សេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់សុពលភាពការងារ និងភាពជាបុគ្គលិករបស់លោក ហ៊ីម ឌីណា និងលោក វ៉ាត សឿន ចេញពីអង្គភាពព័ត៌មាន

អគ្គនាយកនៃអង្គភាពព័ត៌មាន NMR TV NEWS សូមជម្រាបជូនដំណឹងដល់ ថ្នាក់ដឹកនាំអង្គភាព អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖
លោក ហ៊ីម ឌីណា និងលោក វ៉ាត សឿន ដែលកន្លងមកជាបុគ្គលិកបម្រើការងារនៅក្នុងអង្គភាពព័ត៌មាន NMR TV NEWS ត្រូវបានអង្គភាពសម្រេចបញ្ចប់សុពលភាពការងារ ឬបញ្ឈប់ពីការងារចាប់ពីពេលនេះតទៅ។
អាស្រ័យហេតុនេះ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ រាល់សកម្មភាព ការចុះប្រមូលព័ត៌មាន ការផ្សព្វផ្សាយ ឬសកម្មភាពណាមួយ ដែលប្រព្រឹត្តឡើងដោយលោក ហ៊ីម ឌីណា និងលោក វ៉ាត សឿន ដោយប្រើប្រាស់ឈ្មោះ ស្លាកសញ្ញា (Logo) ឬកាតសម្គាល់ខ្លួនរបស់អង្គភាពព័ត៌មាន NMR TV NEWS នោះ អង្គភាពយើងខ្ញុំនឹងមិនទទួលខុសត្រូវរាល់ផលប៉ះពាល់ ឬផ្លូវច្បាប់ណាមួយឡើយ។
ក្នុងករណីមានការយកឈ្មោះ ឬស្លាកសញ្ញារបស់អង្គភាពទៅប្រើប្រាស់ក្នុងគោលបំណងមិនត្រឹមត្រូវ បោកប្រាស់ ឬបង្កឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់អង្គភាព អង្គភាពយើងខ្ញុំសូមប្រកាសមិនទទួលស្គាល់ជាដាច់ខាត និងរក្សាសិទ្ធិចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

https://www.facebook.com/share/p/1EWHZKVCab/

