*អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ *ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី *ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ *កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត*រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ*ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី*ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) *បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ*សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ *អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» *រដ្ឋមន្រ្ដីព័ត៌មាន ជំរុញការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការចម្រើនឌីជីថល និងការប្រឆាំងព័ត៌មានក្លែងក្លាយ*លោក ហេង សួរ អញ្ជើញចុះសាកសួរសុខទុក្ខ និងតាមដានស្ថានភាពបងប្អូនកម្មករនិយោជិតរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅភ្នំពេញ*បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥០នាក់ ខណៈអ្នករងរបួសធ្ងន់ និងស្រាលមានស្ថានភាពប្រសើរឡើងជារួម*សម្តេចតេជោ ផ្តាំទៅអភិបាលខេត្តរតនគិរី មណ្ឌលគិរី ចាត់វិធានការបោសសំអាតជម្រកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា *សម្តេចតេជោ ហ៊ុន សែន ស្នើខេត្តជាប់ព្រំដែន ទប់ស្កាត់ការលួចនាំទំនិញពីថៃ

កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត

(ភ្នំពេញ)៖ តាមរយៈរបាយការណ៍ថ្មីមួយ បានបង្ហាញពីវឌ្ឍនភាពជាវិជ្ជមាន នៃការចូលរួមរបស់ស្ត្រីក្នុងវិស័យរដ្ឋបាល ដោយអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រីទូទាំងប្រទេស បានកើនឡើងពី ៤១ភាគរយ នៅក្នុងឆ្នាំ២០២០ ដល់៤៣ភាគរយ នៅក្នុងឆ្នាំ២០២៥។ តួលេខនេះត្រូវបានរំលេចឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨ ដោយបញ្ជាក់ថា ចំនួនមន្ត្រីរាជការជាស្ត្រីបានកើនឡើងពីចំនួន ៨៧,៩៥៨នាក់ ដល់៩៦,០៩៥នាក់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

យោងតាមផែនការយុទ្ធសាស្ត្រដដែលនេះ កំណើននៃការចូលរួមរបស់ស្ត្រីមានភាពលេចធ្លោជាងគេនៅក្នុងវិស័យសង្គមកិច្ច ជាពិសេសក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានមន្ត្រីរាជការជាស្ត្រីចន្លោះពី៥២ ទៅ ៥៥ភាគរយ ដែលនេះបង្ហាញពីវត្តមានដ៏ធំធេងរបស់ស្ត្រីក្នុងវិស័យទាំងពីរ។ ទោះជាយ៉ាងណាក្តី ទន្ទឹមនឹងជោគជ័យជារួមនេះ វិស័យមួយចំនួនទៀតនៅមិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងសមភាពយេនឌ័រនៅឡើយទេ តួយ៉ាងក្រសួងរ៉ែនិងថាមពល ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងព្រះបរមរាជវាំង ដែលមានមន្ត្រីរាជការស៊ីវិលជាស្ត្រីត្រឹមតែប្រមាណ ១៦ទៅ ២៣ភាគរយប៉ុណ្ណោះ នៃចំនួនមន្ត្រីសរុបរបស់ខ្លួន។

ងាកមកមើលការកាន់តំណែងគ្រប់គ្រង និងដឹកនាំវិញ របាយការណ៍បានបង្ហាញថា អត្រាស្ត្រីក្នុងរចនាសម្ព័ន្ធថ្នាក់ជាតិនៅមានកម្រិត និងមានកំណើនយឺតនៅឡើយ។ ជាក់ស្តែង សម្រាប់មុខតំណែងចាប់ពីថ្នាក់អនុប្រធានការិយាល័យ រហូតដល់ថ្នាក់អគ្គលេខាធិការ ឬអគ្គនាយក នៅតាមបណ្តាក្រសួងស្ថាប័នថ្នាក់ជាតិ ចំនួនស្ត្រីបានកើនឡើងតិចតួចប៉ុណ្ណោះ ពោលគឺពី២៦ភាគរយ (ក្នុងចំណោមមន្ត្រីតំណែងគ្រប់គ្រងសរុប ១៩,៥៣៩នាក់) ក្នុងឆ្នាំ២០២០ មកត្រឹម ២៧ភាគរយ (ក្នុងចំណោមមន្ត្រីសរុប ២២ ៣៧៤នាក់) នៅក្នុងឆ្នាំ២០២៥។

ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និន្នាការនៃការចូលរួមរបស់ស្ត្រីក្នុងតំណែងគ្រប់គ្រងក៏មានសភាពប្រហាក់ប្រហែលទៅនឹងថ្នាក់ជាតិផងដែរ។ អ្វីដែលជាការកត់សម្គាល់នោះគឺ អត្រាស្ត្រីក្នុងមុខតំណែងថ្នាក់ដឹកនាំកំពូលនៅថ្នាក់ក្រោមជាតិ ដូចជាប្រធានមន្ទីរ ឬនាយករដ្ឋបាលរាជធានី-ខេត្ត បានបង្ហាញពីការធ្លាក់ចុះ ដោយពីចំនួន ៨,៥ភាគរយ ក្នុងឆ្នាំ២០២០ បានកើនឡើងដល់១០,៣ភាគរយ ក្នុងឆ្នាំ២០២៣ ប៉ុន្តែបានធ្លាក់មកនៅត្រឹម ៧,៣ភាគរយវិញនៅឆ្នាំ២០២៥។ ផ្ទុយទៅវិញ សម្រាប់មុខតំណែងកម្រិតអនុប្រធានការិយាល័យនៅតាមមន្ទីររាជធានី-ខេត្ត មានភាគរយខ្ពស់និងមានកំណើនថេរល្អជាងគេ ដែលកើនពី ៣៤,៧ភាគរយ ក្នុងឆ្នាំ២០២០ ដល់ ៣៦,១ភាគរយ ក្នុងឆ្នាំ២០២៣ និងបន្តកើនដល់ ៣៦,៧ភាគរយ នៅក្នុងឆ្នាំ២០២៥៕