែននាក់*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ និងក្រសួងការងាររៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជាគន្លងវិទ្យាសាស្ត្រ, គន្លងវិទ្យាសាស្ត្រសង្គម, និង«គន្លងវិជ្ជាជីវៈ» *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួន ជំរុញការអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យផលិតបាននូវមូលធនមនុស្សដែលមានជំនាញពិតប្រាកដ*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានរដ្ឋសភាឡាវ អបអរសាទរចំពោះខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ*បណ្ណកម្មសិទ្ធិដីដ្លីជិត ៣ពាន់បណ្ណ ត្រូវចែកជូនពលរដ្ឋនៅឃុំបុសលាវ, រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ បណ្ណកម្មសិទ្ធិផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ សូមថែរក្សាឱ្យបានត្រឹមត្រូវ និងប្រើប្រាស់ជាប្រយោជន៍*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលថវិកា ១,០០៩,៩៩៩ ដុល្លារ ពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា*អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំអំពិលក្រៅ និងទស្សនាសមិទ្ធផលនានាដែលសម្រេចបាន ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់បច្ចុប្បន្ន ក្នុងស្រុកស៊ីធរកណ្តាល*ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដល់ដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់*« បើមិនព្រមភ្ញាក់រលឹក មិនព្រមផ្អាកការគេចវេស ហើយនៅតែបន្តពាក់មុខយក្សស៊ីសាច់ហុតឈាមលើទឹកចិត្តមេត្តាធម៌របស់គេទៀតនោះ ស្រមោលនៃគុកច្រវាក់ និងការវិនាសហិនហោចទាំងកិត្តិយសទាំងអនាគត នឹងមកដល់មុខទ្វារផ្ទះរបស់អ្នកក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន! »*សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត *សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ*សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ*សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ *ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ*សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអង់គ្លេស ពីការប្តេជ្ញាចិត្តបោសសម្អាតក្រុមឧក្រិដ្ឋជន Online Scams ឱ្យអស់ពីកម្ពុជា *ជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរ  គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម *ក្រសួងការបរទេស បង្ហាញលទ្ធផលប្រកបដោយផ្លែផ្កានៃដំណីរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម

« បើមិនព្រមភ្ញាក់រលឹក មិនព្រមផ្អាកការគេចវេស ហើយនៅតែបន្តពាក់មុខយក្សស៊ីសាច់ហុតឈាមលើទឹកចិត្តមេត្តាធម៌របស់គេទៀតនោះ ស្រមោលនៃគុកច្រវាក់ និងការវិនាសហិនហោចទាំងកិត្តិយសទាំងអនាគត នឹងមកដល់មុខទ្វារផ្ទះរបស់អ្នកក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន! »


ដូចពាក្យចាស់បុរាណតែងតែពោះថា «ស៊ីដាច់លុយគេ សប្បាយតែមួយគ្រា ដល់ពេលច្បាប់ទារ ទឹកភ្នែកជូតក្បាលជង្គង់»
===========
សេចក្តីប្រកាសព័ត៌មានទុកឱកាសចុងក្រោយ មុនចំណាត់ការច្បាប់យ៉ាងតឹងរ៉ឹងតាមប្រព័ន្ធតុលាការ លើករណីលោក ឈឺន ម៊ីជឺ និងលោកស្រី ធុច គឹមឡេង ដែលកំពុងគេចវេសមិនទូទាត់បំណុលដប់បួនពាន់ដុល្លារ ជូនអ្នកស្រី ចាន់ លីដា

ការរក្សានូវក្រមសីលធម៌ និងតុល្យភាពព័ត៌មាន គឺជាខ្នងបង្អែកដ៏រឹងមាំក្នុងការស្វែងរកការពិត និងយុត្តិធម៌សង្គម។ ជុំវិញករណីទំនាស់ទឹកប្រាក់ដែលនៅសេសសល់ចំនួន ១៤,០០០ ដុល្លារអាមេរិក អង្គភាពសារព័ត៌មានយើង សូមធ្វើការផ្សាយជូនដំណឹង និងផ្តល់ឱកាសជាចំហជូនភាគីខាងកូនបំណុល គឺលោក ឈឺ ម៊ីជឺ (ឬ ឈឺន ម៊ីជឺ) និង លោកស្រី ធុច គឹមឡេង ដែលមានអាសយដ្ឋាននៅភូមិកងជើង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឱ្យចូលខ្លួនមកបំភ្លឺ បកស្រាយ ឬធ្វើការចរចាជាមួយភាគីម្ចាស់បំណុល គឺអ្នកស្រី ចាន់ លីដា ដែលតំណាងដោយការិយាល័យមេធាវី កិត្តិយានុភាព ដើម្បីបញ្ចប់វិវាទនេះដោយសន្តិវិធី។

យោងតាមប្រភពព័ត៌មាន និងភស្តុតាងផ្ទេរប្រាក់តាមប្រព័ន្ធធនាគារ ABA យ៉ាងច្បាស់លាស់ បានបង្ហាញថា ភាគីអ្នកខ្ចីខាងលើបានខ្ចីប្រាក់ចំនួន ៥ លើក សរុបទឹកប្រាក់ ២០,៣៤០ ដុល្លារអាមេរិក ប៉ុន្តែបានទូទាត់សងវិញតែមួយចំនួនតូចប៉ុណ្ណោះ ដោយបន្សល់ទុកប្រាក់រហូតដល់ ១៤,០០០ ដុល្លារអាមេរិក ព្រមទាំងមានចេតនាគេចវេសមិនព្រមដោះស្រាយ។ ទោះជាមានលិខិតជូនដំណឹងជាផ្លូវការលេខ ០០១៦/០២៦ គមត ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ពីការិយាល័យមេធាវីរួចហើយក្តី ក៏ភាគីកូនបំណុលនៅតែបង្ហាញភាពមិនទទួលខុសត្រូវ ហាក់បីដូចជាមិនខ្វល់ខ្វាយពីទោសទណ្ឌ ឬផលវិបាកផ្លូវច្បាប់ដែលត្រូវប្រឈមនោះឡើយ។ ទង្វើអសកម្ម និងការស្ងាត់ស្ងៀមនេះ កំពុងតែបង្កើតជាសំណួរយ៉ាងធំក្នុងសង្គមថា តើពួកគាត់កំពុងតែគិតអ្វី ឬមួយក៏ពួកគាត់យល់ថា ច្បាប់មិនអាចធ្វើអ្វីពួកគាត់បាន? ការមិនអើពើចំពោះទំនួលខុសត្រូវ មិនត្រឹមតែបំផ្លាញទំនុកចិត្តនោះទេ ប៉ុន្តែវាកំពុងតែរុញច្រានខ្លួនឯងឱ្យធ្លាក់ទៅក្នុងជ្រោះនៃក្តីវិនាស និងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ ភាគីជនរងគ្រោះដែលជាម្ចាស់បំណុល នៅតែបង្ហាញទឹកចិត្តមេត្តាធម៌យ៉ាងទូលំទូលាយ ដោយមិនចង់ឃើញកូនបំណុលត្រូវរងការអាម៉ាស់ ឬជាប់ទោសទណ្ឌឡើយ។ ម្ចាស់បំណុលនៅតែបើកចិត្តចំហជានិច្ចសម្រាប់ការចរចា ព្រោះយល់ថា ប្រសិនបើកូនបំណុលមានឆន្ទៈពិតប្រាកដមែន នោះអ្វីៗគឺអាចនិយាយគ្នា និងយោគយល់គ្នាបានទាំងអស់ មុនពេលដែលសំណុំរឿងនេះត្រូវបញ្ជូនទៅកាន់ប្រព័ន្ធតុលាការដើម្បីចាត់ការដាច់ខាត។

ជាការសន្និដ្ឋាន អង្គភាពសារព័ត៌មានយើង អង្គការសង្គមស៊ីវិល សមាគមនានា សូមក្រើនរំលឹកដល់លោក ឈឺន ម៊ីជឺ និងលោកស្រី ធុច គឹមឡេង ថា ការគេចវេសមិនមែនជាដំណោះស្រាយនោះទេ ហើយពេលវេលាក៏មិនរង់ចាំអ្នកដែរ។ យុត្តិធម៌ និងច្បាប់មានភ្នែកម្នាស់ គ្មានបុគ្គលណាម្នាក់អាចស្ថិតនៅពីលើច្បាប់ ឬគេចផុតពីសំណាញ់ច្បាប់បានឡើយ ប្រសិនបើខ្លួនបានសាងកំហុស។ អង្គភាពយើងសូមដាស់តឿនយ៉ាងទទូច សូមភាគីកូនបំណុលប្រញាប់រួសរាន់ចូលខ្លួនមកជួបម្ចាស់បំណុល ឬតំណាងមេធាវីតាមរយៈលេខទូរស័ព្ទ 010/068 977 78 ឬ 085 777 950 ដើម្បីចរចាដោះស្រាយជាបន្ទាន់ ជៀសវាងការអូសបន្លាយពេលដែលនាំឱ្យខូចកិត្តិយស និងប៉ះពាល់ដល់អនាគតខ្លួនឯង ព្រោះថា «អ្វីៗក៏អាចដោះស្រាយបានដែរ សំខាន់បំផុតគឺយើងមានឆន្ទៈ»។