*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងធ្វើទំនប់បង្ហៀរទឹក នៅតំបន់ខ្នងផ្សារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ 

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងធ្វើទំនប់បង្ហៀរទឹក ឬវីធីផ្សេងណាមួយដើម្បីសម្រួលដល់ការប្រើប្រាស់ទឹកនៅតំបន់ខ្នងផ្សារ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវទេសចរអាចប្រើប្រាស់ និងសម្រាកលម្ហែ ពេលឡើងទៅលេងតំបន់ទេសចរណ៍តំបន់នោះ។ នេះបើតាមការប្រសាសន៍របស់សម្ដេច នៅក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ទី១ រកវិធីដោះស្រាយទឹកនៅលើពិនិត្យមើលលទ្ធភាពធ្វើទំនប់បង្ហៀរ ឬធ្វើវិធីយ៉ាងណា? ទី២ កន្លែងផ្លូវឡើងឲ្យរៀបចំជាដំណាក់ទៅកន្លែងមួយៗសុទ្ធតែមានដំណាក់អង្គុយ ឲ្យរៀបចំធ្វើមិចឲ្យធម្មជាតិកុំដាក់ កុំធ្វើអីទំនើបមិនបាច់ទេ រៀបអីធម្មជាតិទៅ។ កន្លែងដំណាក់មួយៗពេលគាត់ឈប់គាត់សម្រាក គាត់អង្គុយ ដូចនៅប្រទេសមួយចំនួន គេដាក់តែឈើ គេដាក់តែអី រៀបស្អាតហើយគេអង្គុយ ហើយទី៣ ឲ្យតទឹកព្រោះពេលដែលយើងដាក់ទុយោទឹកថ្ងៃក្រោយទេសចរម្នាក់ៗគាត់ឡើងទៅគាត់មិនបោះដបទឹកចោលទេ»។

 

ជាមួយគ្នានេះ ដើម្បីរក្សាបរិស្ថាននៅតំបន់ទេសចរណ៍ឲ្យបន្តនៅស្អាតបានយូរអង្វែងសម្ដេច ក៏បានអំពាវនាវដល់ភ្ញៀវទេសចរ កុំបោះសម្រាម ឬដបទឹកចោលផ្ដេសផ្ដាស និងដាក់សម្រាមនៅក្នុងស្បោង ឬកាតាបរបស់ខ្លួនត្រឡប់ចុះមកវិញដើម្បីជួយថែរក្សាបរិស្ថានទាំងអស់គ្នា។

 

យោងតាម Fresh AI ខ្នងផ្សារ គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយនៅកម្ពុជា ដែលត្រូវបានគេចាត់ទុកជា ឋានសួគ៌ធម្មជាតិ ប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ តំបន់នេះស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយសំបូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសត្វព្រៃកម្រជាច្រើនប្រភេទ។

 

ភ្ញៀវទេសចរអាចទៅទស្សនាតំបន់នេះតាមរយៈការឡើងភ្នំបោះតង់ និងទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតពីពយខ្នងផ្សារ។ តាមរឿងព្រេងនិទាន អ្នកស្រុកបាននិយាយថា កាលពីដើមឡើយ កំពូលភ្នំខ្នងផ្សារនេះ គឺជាទីផ្សារសម្រាប់ធ្វើជំនួញជួញដូររវាងប្រជាជនម្ចាស់ស្រុក និងពាណិជ្ជករមកពីនាយសមុទ្រ ទើបជាប់ឈ្មោះថា «ភ្នំខ្នងផ្សារ» រហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះ ដើម្បីជំរុញទេសចរណ៍លំហែបៃតង៕