*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

អង្គការ ILO សរសើរកម្ពុជាចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធី «ការងារសមរម្យ និងគម្រោងកាតាលីករសកល» របស់អង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង។

 

ជំនួបនេះផ្តោតសំខាន់លើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសអនុវត្តគម្រោង និងគំនិតផ្តួចផ្តើម ក្នុងទិសដៅអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលជំនាញស្របតាមតម្រូវការទីផ្សារដែលកំពុងតែវិវត្ត។

 

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏យូរអង្វែងរបស់អង្គការ ILO ដល់ភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដោយឯកឧត្តមបានគូសបញ្ចាក់ពីកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ក្រោមកម្មវិធីភាពជាដៃគូរបស់ ILO-ចិន ជាពិសេសក្នុងការជំរុញការអភិវឌ្ឍជំនាញ និងប្រព័ន្ធ TVET ការលើកកម្ពស់យុត្តិធម៌សង្គម សិទ្ធិការងារ និងការងារសមរម្យនៅកម្ពុជាផងដែរ។

 

លោកស្រី ស៊ាវយៀន ឈាន បានកត់សម្គាល់លើវឌ្ឍនភាពដ៏ធំធេងនៃកម្មវិធី “ការងារសមរម្យ” នៅកម្ពុជា ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង មិនត្រឹមតែ ILO នោះទេ សូម្បីតែអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធផលដ៏ល្អនេះផងដែរ។ លោកស្រី មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងកាតាលីករសកល (Global Accelerator)របស់កម្ពុជា ដែលតាមរយៈនេះអាចទាក់ទាញដៃគូអភិវឌ្ឍន៍ឱ្យចូលរួមថែមទៀត។

 

លោកស្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿទុកចិត្ត ការគាំទ្រ និងកិច្ចសហការរបស់ក្រសួងការងារ ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តីអាចនឹងអញ្ជើញចូលរួមចែករំលែកបទពិសោធបន្ថែមនៅកម្រិតសកល ឬកម្រិតអង្គការសហប្រជាជាតិ «អំពីការអនុវត្តគម្រោងកាតាលីករសកល» ព្រោះនេះជាការងារដែលមូលនិធិគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG Fund) ចង់សម្រេចបាន។

 

ជាការឆ្លើយតប លោក ហេង សួរ បានបញ្ជាក់ថា តាំងពីដើមរៀងមក កម្ពុជាបានប្តេជ្ញាចិត្តថានឹងខិតខំអនុវត្ត GA ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោម ប្រទេស “ជើងឯក Champions” ហើយកម្ពុជានឹងបន្តមានតួនាទីយ៉ាងសកម្មក្នុងការចូលរួមគ្រប់កម្រិតនៃសកម្មភាពពាក់ព័ន្ធ រួមទាំងលើឆាកអន្តរជាតិ ការចែករំលែកបទពិសោធល្អៗ និងការផ្តល់មតិយោបល់ផ្សេងៗ។ ទោះយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា បើពិនិត្យមើលសកម្មភាពរបស់ប្រទេសដែលបានទទួលមូលនិធិ និងសមាជិក GA នេះ គឺនៅមិនទាន់ឈានដល់កម្រិតដែលរំពឹងទុកនៅឡើយទេ ដែលទាមទារឱ្យយើងត្រូវស្វែងរកវិធីសាស្រ្ត ដើម្បីជំរុញកម្មវិធីនេះឱ្យឈានទៅកម្រិតខ្ពស់ជាងនេះ។ ឯកឧត្តម ហេង សួរ ចាត់ទុកការចូលរួមពីដៃគូអភិវឌ្ឍន៍ពិតជាមានសារៈសំខាន់ ព្រោះកម្មវិធីជាច្រើន ដូចជា ការពារសង្គម និងការងារសមរម្យ មិនអាចពឹងផ្អែកតែលើថវិកាដែលមានស្រាប់នោះទេ ប៉ុន្តែត្រូវមានធនធានបន្ថែម ដើម្បីអាចអនុវត្តឱ្យបានលឿន និងមានប្រសិទ្ធភាព។

 

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីវឌ្ឍនភាពនៃដំណើរការរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) ជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ និងការពង្រឹងក្រុមប្រឹក្សាជំនាញតាមវិស័យ(SSC) ដើម្បីពង្រឹងការអភិវឌ្ឍជំនាញឱ្យស្របតាមទីផ្សារការងារផងដែរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើការបន្ត និងជំរុញកិច្ចសហការប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ ដែលផ្តល់មូលនិធិដោយ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងអំពីកម្មវិធីប្រគល់ឯកសារស្តង់ដាវិជ្ជាជីវៈថ្នាក់ជាតិ និងសៀវភៅណែនាំពីការបណ្តុះបណ្តាល ដែលជាអំណោយរបស់ប្រទេសចិន នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: នាខែមិថុនាខាងមុខនេះផងដែរ។

 

កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមថ្មីៗទាំងនេះ ដែលនឹងអាចរួមចំណែកដល់ការពង្រឹងការអភិវឌ្ឍកម្មវិធីសិក្សា និងការលើកកម្ពស់ជំនាញនៅកម្ពុជាបន្ថែមទៀត ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរពគោលការណ៍ ILO និងស្តង់ដាការងារអន្តរជាតិ ហើយបានត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត៕