*សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណារដ៏មុតស្រួចដូចផ្លែដាវចំនួន៤ ពាក់ព័ន្ធកំណែទម្រង់សេដ្ឋកិច្ចនៃការប្រមូលពន្ធដារ *សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ អនុម័តផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ គាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ»*ចិន ផ្ដល់ថវិកាជិត២លានដុល្លារដល់កម្ពុជា ក្រោមមូលនិធិមេគង្គ-ឡានឆាង ឆ្នាំ២០២៦*Dr.Tong៖ «ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងរំភើបដែលបានឃើញលោកគ្រូសាស្រ្តាចារ្យទាំងអស់ យកចិត្តទុកដាក់លើវេជ្ជបណ្ឌិតគ្រប់រូប ហើយខិតខំធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់ខ្មែរយើង កាន់តែមានភាពជឿនលឿន» *កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិ២រូប ដើម្បីធ្វេីជាគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ (UNCLOS) ខណៈដែលភាគីថៃ មានពេល២១ថ្ងៃ ដើម្បីជ្រើសរើស*សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ដ្រីទេសចរណ៍ និងបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធដែលរួមគ្នាអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ដោយទទួលបានចំណាត់ថ្នាក់ A++ ខណៈរបាយការណ៍ ត្រូវជាមួយស្ថានភាពជាក់ស្ដែង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការចុះទៅតំបន់ខ្នងផ្សារ និងទេទឹកពុះ គឺដើម្បីតាមដានការអភិវឌ្ឍន៍ជាក់ស្ដែង មិនពឹងផ្អែកតែលើរបាយការណ៍*សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាម ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារមិនបញ្ឈប់នោះឡើយ បច្ចុប្បន្នសម្រេចបានលទ្ធផលជាបន្ដបន្ទាប់ *សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងធ្វើទំនប់បង្ហៀរទឹក នៅតំបន់ខ្នងផ្សារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនបានកាត់លុយពីវិស័យសុខាភិបាល និងវិស័យអប់រំ យកទៅបង្កើនដល់វិស័យការពារជាតិទេ, ថវិកាការពារជាតិមានគ្រប់គ្រាន់*សេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់សុពលភាពការងារ និងភាពជាបុគ្គលិករបស់លោក ហ៊ីម ឌីណា និងលោក វ៉ាត សឿន ចេញពីអង្គភាពព័ត៌មាន*ដំណើរធម្មយាត្រាអភិរក្សសម្រស់ព្រៃខ្មែរ! សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ដឹកនាំដំណើរធម្មយាត្រាឆ្លងកាត់តំបន់ជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវ៉ាញ រយៈពេល១៤ថ្ងៃ សរុបចម្ងាយ១០០គីឡូម៉ែត្រ*សម្ដេចតេជោ ហ៊ុន សែន៖ ៥ខែឆ្នាំ២០២៦ ចំណូលពន្ធដារមានជាង៥៣ភាគរយទៅហើយ, អ្នកខ្លះឃើញកម្ពុជាបោះពុម្ពប្រាក់ត្រឹម១លានដុល្លារក៏ថា «កម្ពុជាអស់លុយ», កម្ពុជាមិនបានអស់លុយទេ ចំណូលបច្ចុប្បន្នមិនត្រូវនិយាយខ្ទង់លានទេ តែខ្ទង់ពាន់លាន *សម្តេចតេជោ ហ៊ុន សែន៖ បឹងកក់ បើមិនអភិវឌ្ឍទេ នឹងក្លាយជាកន្លែងបញ្ចេញទឹកស្អុយ ចំណែកបឹងតាមោកពីមុនមិនមែនជាកន្លែងស្តុកទឹកទេ តែពេលនេះក្លាយជាទីក្រុងមួយ *សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ *កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ*សេចក្ដីក្រើនរំលឹក៖សូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មេត្តាជ្រាបថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦។*អបអរសាទរទិវាកុមារ អន្តរជាតិ ១មិថុនា! រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងភរិយា ផ្តល់ក្រីស្រឡាញ់ ដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន និងជូនពរកុមារទាំងអស់ មានសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ*សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា *ក្រសួងមុខងារសាធារណៈ រៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសជាមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា៖ កម្ពុជាបង្កើនសមត្ថភាពយោធា ដើម្បីការពារបូរណភាទឹកដី គ្មានបំណងឈ្លានពាន ឬប៉ះទង្កិចជាមួយប្រទេសជិតខាង 

(កោះកុង)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការបង្កើនសមត្ថភាពយោធារបស់កម្ពុជា នៅក្នុងដំណាក់កាលបច្ចុប្បន្ន គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះ ដោយកម្ពុជាមិនមានបំណងឈ្លានពាន ឬបង្កជម្លោះយោធាជាមួយប្រទេសជិតខាងឡើយ។

 

ការបញ្ជាក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តកោះកុង។

 

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំតែងតែបញ្ជាក់ជារៀងរហូតថា កម្ពុជាមិនមានបំណងឈ្លានពាន ឬប៉ះទង្គិចយោធាជាមួយអ្នកជិតខាងនោះទេ។ ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយគ្នា ក៏ខ្ញុំតែងតែសំណូមពរនូវអ្វីដែលយើងអាចការពារខ្លួនបាន»។

 

បើតាមការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា, កម្ពុជាតែងតែបញ្ជាក់ជូនដៃគូអន្តរជាតិ និងអង្គទូតនានាថា រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាព និងមិនមានចេតនាប្រើប្រាស់កម្លាំងយោធា ដើម្បីឈ្លានពានប្រទេសណាមួយឡើយ។ ការពង្រឹងវិស័យការពារជាតិ គឺផ្តោតលើសមត្ថភាពការពារទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួន។

 

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បញ្ជាក់ថា កម្ពុជាមិនមានតម្រូវការអាវុធដែលអាចវាយប្រហារចម្ងាយរាប់រយគីឡូម៉ែត្រនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវការ គឺប្រព័ន្ធការពារដែលមានប្រសិទ្ធភាព និងអាចធានាសុវត្ថិភាពភូមិសាស្ត្ររបស់ប្រទេសបានយ៉ាងរឹងមាំ។

 

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផងដែររំលឹកថា បន្ទាប់ពីកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ ក្នុងឆ្នាំ១៩៩៨ ប្រទេសជាតិទទួលបានឱកាសអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព ស្ថិរភាព និងឯកភាពជាតិ។

 

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បន្តថា ដោយឡែក ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងការលើកកម្ពស់វិស័យអប់រំ ដើម្បីជំរុញការរីកចម្រើនរបស់ប្រទេស។ ទោះជាយ៉ាងណា ស្ថានភាពពាក់ព័ន្ធនឹងការប៉ះទង្គិចនៅតាមព្រំដែនក្នុងឆ្នាំ២០២៥ បានធ្វើឲ្យកម្ពុជាត្រូវពិនិត្យ និងកែសម្រួលផែនការមួយចំនួន ស្របតាមការវិវត្តនៃស្ថានការណ៍ជាក់ស្តែង។

 

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា ការប៉ះទង្គិចយោធា មិននាំមកនូវផលចំណេញដល់ភាគីណាមួយឡើយ ផ្ទុយទៅវិញ មានតែការខាតបង់ និងការបាត់បង់។ ដូច្នេះ កម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិភាព ដែលជាសមិទ្ធផលដ៏មានតម្លៃ និងជាកេរដំណែលពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលជំនាន់មុន ដែលបានបន្តមកដល់ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

 

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានអះអាងថា ការថែរក្សាសន្តិភាព និងស្ថិរភាព គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខណៈដែលកម្ពុជាកំពុងបន្តដំណើររីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕