*អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ *ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី *ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ *កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត*រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ*ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី*ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) *បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ*សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ *អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» *រដ្ឋមន្រ្ដីព័ត៌មាន ជំរុញការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការចម្រើនឌីជីថល និងការប្រឆាំងព័ត៌មានក្លែងក្លាយ*លោក ហេង សួរ អញ្ជើញចុះសាកសួរសុខទុក្ខ និងតាមដានស្ថានភាពបងប្អូនកម្មករនិយោជិតរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅភ្នំពេញ*បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥០នាក់ ខណៈអ្នករងរបួសធ្ងន់ និងស្រាលមានស្ថានភាពប្រសើរឡើងជារួម*សម្តេចតេជោ ផ្តាំទៅអភិបាលខេត្តរតនគិរី មណ្ឌលគិរី ចាត់វិធានការបោសសំអាតជម្រកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា *សម្តេចតេជោ ហ៊ុន សែន ស្នើខេត្តជាប់ព្រំដែន ទប់ស្កាត់ការលួចនាំទំនិញពីថៃ

បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥០នាក់ ខណៈអ្នករងរបួសធ្ងន់ និងស្រាលមានស្ថានភាពប្រសើរឡើងជារួម

(ភ្នំពេញ)៖ គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បងប្អូនកម្មករចំនួន ៥០នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលដែលកំពុងសម្រាកព្យាបាលមានសភាពល្អប្រសើរឡើងជារួម។ នេះ គឺជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

លោក ស៊ុន មេសា បានលម្អិតថា សម្រាប់ករណីនៅខេត្តកំពង់ឆ្នាំង បងប្អូនកម្មករដែលបានត្រឡប់ទៅគេហដ្ឋានវិញចំនួន ៤៥នាក់ ខណៈដែលអ្នករបួសធ្ងន់ចំនួន ៩នាក់ និងអ្នករបួសស្រាលចំនួន ១៧នាក់។ ដោយឡែកករណីខេត្តស្វាយរៀង បងប្អូនកម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ៥នាក់ ខណៈដែលអ្នករងរបួសធ្ងន់ ៣នាក់ក្នុងនោះម្នាក់ត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅវៀតណាម ហើយអ្នករងរបួសស្រាល ២៩នាក់។

បើតាមអ្នកនាំពាក្យដដែលរូបនេះ លោករដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទនៅតែបន្តសម្របសម្រួល ចុះពិនិត្យ និងចុះសួរសុខទុក្ខ ហើយជួយយកអាសានៅតាមមន្ទីរពេទ្យនានា។

ក្នុងពេលចុះសួរសុខទុក្ខ និងពិនិត្យនៅតាមមន្ទីរពេទ្យជាតិក្នុងរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវជូនទៅកាន់ក្រុមគ្រួសារ និងបងប្អូនកម្មករដែលកំពុងសម្រាកព្យាបាលដែលលោកទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករជាប្រចាំ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិត១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល៕