*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ជំនាញ TVET និងបរិញ្ញាបត្រ មានតម្លៃស្មើគ្នា *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល មិនកាត់ថវិកាជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបាន៧០ម៉ឺននាក់ ក្នុងចំណោមផែនការ១លាន ៥សែននាក់*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ និងក្រសួងការងាររៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជាគន្លងវិទ្យាសាស្ត្រ, គន្លងវិទ្យាសាស្ត្រសង្គម, និង«គន្លងវិជ្ជាជីវៈ» *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួន ជំរុញការអភិវឌ្ឍន៍វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យផលិតបាននូវមូលធនមនុស្សដែលមានជំនាញពិតប្រាកដ*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានរដ្ឋសភាឡាវ អបអរសាទរចំពោះខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ*បណ្ណកម្មសិទ្ធិដីដ្លីជិត ៣ពាន់បណ្ណ ត្រូវចែកជូនពលរដ្ឋនៅឃុំបុសលាវ, រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ បណ្ណកម្មសិទ្ធិផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ សូមថែរក្សាឱ្យបានត្រឹមត្រូវ និងប្រើប្រាស់ជាប្រយោជន៍*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលថវិកា ១,០០៩,៩៩៩ ដុល្លារ ពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា*អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំអំពិលក្រៅ និងទស្សនាសមិទ្ធផលនានាដែលសម្រេចបាន ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់បច្ចុប្បន្ន ក្នុងស្រុកស៊ីធរកណ្តាល*ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដល់ដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់*« បើមិនព្រមភ្ញាក់រលឹក មិនព្រមផ្អាកការគេចវេស ហើយនៅតែបន្តពាក់មុខយក្សស៊ីសាច់ហុតឈាមលើទឹកចិត្តមេត្តាធម៌របស់គេទៀតនោះ ស្រមោលនៃគុកច្រវាក់ និងការវិនាសហិនហោចទាំងកិត្តិយសទាំងអនាគត នឹងមកដល់មុខទ្វារផ្ទះរបស់អ្នកក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន! »*សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត *សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ*សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ*សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ *ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ*សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអង់គ្លេស ពីការប្តេជ្ញាចិត្តបោសសម្អាតក្រុមឧក្រិដ្ឋជន Online Scams ឱ្យអស់ពីកម្ពុជា *ជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរ  គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម *ក្រសួងការបរទេស បង្ហាញលទ្ធផលប្រកបដោយផ្លែផ្កានៃដំណីរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ។

 

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសរុប ១ ០៣៥នាក់។

 

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១៦រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប និងឧត្តរមានជ័យ។

 

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។

 

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

 

យោងតាម Fresh AI ខេត្តបន្ទាយមានជ័យ ជាខេត្តមួយស្ថិតនៅភាគពាយ័ព្យប្រទេសកម្ពុជា មានព្រំដែនជាប់ប្រទេសថៃ។ ខេត្តបន្ទាយមានជ័យ មាន៩ក្រុង-ស្រុក ៦៧ឃុំ-សង្កាត់ ៦៦៧ភូមិ និងប្រជាពលរដ្ឋចំនួន ២០៨ ៧៨៥គ្រួសារ ស្មើនឹងមនុស្ស ៨៧៩ ៥៨៥នាក់។

 

ខេត្តបន្ទាយមានជ័យ មានព្រំប្រទល់ខាងជើងទល់នឹងខេត្តឧត្តរមានជ័យ ខាងកើតទល់នឹងខេត្តសៀមរាប ខាងត្បូងទល់នឹងខេត្តបាត់ដំបង ខាងលិចជាប់នឹងប្រទេសថៃ ប្រវែងសរុប ១៥៣គីឡូម៉ែត្រ។ រដ្ឋបាលដែនដីដែលជាប់ព្រំដែនថៃ មានក្រុង ស្រុកចំនួន៥រួមមាន៖ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក។

 

ខេត្តបន្ទាយមានជ័យ មានច្រកទ្វារព្រំដែនចំនួន៤រួមមាន៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ ដែលមុនពេលសង្គ្រាមច្រកទាំងពីរនេះ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចេញ-ចូល និងការដោះដូរទំនិញ និងច្រកទ្វារព្រំដែនតំបន់ចំនួន២ គឺ ច្រកទ្វារព្រំដែនតំបន់ម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួនស្ថិតក្នុងស្រុកថ្មពួក ជាច្រកដែលប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនចេញ-ចូលដោះដូរទំនិញ និងកសិផលផ្សេងៗ។

 

នៅឆ្នាំ២០២៥ ខេត្តមានទំហំសេដ្ឋកិច្ច ១ ៩១១លានដុល្លា រីឯចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗបានកើនដល់ ២ ១៥២ដុល្លារអាមេរិក៕