*សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ទោះបីថ្ងៃមុខ ទាមទារដីពីថៃបានវិញក៏ដោយ ក៏ផ្ទះនៅមជ្ឈមណ្ឌលជនភៀសសឹក នឹងតែប្រគល់ជូនជាកម្មសិទ្ធិបងប្អូនភៀសសឹកមួយជីវិត*សម្ដេចតេជោ ហ៊ុន សែន មិនទុកឱ្យក្រុមប្រឆាំងវាយសម្តេចពីក្រោយ ក្នុងគ្រាទប់ទល់សត្រូវនៅទល់ដែននោះឡើយ និងផ្តាំទៅមនុស្សចំនួនបើមិនបានជួយជាតិ កុំធ្វើជាមនុស្សក្បត់ជាតិ *សម្តេចតេជោ ហ៊ុន សែន ចោទសួរពលរដ្ឋភៀសសឹកថា រឿងព្រំដែនកម្ពុជា-ថៃ ដោះស្រាយ ដោយសន្តិវិធី ឬប្រើកម្លាំង? ពលរដ្ឋឆ្លើយព្រមគ្នាថា ជ្រើសយកការដោះស្រាយដោយសន្តិវិធី មិនចង់ឃើញសង្គ្រាមទៀតឡើយ*សម្ដេចតេជោ ហ៊ុន សែន៖ សំណេរខ្ញុំលើកឡើងថា «មិនគួរឱ្យរបួសកូនដៃមួយ ទុកឱ្យរាងកាយទាំងមូលត្រូវពិការនោះទេ», ប្រយោគនេះមិនមែនជាការចាត់ទុកបញ្ហាដី ដែលថៃកាន់កាប់ដោយខុសច្បាប់ ជាបញ្ហាប៉ិនកូនដៃ ដូចក្រុមប្រឆាំងបកស្រាយឡើយ! *សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា សម្តេចមានកំហុស ដែលកាលធ្វើជានាយករដ្ឋមន្ដ្រី មិនបានពង្រឹងវិស័យការពារជាតិ ព្រោះចង់សន្សំថវិកាសម្រាប់ការអភិវឌ្ឍប្រទេស *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម*សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារកាកបាទក្រហមកម្ពុជា ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនដល់ប្រជាជនភៀសសឹកចំនួន ៧៥៣គ្រួសារ ស្នាក់នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្តរមានជ័យ*លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធឲ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់ គណបក្សប្រជាជនកម្ពុជានៃឃុំស្តុក ស្រុកគងពិសី*សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៉ី អបអរសាទរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី*សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់ លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»*រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការចូលរួមរបស់សហគ្រាសចិន នៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការជំរុញការវិនិយោគ ការបង្កើតការងារ ការផ្ទេរជំនាញ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន*សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្វាយរៀង ត្រូវអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ស្ថិតនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ*សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ *សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ អនុម័តផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ គាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ»*ចិន ផ្ដល់ថវិកាជិត២លានដុល្លារដល់កម្ពុជា ក្រោមមូលនិធិមេគង្គ-ឡានឆាង ឆ្នាំ២០២៦*Dr.Tong៖ «ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងរំភើបដែលបានឃើញលោកគ្រូសាស្រ្តាចារ្យទាំងអស់ យកចិត្តទុកដាក់លើវេជ្ជបណ្ឌិតគ្រប់រូប ហើយខិតខំធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់ខ្មែរយើង កាន់តែមានភាពជឿនលឿន» *កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើស

លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធឲ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់ គណបក្សប្រជាជនកម្ពុជានៃឃុំស្តុក ស្រុកគងពិសី

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណបក្សប្រជាជនកម្ពុជានៃឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី លោក លោកស្រី ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្តុក និងក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាជាច្រើនរូប។

 

លោក អ៊ុំ ចាំ ប្រធានគណៈកម្មាធិការគណៈបក្សឃុំស្ដុក បានធ្វើរបាយការណ៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានលោក ហ៊ុន ម៉ានី ព្រមទាំងបានរាយការណ៍ពីលទ្ធផលការងារសម្រេចបានកន្លងមករបស់គណបក្សប្រជាជនកម្ពុជានៅក្នុងឃុំស្ដុក។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមកលោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមកម្លាំងសាមគ្គីគ្នា លះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់អគារស្នាក់ការគណបក្សថ្មីនេះឡើង និងជំរុញការអភិវឌ្ឍនៅក្នុងមូលដ្ឋានឃុំនេះកន្លងមក។ ជាមួយគ្នានេះ លោកស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន ៣៣៨នាក់ ដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាការបង្ហាញពីការជឿជាក់ និងការគាំទ្រចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

 

លោក ហ៊ុន ម៉ានី បានបន្ថែមថា គណបក្សប្រជាជនកម្ពុជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែសូមបងប្អូនទុកចិត្តថា គ្រប់កាលៈទេសៈ គឺគណបក្សប្រជាជនកម្ពុជាមិនទៅណាចោលបងប្អូនឡើយ។ លោក ក៏បានស្នើដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវក្តាប់ឲ្យជាប់នូវកម្មវិធីនយោបាយរបស់គណបក្ស គោលការណ៍ដឹកនាំរបស់គណបក្ស ដើម្បីបង្កើនសមត្ថភាពចំណេះដឹង និងបង្កើតការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងត្រូវទៅចុះឈ្មោះបោះឆ្នោត ត្រៀមខ្លួនទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ៕