*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការចុះទៅតំបន់ខ្នងផ្សារ និងទេទឹកពុះ គឺដើម្បីតាមដានការអភិវឌ្ឍន៍ជាក់ស្ដែង មិនពឹងផ្អែកតែលើរបាយការណ៍

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចុះទៅតំបន់ខ្នងផ្សារ និងទេទឹកពុះ ស្ថិតក្នុងខេត្តកំពង់ស្ពឺ កាលពីប៉ុន្មានថ្ងៃមុននេះ គឺដើម្បីពិនិត្យ និងតាមដានការងារអភិវឌ្ឍន៍ជាក់ស្ដែងនៅមូលដ្ឋាន ស្របតាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយមិនពឹងផ្អែកតែលើរបាយការណ៍នោះទេ។

 

ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន ព្រមទាំងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនគរុសិស្ស និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំទៅថ្ងៃអាទិត្យអត់ព្រៀងទុកទេទៅខ្នងផ្សារ តែគោលដៅមែនខ្នងផ្សារហេ ទៅទេទឹកពុះ ខ្ញុំទៅទេទឹកពុះ […] ខ្ញុំទៅគឺដើម្បី ខ្ញុំទៅគឺដើម្បីតាមដានត្រួតពិនិត្យ ព្រោះទម្លាប់ខ្ញុំ បើខ្ញុំដាក់ផែនការលើការងារអីមួយល្អិតដែលខ្ញុំយកចិត្តទុកដាក់ គឺខ្ញុំទៅមើលហើយ អត់ស្ដាប់តែរបាយការណ៍ទេ ខ្ញុំមិនធ្វើគ្រប់ទេ ខ្ញុំយកតែគោលដៅមួយចំនួន។ ពេលដល់ខ្ញុំបានជួបជាមួយប្រធានសហគមន៍ ហើយខ្ញុំបានយល់អំពីតម្រូវការរបស់សហគមន៍ និងឲ្យគោលការណ៍ទៅកាន់ពួកគាត់ថាធ្វើយ៉ាងមិច ដើម្បីអភិវឌ្ឍន៍ តំបន់សហគមន៍នេះ ឲ្យក្លាយជាសហគមន៍គំរូមួយដើម្បីយកអភិវឌ្ឍន៍នៅមូលដ្ឋាន»។

 

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅទេទឹកពុះ សម្ដេចបានជួបពិភាក្សាជាមួយប្រធានសហគមន៍ ដើម្បីស្វែងយល់អំពីតម្រូវការ និងទិសដៅអភិវឌ្ឍន៍ក្នុងតំបន់។ តាមរយៈការចុះពិនិត្យផ្ទាល់ សម្ដេចបានសង្កេតឃើញថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើន ដែលបង្ហាញពីសក្ដានុពលទេសចរណ៍នៃតំបន់នេះ។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដំណើរទៅកាន់ទីនោះ គឺដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍ដែលបានដាក់ចេញកន្លងមក មិនមែនជាការដើរកម្សាន្ត ដូចការរិះគន់មួយចំនួននៅលើបណ្ដាញសង្គមនោះឡើយ។ សម្ដេចបានរំឭកថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សម្ដេចបានចុះទៅតំបន់ខ្នងផ្សារ ជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ស្ពឺ ដើម្បីសិក្សាពីសក្ដានុពលទេសចរណ៍ និងស្ថានភាពរស់នៅរបស់ប្រជាសហគមន៍នៅទីនោះ។

 

ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយប្រធានសហគមន៍ និងបានស្វែងយល់អំពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលតាមរយៈវិស័យទេសចរណ៍។ ជាមួយគ្នានេះ សម្ដេចបានផ្ដល់គោលការណ៍ឲ្យរៀបចំអភិវឌ្ឍតំបន់ខ្នងផ្សារ ឱ្យក្លាយជាសហគមន៍គំរូមួយ ដែលអាចបង្កើតចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយនិរន្តរភាព។

 

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិទាំងនេះ ត្រូវធានាឲ្យប្រជាសហគមន៍ទទួលបានផលប្រយោជន៍ពិតប្រាកដ និងមិនត្រូវឲ្យការវិនិយោគឯកជនណាមួយ ប៉ះពាល់ដល់ផលប្រយោជន៍របស់សហគមន៍នោះឡើយ ពោលគឺឲ្យការវិនិយោគឯកជនទាក់ទាញភ្ញៀវសម្រាប់ប្រជាសហគមន៍ក្នុងមូលដ្ឋាន។

 

យោងតាម Fresh AI បានបង្ហាញថា ភ្នំខ្នងផ្សារ គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វនៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ក្នុងទឹកដីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ វាជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តការផ្សងព្រេង ដើរឡើងភ្នំ បោះតង់ និងគយគន់ទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល។ នៅទីនោះ ភ្ញៀវទេសចរអាច៖ ជិះគោយន្តសហគមន៍ ពីភូមិតាំងបំពង់ទៅជើងភ្នំ (បច្ចុប្បន្នអាចជិះរថយន្តបានដល់ជើងភ្នំ)។ដើរឡើងភ្នំ ដោយថ្មើរជើងប្រមាណ៣ ម៉ោង ឬលើសពីនេះ ដើម្បីទៅដល់កំពូលភ្នំ។ បោះតង់ សម្រាកលំហែកាយនៅលើកំពូលភ្នំ។ គយគន់ទេសភាព ដ៏ស្រស់ស្អាតនៃពពក ព្រៃឈើ និងថ្ងៃរះ ឬថ្ងៃលិច។

 

សម្រាប់ចម្ងាយចម្ងាយពីភ្នំពេញទៅខ្នងផ្សារ គឺប្រហែល ១២០ គីឡូម៉ែត្រ។ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៤ រហូតដល់ផ្លូវបំបែកក្រុងច្បារមន រួចបត់ស្តាំចូលផ្លូវជាតិលេខ ៤៤។ ពីទីរួមខេត្តកំពង់ស្ពឺ ទៅស្រុកឱរ៉ាល់មានចម្ងាយ៥០ គីឡូម៉ែត្រ។ រួចបន្តដំណើរបន្តិចទៀតនឹងទៅដល់ជើងភ្នំខ្នងផ្សារ៕