*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

ម្ចាស់ដេប៉ូ «សុខ ស្រ៊ុន» នៅខណ្ឌព្រែកព្នៅ រងការចោទពីស្រ្តីម្នាក់ថា ទិញមីជាតិចំនួន ៨៤០កេស តែមិនឲ្យលុយ, ស្រ្តីរងគ្រោះស្នើឲ្យនគរបាលជួយដោះស្រាយជូនគាត់

(ភ្នំពេញ)៖ លោកស្រី ផាន គន្ធារី អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងលើម្ចាស់ដេប៉ូមានយីហោ «សុខស្រ៊ុន (សុខឡយ)» ពីបទរំលោភលើទំនុកចិត្ត ដោយបានទិញមីជាតិចំនួន៨៤០កេស តែមិនបានទូទាត់ទឹកប្រាក់ជូនគាត់។ ទីតាំងដេប៉ូ «សុខ ស្រ៊ុន» ស្ថិតនៅចំណុចផ្លូវ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

 

តាមរយៈពាក្យបណ្តឹងដាក់ជូននាយប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកព្នៅ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកស្រី ផាន គន្ធារី បានរៀបរាប់ថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១៖១៥នាទី គាត់កំពុងអង្គុយលក់ដូរ (អីវ៉ាន់តាមអនឡាញ) នៅផ្ទះរបស់ខ្លួនស្ថិតនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ពេលនោះស្រាប់តែមានអាខោនតេឡេក្រាម (Account Telegram) ឈ្មោះ KHMER Angkor បានឆាតជាសារសំឡេងមកគាត់ថា កម្មង់បីជាតិចំនួន ៨៤០កេស ដោយក្នុង ១កេសតម្លៃជាទឹកប្រាក់ចំនួន ៤.៦៥ដុល្លារ។

 

នាងបានឱ្យដឹងថា អ្នកបញ្ជាទិញទំនិញ បានទម្លាក់ទីតាំង (Location) និងលេខទូរស័ព្ទ ០៦៩ ៩៩ ៨០ ៨៨ អ្នកចាំទទួលតាមតេឡេក្រាម ដោយឲ្យនាងដឹកទៅដេប៉ូមានឈ្មោះយីហោ «សុខ ស្រ៊ុន (សុខឡយ)» ស្ថិតនៅផ្លូវ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ក្រោយទទួលបានការកម្មង់ទំនិញរួចហើយ, នាងបានប្រើឱ្យកម្មករចំនួន៣នាក់ាមានឈ្មោះ ប៉ូញ ធា, ឈ្មោះ លឹម ប៉េងហុង និងឈ្មោះ ហ៊ី បើកបររថយន្តដឹកមីជាតិចំនួន ៨៤០កេស ទៅទីតាំងកំណត់ខាងលើ។

 

ពេលទៅដល់ដេប៉ូខាងលើ កម្មកររបស់គាត់បានជួបឈ្មោះ ម៉េង ជុង ភេទស្រី អាយុ៣៧ឆ្នាំ ដែលឈររង់ចាំនៅមុខដេប៉ូ ហើយតេឡេក្រាមឈ្មោះ K H M E R Angkor ក៏បានឆាតរូបភាពមករូបនាងថា កូនចៅរបស់នាងបានមកដល់ ដេប៉ូខាងលើ។

 

កម្មកររបស់នាង ក៏បានទម្លាក់មីជាតិចំនួន ៨៤០កេសចូលទៅក្នុងដេប៉ូ បន្ទាប់មកឈ្មោះ ម៉េង ជុង ក៏បានសុំ QR កូដរបស់នាង ពីកម្មករឈ្មោះ ប៉ូញ ធា។ ពេលកម្មកររបស់នាង បានបង្ហាញ QR កូដ ឈ្មោះ PHAN SOKUNTHEARY ឱ្យទៅស្រ្តីឈ្មោះ ម៉េង ជុងនោះ ហើយស្រ្តីឈ្មោះ ម៉េង ជុង ក៏បានយក QR កូដទៅមើល ប៉ុន្តែគាត់មិនស្គាល់ QR កូដនោះទេ គាត់ស្គាល់តែ QR កូដរបស់តេឡេក្រាមឈ្មោះ KHMER Angkor។

 

នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ម្ចាស់ដេប៉ូបានបាញ់លុយថ្លៃមីចំនួន ៣៥២៥ដុល្លារ ទៅឲ្យកុងផ្សេង ដែលមិនមែនជា QR កូដរបស់នាង «PHAN SOKUNTHEARY» នោះទេ។

 

មួយសន្ទុះក្រោយមកមានតេឡេក្រាមឈ្មោះ Mei Jin Tan (លេខទូរស័ព្ទ០៦៩ ៩៩ ៨០ ៨៨) បានឆាតផ្ញើរូបភាពប្រតិបត្តិការធនាគារ ដែលបញ្ជាក់អំពីការបាញ់ទឹកប្រាក់ចំនួន ៣៥២៥$ ចេញពីគណនីឈ្មោះ MENG CHUNG នៅថ្ងៃទី២០.០៤.២០២៦វេលា ម៉ោង ១៩៖៥៦នាទី។

 

ក្រោយម្ចាស់ដេប៉ូ មិនព្រមទូទាត់លុយជូន, ម្ចាស់ទំនិញទាំង២នាក់ប្តី បានជិះរថយន្តធ្វើដំណើរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ដើម្បីដាក់ពាក្យបណ្ដឹង។ ជនរងគ្រោះទាំង២នាក់ បានទទូចឲ្យនគរបាលខណ្ឌព្រែកព្នៅ ជួយដោះស្រាយជូនគាត់ផង។

 

ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចទាក់ទងសុំការបកស្រាយពីម្ចាស់ដេប៉ូឈ្មោះ សុខ ស្រ៊ុន បាននោះទេនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ៕