រោងចក្របោកគក់សំលៀកបំពាក់យីហោ : ហ្វុកគឺ អុិនរុិនមុិន ថលថេក ណ ឡូជី ឯ.ក ស្ថិតក្នុងភូមិជ្រោយសំបួរ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល , បង្ហូរទឹកស្អុយចូលក្នុងទន្លេ ដែលបណ្ដាលឱ្យប៉ះពាល់បរិស្ថាន និងកំពុងសាងសង់រោងចក្របន្ថែម សង្ស័យមិនមានច្បាប់គ្រប់គ្រាន់ , ស្នើសុំមន្ទីរស្ថាប័នខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ សូមចុះអធិការកិច្ចដោយសេចក្តីអនុគ្រោះផងទាន!

ខេត្តកណ្ដាល : រោងចក្របោកគក់សំលៀកបំពាក់យីហោ : ហ្វុកគឺ អុិនរុិនមុិន ថលថេក ណ ឡូជី ឯ.ក ។ ដែលបាននិងកំពុង បង្ហូរទឹកស្អុយចូលក្នុងទន្លេ ដែលបណ្ដាលឱ្យប៉ះពាល់បរិស្ថាន និងកំពុងសាងសង់រោងចក្របន្ថែម សង្ស័យមិនមានច្បាប់គ្រប់គ្រាន់ ។
សូមបញ្ជាក់ថា : រោងចក្របោកគក់សំលៀកបំពាក់ ខាងលើស្ថិតក្នុងភូមិជ្រោយសំបួរ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពី បងប្អូនប្រជាពលរដ្ឋបាន អោយដឹងថា :
រោងចក្របោកសំលៀកបំពាក់
នេះ ដែលបានបង្ហូរទឹកចូលទៅទន្លេនិងបង្ហូរទឹកចូលទៅបឹងហើយបង្កឲ្យមានការប៉ះពាល់ទៅដល់បរិស្ថាន ។
តាមប្រភពបន្ថែមទៀតថា : មានទុយោពីរ ដែលនៅជាប់នឹងមាត់ទន្លេ ហើយ ទុយោ
មួយ គឺជាទុយោ សម្រាប់បូមទឹក ទន្លេចូលមកក្នុងរោងចក្រ , ហើយ
ទុយោមួយទៀត សម្រាប់បង្ហូរទឹកកាកសំណល់ពីរោងចក្រ ចូលទៅក្នុងផ្ទៃទន្លេ ដោយមានការកប់បិទបាំងមិនឲ្យឃើញរូបភាពនៅផ្នែកខាងក្រៅនោះឡើយ !។
ហើយក៏មានបំពង់ទុយោមួយទៀត សម្រាប់បង្ហូរចូលទៅបឹងនៅខាងក្រោយរោងចក្រនោះផងដែរ។
ហើយកន្ទុយរោងចក្រនោះ ក៏កំពុងមានការសាងសង់ឡូយទៅក្នុងផ្ទៃបឹងផងដែរ ។
ពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី នៃនៃការសាងសង់ ឱ្យមួយទៀត ! ការបង្ហូរទឹកស្អុយ ចេញពីរោងចក្របោកគក់សំលៀកបំពាក់ ខាងលើនេះអង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនងសួរនាំ
លោក ញ៉ែម សឿន មេឃុំកោះចិន ដោយលោកពូមេឃុំ បានតបថា : រឿងច្បាប់ទម្លាប់គេ ខាងរោងចក្រ សំលៀកបំពាក់ខាងលើនេះ មិនដែលបានសុំពីអាជ្ញាធរឃុំលោកនោះទេ ! ដោយលោកពូមេឃុំបានបញ្ជាក់ទៀតថា រាល់ច្បាប់គឺគេមានខាងលើ ប៉ុន្តែនៅពេលចុះពាក់ព័ន្ធទៅនឹងរោងចក្រនេះ គឺលោកពូបានត្រឹមតែបានចុះ សហការមើលតែប៉ុណ្ណោះ នៅពេលដែលថ្នាក់ខេត្តឱ្យសហការ តែប៉ុណ្ណោះទេ រីអារឿងផ្សេងទៀត គឺគេមានខាងលើ ហើយ។
ដោយឡែក លោក សុខ ចាន់រ៉ា ប្រធានរដ្ឋបាលរោងចក្រ បោកគក់សំលៀកបំពាក់ យីហោ : ហ្វុកគឺ អុិនរុិនមុិន ថលថេក ណ ឡូជី ឯ.ក លោកមិនបានអធិប្បាយអ្វី? សម្រាប់បងប្អូនអ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសនោះទេ ! ដោយលោកគ្រាន់តែផ្ញើលិខិតចេញពីរដ្ឋមន្ត្រីក្រសួង ធនធានទឹកនិងមតិនិយម០១សន្លឹកតែប៉ុណ្ណោះ!!!។ ដោយ លោក សុខ ចាន់រ៉ា គ្រាន់តែបញ្ជាក់ថាតើបងអ្នកសារព័ត៌មានអាចជួបខ្ញុំបានទេ? ប៉ុន្តែយើងជាអ្នកសារព័ត៌មានកិច្ចសម្ភាសន៍នេះកុំឲ្យផ្សាយតែភាគីមួយខាងតែប៉ុណ្ណោះ។ ហើយការជួបរបស់ប្រធានរដ្ឋបាលរូបនេះ មិនដឹងថាមានចេតនាអ្វីឱ្យពិតប្រាកដនោះឡើយ។
អង្គភាពសារព័ត៌មានយើង បានព្យាយាមសុំកិច្ចសម្ភាសន៍ពី លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ប៉ុន្តែលោកមិនលើកទូរសព្ទទាល់តែសោះ ។ ដោយឡែក លោក គង់ សុផេង ប្រធានភូមិបាលស្រុកពញាឮបានបញ្ជាក់ប្រាប់អង្គភាពយើងថា : ក្រោម 3000 ម៉ែត្រការ៉េ សុំ ត្រឹមស្រុក តែបេីលើសពី 4000 ម៉ែត្រការ៉េ សុំដល់ខេត្តកណ្ដាលឬក្រសួង ។
បងប្អូនប្រជាពលរដ្ឋ រួមទាំងបណ្ដាញសារព័ត៌មានក្នុងស្រុក ក៏ដូចជាមជ្ឍដ្ឋាន សង្គមស៊ីវិលនានា សូមសំណូមពរដល់ ឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្ដាល សូមឯកឧត្តមចាត់មន្ត្រីជំនាញចុះអធិការកិច្ចពាក់ព័ន្ធទៅនឹង រោងចក្របោកគក់សំលៀកបំពាក់យីហោ : ហ្វុកគឺ អុិនរុិនមុិន ថលថេក ណ ឡូជី ឯ.ក ស្ថិតក្នុងភូមិជ្រោយសំបួរ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល
ដែលសាងសង់ចូលចំណីបឹង តើមានច្បាប់ទម្លាប់ត្រឹមត្រូវដែរឬទេ? មួយវិញទៀតពាក់ព័ន្ធទៅនឹងការបង្ហូរទឹកស្អុយ ចូលក្នុងទន្លេតើត្រឹមត្រូវដែរឬទេ? ។
បណ្ដាញសារព័ត៌មាន ក៏ដូចជាអង្គការសង្គមស៊ីវិល សមាគមនានា សូមសំណូមពរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម សូមឯកឧត្តមចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យនិងអធិការកិច្ចដោយក្តីអនុគ្រោះ !។
បណ្ដាញសារព័ត៌មាន ក៏ដូចជាអង្គការសង្គមស៊ីវិល សមាគមនានា សូមសំណូមពរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ សូមឯកឧត្តមចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យនិងអធិការកិច្ចដោយកក្តីអនុគ្រោះ !។
អង្គភាពសារព័ត៌មានយើងខ្ញុំ គឺគ្រាន់តែជាព្រាបនាំសារ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឱ្យថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិ លោកបានជ្រាបតែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ឬដាក់សម្ពាធដល់បុគ្គលឬអង្គភាពណាមួយនោះឡើយ ។ អង្គភាពសារព័ត៌មានយើងខ្ញុំ និងរង់ចាំការបកស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ៕ សូមអរគុណ


