*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនបានកាត់លុយពីវិស័យសុខាភិបាល និងវិស័យអប់រំ យកទៅបង្កើនដល់វិស័យការពារជាតិទេ, ថវិកាការពារជាតិមានគ្រប់គ្រាន់

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានថ្លែងពន្យល់ដើម្បីកុំឱ្យមានការយល់ច្រឡំថា រាជរដ្ឋាភិបាលកាត់បន្ថយចំណាយលើវិស័យអប់រំ និងវិស័យសុខាភិបាល យកទៅបង្កើននៅវិស័យការពារជាតិ បន្ទាប់ពីមានការចេញផ្សាយ នូវសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ធ្វើឱ្យសារព័ត៌មានមួយចំនួន ដកស្រង់ដោយយល់ច្រឡំ។

សម្តេចបញ្ជាក់ថា វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យចាំបាច់ បើទោះបីប្រទេសជាតិ ជួបបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងក៏ដោយ។ សម្តេចសង្កត់ធ្ងន់ថា សម្រាប់វិស័យការពារជាតិ រាជរដ្ឋាភិបាលកម្ពុជា មានថវិកាគ្រប់គ្រាន់ដើម្បីបង្កើន ដោយមិនចាំបាច់កាត់ពីវិស័យអប់រំ និងសុខាភិបាលនោះទេ។

សម្តេចលើកឡើងថា ការផ្សព្វផ្សាយរបស់វិទ្យុបារាំង ដោយប្រៀបធៀបតួលេខក្នុងសារាចរណែនាំពីការរៀបចំសេចក្តីព្រាង ច្បាប់ថវិកាឆ្នាំ២០២៧ ជាមួយឆ្នាំ២០២៦ គឺពុំត្រឹមត្រូវទេ ព្រោះមិនទាន់ចរចាថវិកានោះទេ ការចរចាធ្វើឡើងនៅខែកក្កដា ដូច្នេះចរចារួចនៅខែកញ្ញា ទើបដឹងច្បាស់ថា មានចំនួនប៉ុន្មាន។

សម្តេចហ៊ានអះអាងថា ថវិកាចំណាយសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាលក្នុងឆ្នាំ២០២៧ នឹងមិនទាបជាងឆ្នាំ២០២៦ ឡើយ ដូច្នេះសូមឱ្យបងប្អូនបម្រើក្នុងវិស័យនេះ កុំំព្រួយបារម្ភ។

ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សម្តេចបានថ្លែងដូច្នេះថា «ថវិកាក្នុងវិស័យសង្គមកិច្ច ដែលមានវិស័យអប់រំ និងសុខាភិបាល សម្រាប់ឆ្នាំ២០២៧ ២០២៨ និង២០២៩ ជាមធ្យមកើនឡើង ៥.៦% អីចឹងអត់មានកន្លែងណាមួយ ដែលបញ្ជាក់ថា រដ្ឋាភិបាលកាត់លុយពីវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីយកទៅបង្កើនវិស័យការពារជាតិនោះទេ ហើយសូមបងប្អូនឈប់ព្រួយបារម្ភទៅ អាទិភាពរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា វិស័យសង្គមកិច្ច ដែលមានវិស័យសុខាភិបាល និងសុខាភិបាល ជាអាទិភាពទី១»។

សម្តេចបន្ថែមថា «ថវិកាឆ្នាំ២០២៧ សម្រាប់វិស័យការពារជាតិក៏មានកំណើនផងដែរ ដើម្បីពង្រឹងការការពារជាតិរបស់យើង ប៉ុន្តែមិនទៅកាត់លុយពីវិស័យអប់រំ និងសុខាភិបាលទេ ព្រោះរដ្ឋាភិបាលយើងនៅមានថវិកាសម្រាប់ប្រើប្រាស់គ្រប់គ្រាន់»។

សូមជម្រាបថា យោងតាមក្របខណ្ឌថវិការយៈពេលមធ្យម ២០២៧-២០២៩ ចំណាយវិស័យសង្គមកិច្ច ត្រូវបានគ្រោងកើនក្នុងអត្រា ៣.៤% សម្រាប់ឆ្នាំ២០២៧, ៨.៣% សម្រាប់ឆ្នាំ២០២៨ និង៥.០% សម្រាប់ឆ្នាំ២០២៩ ស្របពេលដែលវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ត្រូវបានគ្រោងកើនក្នុងអត្រា ១១.៤% សម្រាប់ឆ្នាំ២០២៧, ៣.៩% សម្រាប់ឆ្នាំ ២០២៨ និង ៣.៧% សម្រាប់ឆ្នាំ២០២៩។

វិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៤.៨២%នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៧ ពោលគឺនៅតែចាត់ទុកជាវិស័យអាទិភាពទី១ ក្នុងនោះសំដៅបន្តរក្សាលំនឹងជីវភាពប្រជាជន ព្រមទាំងលើកកម្ពស់សមធម៌សង្គម, បន្តលើកកម្ពស់គុណភាពអប់រំ និងគាំទ្រដល់ការពង្រឹង និងពង្រីកការទទួលបានសេវាអប់រំ, ការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ពិសេសនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម, លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រីកការទទួលបានសេវាថែទាំសុខភាព ឆ្ពោះទៅការគ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជា, ជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម, ការបន្តផ្តល់របបសន្តិសុខសង្គម, ការលើកកម្ពស់សមភាពយេនឌ័រ, និងការបន្តគាំទ្រដល់គោលនយោបាយ អាទិភាពផ្សេងទៀត ក្នុងផ្នែកសង្គមកិច្ច, សាសនា, វប្បធម៌ និង បរិស្ថាន៕