*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានរដ្ឋសភាឡាវ អបអរសាទរចំពោះខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ*បណ្ណកម្មសិទ្ធិដីដ្លីជិត ៣ពាន់បណ្ណ ត្រូវចែកជូនពលរដ្ឋនៅឃុំបុសលាវ, រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ បណ្ណកម្មសិទ្ធិផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ សូមថែរក្សាឱ្យបានត្រឹមត្រូវ និងប្រើប្រាស់ជាប្រយោជន៍*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលថវិកា ១,០០៩,៩៩៩ ដុល្លារ ពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា*អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំអំពិលក្រៅ និងទស្សនាសមិទ្ធផលនានាដែលសម្រេចបាន ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់បច្ចុប្បន្ន ក្នុងស្រុកស៊ីធរកណ្តាល*ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដល់ដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់*« បើមិនព្រមភ្ញាក់រលឹក មិនព្រមផ្អាកការគេចវេស ហើយនៅតែបន្តពាក់មុខយក្សស៊ីសាច់ហុតឈាមលើទឹកចិត្តមេត្តាធម៌របស់គេទៀតនោះ ស្រមោលនៃគុកច្រវាក់ និងការវិនាសហិនហោចទាំងកិត្តិយសទាំងអនាគត នឹងមកដល់មុខទ្វារផ្ទះរបស់អ្នកក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន! »*សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត *សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ*សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ*សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ *ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ*សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអង់គ្លេស ពីការប្តេជ្ញាចិត្តបោសសម្អាតក្រុមឧក្រិដ្ឋជន Online Scams ឱ្យអស់ពីកម្ពុជា *ជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរ  គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម *ក្រសួងការបរទេស បង្ហាញលទ្ធផលប្រកបដោយផ្លែផ្កានៃដំណីរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម*អង្គការសហប្រជាជាតិ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អំពីការប្តេជ្ញាចិត្ត ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ*សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ទោះបីថ្ងៃមុខ ទាមទារដីពីថៃបានវិញក៏ដោយ ក៏ផ្ទះនៅមជ្ឈមណ្ឌលជនភៀសសឹក នឹងតែប្រគល់ជូនជាកម្មសិទ្ធិបងប្អូនភៀសសឹកមួយជីវិត*សម្ដេចតេជោ ហ៊ុន សែន មិនទុកឱ្យក្រុមប្រឆាំងវាយសម្តេចពីក្រោយ ក្នុងគ្រាទប់ទល់សត្រូវនៅទល់ដែននោះឡើយ និងផ្តាំទៅមនុស្សចំនួនបើមិនបានជួយជាតិ កុំធ្វើជាមនុស្សក្បត់ជាតិ *សម្តេចតេជោ ហ៊ុន សែន ចោទសួរពលរដ្ឋភៀសសឹកថា រឿងព្រំដែនកម្ពុជា-ថៃ ដោះស្រាយ ដោយសន្តិវិធី ឬប្រើកម្លាំង? ពលរដ្ឋឆ្លើយព្រមគ្នាថា ជ្រើសយកការដោះស្រាយដោយសន្តិវិធី មិនចង់ឃើញសង្គ្រាមទៀតឡើយ*សម្ដេចតេជោ ហ៊ុន សែន៖ សំណេរខ្ញុំលើកឡើងថា «មិនគួរឱ្យរបួសកូនដៃមួយ ទុកឱ្យរាងកាយទាំងមូលត្រូវពិការនោះទេ», ប្រយោគនេះមិនមែនជាការចាត់ទុកបញ្ហាដី ដែលថៃកាន់កាប់ដោយខុសច្បាប់ ជាបញ្ហាប៉ិនកូនដៃ ដូចក្រុមប្រឆាំងបកស្រាយឡើយ! 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការចូលរួមរបស់សហគ្រាសចិន នៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការជំរុញការវិនិយោគ ការបង្កើតការងារ ការផ្ទេរជំនាញ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានបន្តរីកចម្រើនយ៉ាងសំខាន់ ក្នុងបរិយាកាសនៃមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួម។ ការចូលរួមរបស់សហគ្រាសចិននៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការជំរុញការវិនិយោគ ការបង្កើតការងារ ការផ្ទេរជំនាញ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន។

 

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនាព្រលប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងឱកាសលោកបានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធក្រុមហ៊ុន Dingfeng International និងសមាគមពាណិជ្ជកម្មជិនហួរនៅកម្ពុជា និងគម្រោងពាណិជ្ជកម្មសំខាន់ៗ ដែលកំពុងបង្ហាញពីស្មារតីវិនិយោគ សហប្រតិបត្តិការ និងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ប៉ុន្តែការវិនិយោគដែលល្អបំផុត គឺការវិនិយោគដែលគោរពច្បាប់ គោរពវប្បធម៌មូលដ្ឋាន គោរពសិទ្ធិ និងអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយចូលរួមជាមួយអាជ្ញាធរ សហគមន៍ និងដៃគូក្នុងស្រុក ដើម្បីបង្កើតបរិយាកាសអាជីវកម្មដែលមានសុខភាពល្អ និងចីរភាព។

 

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យ Dingfeng International បន្តចាត់ទុកកម្ពុជា មិនត្រឹមតែជាទីតាំងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូអភិវឌ្ឍន៍រយៈពេលវែង។ ការរីកចម្រើនរបស់ក្រុមហ៊ុនគួរត្រូវបានភ្ជាប់ជាមួយការបណ្តុះបណ្តាលធនធានមនុស្សខ្មែរ ការផ្តល់ឱកាសដល់សហគ្រាសក្នុងស្រុក ការប្រើប្រាស់សេវាកម្ម និងផលិតផលក្នុងស្រុកតាមលទ្ធភាព និងការចូលរួមក្នុងសកម្មភាពសង្គមដែលមានប្រយោជន៍។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមអបអរសាទរចំពោះ Dingfeng International, Cambodia Fuguanyuan Real Estate Development Co., Ltd. និង Acto City ចំពោះការបោះជំហានថ្មីមួយនេះ និងជូនពរឱ្យគម្រោងទាំងអស់ទទួលបានជោគជ័យ ប្រកបដោយគុណភាព សុចរិតភាព និងចីរភាព។សូមឱ្យ Dingfeng International ក្លាយជាវេទិកាពាណិជ្ជកម្មមួយដែលមានទំនុកចិត្តខ្ពស់ សេវាកម្មល្អ ស្តង់ដារល្អ និងជាដៃគូដែលរួមចំណែកយ៉ាងវិជ្ជមានដល់ការអភិវឌ្ឍទីក្រុង ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា៕