*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក និងចែកអំណោយជូនអតីតយុទ្ធជន និងនិវត្ដជនចំនួន ១,១៦៩គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង

(ពោធិ៍សាត់)៖ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន និងនិវត្ដជនចំនួន ១,១៦៩គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់។

 

មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឬភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងខាងលើនេះ ត្រូវបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃបំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ចាប់តាំងពីដំណាក់កាលចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ននេះ គឺមានការអភិវឌ្ឍជាច្រើន ដែលបានផ្ដល់ភាពងាយស្រួលក្នុងការរស់នៅរបស់ប្រជាជននៅទីនោះ។ តាមរបាយការណ៍របស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា ដោយពិនិត្យឃើញពីការលំបាករបស់បងប្អូនអតីតយុទ្ធជន គ្មានផ្ទះក្នុងការស្នាក់នៅ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានស្នើសុំផ្ទះពីកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តមមុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានសម្រេចផ្តល់ ផ្ទះទំហំ ៧ម៉ែត្រ x ៥ម៉ែត្រ មានថែមដំបូលខាងមុខ ខាងក្រោយ និងបន្ទប់ទឹកសម្រាប់អតីតយុទ្ធជន ទាំងអស់ចំនួន ៦២៨ខ្នង ដែលបានប្រគល់ជាលើកចុងក្រោយនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

 

ក្នុងចំណោមផ្ទះអតីតយុទ្ធជន និងនិវត្តជនសរុបចំនួន ១.០២៨ខ្នង ផ្ទះដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានចំនួន ៣០០ខ្នង និងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សរុបមានចំនួន ៧២៨ខ្នង ផ្តល់លើកទី១ មានចំនួន ៦២៨ខ្នង និងលើកទី២ ក្នុងការសម្ពោធប្រគល់-ទទួលនាពេលនេះ មានចំនួន ១០០ខ្នង ដែល សម្តេច បានផ្តល់ឱ្យក្នុងឱកាសទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩កន្លងទៅនេះ។ បើគិតចាប់ពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ននេះ ការងារ សាងសង់ផ្ទះដែលជាអំណោយរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទូទាំង ខេត្តពោធិ៍សាត់សម្រេចបានចំនួន ១.៣៣៣ខ្នង។

 

ក្នុងនោះសមិទ្ធផលសំខាន់ៗរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ផ្តល់ជូនភូមិប៊ុនរ៉ានី សែនជ័យដំណាក់ទ្រយឹង រួមមានសាលាបឋមសិក្សា និងអនុវិទ្យាល័យ ១កន្លែង, មណ្ឌលសុខភាព ១កន្លែង, ផ្ទះសម្រាប់អតីតយុទ្ធជន និងនិវត្តជន ៧២៨ខ្នង, អណ្តូងទឹក ២២៥អណ្តូង និងប្រាក់កម្ចី ខ្នាតតូចគ្មានការប្រាក់ចំនួន ១០០.០០០.០០០រៀល និងសមិទ្ធផលផ្សេងៗទៀត។ ក្រៅពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានបន្សល់ទុកនៅមណ្ឌលអភិវឌ្ឍន៍ប៊ុន រ៉ានី ហ៊ុនសែន ពោធិ៍សាត់មានអគារសរុបចំនួន ៦ខ្នងក្នុងនោះ៖ អគារទំហំ ៩ម គុណ ៤០ម ចំនួន ៣ខ្នង, អគារទំហំ ៩ម គុណ ១៨ម ចំនួន ១ខ្នង, អគារទំហំ ៤ម គុណ ១១ម ចំនួន ២ខ្នង។

 

អគារទាំងនេះ ជាគុណប្រយោជន៍សម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ស្ត្រីមេម៉ាយ ក្រីក្រ និងក្មេងស្រី ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ពួកគាត់។ ទន្ទឹមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសាងសង់សាលាឆាន់ ១ខ្នង, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ព្រមទាំងបុត្រ និងចៅៗ ឧបត្ថម្ភអណ្តូងទឹក ១៩០អណ្តូង និងលោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូលនិធិផ្ទះទេវតាឧបត្ថម្ភ ១១២អណ្តូង។

 

ក្នុងឱកាសនោះលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ដ បាទសូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលតែងតែណែនាំ និងលើកទឹកចិត្តជាប់ជាប្រចាំដល់ថ្នាក់ ដឹកនាំតាំងពីអាណត្តិលោក ម៉ៅ ធនិន រហូតមកដល់អាណត្តិរូបលោក ក្នុងការរៀបចំអភិវឌ្ឍន៍ ភូមិនេះ។ ក្នុងនាមរដ្ឋបាលខេត្ត លោកបានប្តេជ្ញាចិត្តសម្រេចឱ្យបាននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងការប្រែក្លាយភូមិនេះឱ្យក្លាយទៅជាភូមិគំរូ ដែលកន្លងមកនេះលោកកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានយកចិត្តទុកដាក់ឧបត្ថម្ភ គាំទ្រ រំលឹក ដាស់តឿន ហើយរដ្ឋបាលខេត្តបានរៀបចំដូចជាបង្គោលភ្លើងសូឡា ដាំដើមឈើ អប់រំអនាម័យ បរិស្ថាន និងរៀបចំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ចងសម្ព័ន្ធមេត្រីភាពជាមួយអតីតយុទ្ធជន និងនិវត្តជន ថែមទាំងឧបត្ថម្ភគាំទ្រ ដល់បុគ្គលិកសិក្សា និងបុគ្គលិកពេទ្យជាដើម។

 

នាឱកាសនោះផងដែរឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានឡើងរាយការណ៍លម្អិតពីសមិទ្ធផល និងតម្រូវបន្ថែមទៀតរបស់អតីតយុទ្ធជន និងនិវត្ដជន មានដូចជាអណ្ដូងទឹក និងជំនួយផ្សេងៗទៀត ជូនសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ។

ជាការឆ្លើយតបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឯកភាពនូវការស្នើសុំ របស់ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម និងបានកោត

 

សរសើរដល់អតីតយុទ្ធជន និងនិវត្ដជន ដែលបានរស់នៅលើទឹកខាងលើនេះ ទាំងអ្នកមករស់នៅថ្មី និងចាស់ ដែលបានបង្កបង្កើនផលផ្នែកកសិកម្មនៅក្នុងបរិវេណផ្ទះរបស់ខ្លួន ដែលអាចរកកម្រៃមកចិញ្ចឹមជីវិតមានភាពល្អប្រសើរជាលំដាប់ ខ្លះដាំដំណាំហូបផ្លែ បន្លែ ផ្លែឈើ និងចិញ្ចឹមសត្វជាដើម។

 

បន្ទាប់ពីមានប្រសាសន៍សំណេះសំណាលប្រកបដោយភាពកក់ក្ដៅ អ្នកម្ដាយមនុស្សធម៌បានអញ្ជើញចែកអំណោយដោយផ្ទាល់ជូនដល់អតីតយុទ្ធជន និងនិវត្ដជន ដែលមករស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹងដែលជាអតីតយុទ្ធជន និងនិវត្ដជន ទាំង១,១៦៩គ្រួសារ។ នាឱកាសនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានបន្ដអញ្ជើញធ្វើដំណើរកាត់ខ្សែបូសម្ពោធប្រគល់-ទទួលផ្ទះថ្មីចំនួន ១០០ខ្នងទៀត និងអណ្ដូងចំនួន ១២៥អណ្ដូង ដែលស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង។ ពេលដែលពិធីប្រគល់និងទទួលផ្ទះថ្មីខាងលើរួចរាល់ អ្នកម្ដាយមនុស្សធម៌ ក៏បានបន្ដដំណើរសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្ដជន នៅតាមខ្នងផ្ទះផងដែរ។