*ជប៉ុន ស្វាគមន៍ការដោះលែងលោក កឹម សុខា, ជប៉ុននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា*នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈបម្រើឱ្យកិច្ចការជំនាញ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី*នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញបើកការដ្ឋានសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលគ្រោងនឹងចំណាយថវិកាសរុប៤លានដុល្លារ*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ជូនប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិអាស៊ែបៃហ្សង់*អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ *ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី *ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ *កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត*រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ*ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី*ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) *បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ*សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ *អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» 

រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្តឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពផ្សាយជាភាសាចិន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អ្នកអាន និងអ្នកទស្សនាជនជាតិចិនឱ្យបានទូលំទូលាយ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញ និងលើកទឹកចិត្តដល់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន បន្តពង្រឹងស្តង់ដាផ្សព្វផ្សាយដែលមានការទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍សាធារណៈ ពិសេសជាប្រយោជន៍សម្រាប់ទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ហើយការពារដល់អ្នកវិនិយោគ ព្រមទាំងផ្តល់នូវព័ត៌មានពិត សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចិនមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

 

ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជួបប្រជុំជាមួយសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការផ្សាយព័ត៌មាននៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

 

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ចូលរួមជាមួយក្រសួងព័ត៌មាន ផ្សព្វផ្សាយព័ត៌មានវិជ្ជមាន សម្រាប់ជាផលប្រយោជន៍នៃការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើន ព្រមទាំងរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយជាដើម។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន គឺជាចំណុចសំខាន់ក្នុងការលើកកម្ពស់គុណភាព និងស្តង់ដាផ្សាយព័ត៌មាន ព្រមទាំងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃពីការពិតដែលកើតមានឡើងនៅកម្ពុជា។ កន្លងមកនេះក្រសួងព័ត៌មាន និងភាគីចិន បានសហការគ្នាក្នុងគម្រោងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាម និងលើកកម្ពស់ព័ត៌មានវិជ្ជមាន។

 

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីរបស់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន គឺមានសារៈសំខាន់ក្នុងការដើរតួនាទីផ្តល់ព័ត៌មានពិត ទៅដល់ប្រជាជនចិន ហើយអង្គភាពព័ត៌មានផ្សាយជាភាសាចិន ក៏បានដើរតួនាទីផ្តល់ការពិត ដើម្បីលុបបំបាត់ព័ត៌មានមិនពិត។ ខណៈកន្លងមកគឺកម្ពុជា បានរងគ្រោះដោយសារតែជនបរទេសដែលជាអ្នកលេងបណ្តាញសង្គម បានប្រឌិតព័ត៌មានក្លែងក្លាយថា ខ្លួនត្រូវបានគេចាប់ជំរិតនៅលើទឹកដីកម្ពុជា ក្នុងចេតនាទាញយកការទស្សនា និងចែករំលែកនៅក្នុងបណ្តាញសង្គម យ៉ាងច្រើនដែលនាំឱ្យកម្ពុជា ខូចកេរ្តិ៍ឈ្មោះ និងបំភ្លៃការពិតនៅក្នុងប្រទេសកម្ពុជា។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានស្នើដល់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន បន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយអំពីការពិតដែលកើតឡើងនៅកម្ពុជា សក្តានុពលទេសចរណ៍ ការវិនិយោគ ព្រមទាំងរឿងវិជ្ជមានផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយចេញទៅក្រៅឱ្យបានច្រើន ដើម្បីលុបបំបាត់រឿងមិនពិត ដែលត្រូវបានគេប្រឌិតឡើង។

 

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់អង្គភាពព័ត៌មានផ្សាយជាភាសាចិន នៅពេលដែលមានការសង្ស័យថាព័ត៌មានដែលបានទទួលជាព័ត៌មានក្លែងក្លាយ សូមព្យាយាមទាក់ទងរកមកប្រភពច្បាស់ការ និងផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់ ធ្វើយ៉ាងណាចូលរួមជាមួយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយផ្សាយទៅវិញនូវព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយដល់ប្រជាជន។

 

លោករដ្ឋមន្ត្រី បានបន្តថា អង្គភាពព័ត៌មានផ្សាយជាភាសាចិន ត្រូវបន្តចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យមានតុល្យភាព មានប្រភពច្បាស់លាស់ ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជន បង្កើនទំនុកចិត្តលើសារព័ត៌មាន និងលើកកម្ពស់សាមគ្គីរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែរឹងមាំបន្ថែមទៀត៕