*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ

ក្រសួងព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ជាមួយការតាំងពិព័រណ៍រូបថត និងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ នាឱកាសឆ្នាំ២០២៦នេះ ក្រសួងព័ត៌មាន បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្ត និងគោរពវិញ្ញាណក្ខន្ធ ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងការតាំងពិព័រណ៍រូបថត ស្តីពីតួនាទីអ្នកសារព័ត៌មាននៅកម្ពុជា ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់បច្ចុប្បន្ន។

 

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នាសួនច្បារជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំង ឯកអគ្គររដ្ឋឥណ្ឌា, ឯកអគ្គរដ្ឋទូតគុយបា, តំណាងស្ថានទូតរុស្ស៊ី, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនរូប។

 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ការជួបជុំគ្នានៅក្នុងឱកាសនៃ ការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៦ ដើម្បីរំឭកដោយក្តីគោរពយ៉ាងជ្រាលជ្រៅ ចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានបំពេញបេសកកម្មនៅកម្ពុជា ជាពិសេសអ្នកសារព័ត៌មានដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសក្នុងសង្គ្រាមនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៨។

 

លោករដ្ឋមន្ត្រី បានថ្លែងថា ពេលយើងនិយាយពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៦ គឺមានរយៈពេល ៥ឆ្នាំក្នុងដំណើរកម្ពុជា។ រយៈពេលនេះ មិនមែនគ្រាន់តែជាចំនួនឆ្នាំនោះទេ ប៉ុន្តែជាដំណើរដ៏វែងឆ្ងាយរបស់ប្រទេសមួយ ដែលបានឆ្លងកាត់សង្គ្រាម អំពើហិង្សា សោកនាដកម្ម ការបែកបាក់ ការស្តារឡើងវិញ សន្តិភាព ការអភិវឌ្ឍ និងការបន្តកសាងអនាគត។ ក្នុងដំណើរ ៥៦ឆ្នាំនេះ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ហើយអ្នកសារព័ត៌មានបានក្លាយជាសាក្សីនៃប្រវត្តិសាស្ត្រ ជាអ្នកកត់ត្រាការពិត និងជាស្ពានភ្ជាប់រវាងព្រឹត្តិការណ៍នៅលើដីកម្ពុជា ជាមួយនឹងប្រជាជនកម្ពុជា និងពិភពលោក។ ចាប់ពីសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ដំណាក់កាលនៃការស្វែងរកសន្តិភាព និងរហូតដល់កម្ពុជានាពេលបច្ចុប្បន្ន តួនាទីរបស់អ្នកសារព័ត៌មានតែងតែមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងចូលរួមកសាងការយល់ដឹងសាធារណៈ។

 

លោកបានបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាម និងអស្ថិរភាព អ្នកសារព័ត៌មានជាច្រើនបានឈរនៅជួរមុខនៃប្រវត្តិសាស្ត្រ ហើយបានធ្វើដំណើរឆ្លងកាត់តំបន់ប្រយុទ្ធ តំបន់គ្រោះថ្នាក់ និងស្ថានភាពដែលពោរពេញដោយហានិភ័យ ដើម្បីនាំយកការពិតទៅកាន់ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ។

អ្នកសារព័ត៌មាន មិនបានកាន់អាវុធទេ ប៉ុន្តែបានកាន់ប៊ិច កាមេរ៉ា ម៉ាស៊ីនថត សៀវភៅកត់ត្រា និងសេចក្តីក្លាហាន។ អ្នកព័ត៌មាន មិនបានស្វែងរកកិត្តិយសផ្ទាល់ខ្លួនទេ ប៉ុន្តែបានបំពេញបេសកកម្មដ៏ថ្លៃថ្នូរ ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងកត់ត្រាការឈឺចាប់ ការតស៊ូ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ក្នុងសម័យកាលដ៏លំបាកមួយនៃប្រវត្តិសាស្ត្រជាតិ។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបាត់បង់ជីវិត និងរបួសរបស់អ្នកសារព័ត៌មានទាំងនោះ គឺជាការលះបង់ដ៏ធំធេង មិនត្រឹមតែសម្រាប់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សង្គមទាំងមូល។ ពួកគាត់បានបង្ហាញឱ្យយើងឃើញថា សេរីភាពសារព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន និងការស្វែងរកការពិត មិនមែនជារឿងងាយស្រួលឡើយ។ វាត្រូវបានកសាងឡើងលើការលះបង់ ការប្តេជ្ញាចិត្ត និងពេលខ្លះ លើតម្លៃជីវិតរបស់មនុស្ស។

 

នៅក្នុងឱកាសនៃការរៀបចំការតាំងពិព័រណ៍នេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាការឆ្លុះបញ្ចាំងពីជ្រុងមួយនៃដំណើរកម្ពុជា ក្នុងរយៈពេល ៥៦ឆ្នាំ ដែលអ្នកសារព័ត៌មានបានចូលរួមកត់ត្រា រាយការណ៍ និងនាំយករឿងរ៉ាវរបស់កម្ពុជាទៅកាន់សាធារណជន និងពិភពលោក។ រូបថតនីមួយៗដែលបានដាក់តាំង មិនមែនជារូបភាពធម្មតានោះទេ។ រូបថតទាំងនេះ គឺជាកំណត់ត្រានៃពេលវេលា ជាសាក្សីនៃប្រវត្តិសាស្ត្រ និងជាភស្តុតាងនៃសេចក្តីក្លាហានរបស់អ្នកសារព័ត៌មាន។ រូបថតទាំងនេះនាំឱ្យឃើញទាំងអតីតកាលដ៏ឈឺចាប់ ការប្រឈមរបស់អ្នកសារព័ត៌មាននៅជួរមុខ និងការបន្តរីកចម្រើននៃវិស័យសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ន។

 

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ដែរថា ការតាំងពិព័រណ៍រូបថតនេះ ក៏ជាការរំឭកថា សារព័ត៌មានមានតួនាទីដ៏សំខាន់ក្នុងសង្គម។ នៅសម័យសង្គ្រាម អ្នកសារព័ត៌មានបានរាយការណ៍អំពីការប្រយុទ្ធ ការរងទុក្ខរបស់ប្រជាជន និងការវិវត្តនៃប្រវត្តិសាស្ត្រ។ នៅសម័យសន្តិភាព អ្នកសារព័ត៌មានបន្តមានតួនាទីក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ បង្កើនការយល់ដឹងសាធារណៈ ជំរុញការទទួលខុសត្រូវ និងចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គម។

 

តាមរយៈការតាំងពិព័រណ៍នេះ គឺចង់ផ្ញើសារមួយយ៉ាងច្បាស់ថា «កម្ពុជាមិនភ្លេចអ្នកដែលបានចូលរួមកត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនឡើយ។ យើងមិនភ្លេចអ្នកសារព័ត៌មានដែលបានបង្ហាញពិភពលោកឱ្យឃើញពីការឈឺចាប់ ការតស៊ូ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា។ យើងក៏មិនភ្លេចថា សន្តិភាពដែលមានសព្វថ្ងៃ មានតម្លៃខ្ពស់ ហើយត្រូវការការថែរក្សា ការពារ និងលើកតម្កើងជារៀងរាល់ថ្ងៃ»៕