*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

ខេត្តតាកែវ: ប្រជាពលរដ្ឋនៅក្រុងតាកែវ សំណូមពរឱ្យអាជ្ញាធរចុះបង្ក្រាបទីតាំងឆ្នោតកន្ទុយលេខវៀតណាមដែលកំពុងបើកលេងយ៉ាងអាណាធិបតេយ្យ

ខេត្តតាកែវ:
ប្រជាពលរដ្ឋនៅក្រុងតាកែវ សំណូមពរឱ្យអាជ្ញាធរចុះបង្ក្រាបទីតាំងឆ្នោតកន្ទុយលេខវៀតណាមដែលកំពុងបើកលេងយ៉ាងអាណាធិបតេយ្យ
ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រក្រុងតាកែវ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានដាក់សំណើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធឱ្យចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ជាពិសេសល្បែងត្នោតឡូតូ ដែលកំពុងតែបើកដំណើរការយ៉ាងចំហ និងមានសភាពអាណាធិបតេយ្យ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទីតាំងល្បែងឆ្នោតទាំងនេះបានបង្កឱ្យមានភាពមិនរៀបរយក្នុងសង្គម និងការភ័យខ្លាចចំពោះបញ្ហាអសន្តិសុខ ដូចជាចោរកម្ម (លួច ឆក់ ប្លន់) ដែលផ្ដើមចេញពីការវក់វីនឹងល្បែងស៊ីសង។ ទោះបីជាមានការហាមឃាត់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដោយ ក៏ទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២នេះ នៅតែបន្តសកម្មភាពរបស់ខ្លួនដោយមិនញញើតច្បាប់ឡើយ។
មន្ត្រី និងអាជ្ញាធរដែលពាក់ព័ន្ធមានកាតព្វកិច្ចដោះស្រាយ៖
យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីដែលមានតួនាទីទទួលខុសត្រូវផ្ទាល់ក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរួមមាន៖
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ៖ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកមានតួនាទីខ្ពស់បំផុតក្នុងការចេញបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះអនុវត្តច្បាប់។
លោកស្នងការនគរបាលខេត្តតាកែវ៖ ជាអ្នកដឹកនាំកម្លាំងនគរបាលផ្ទាល់ដើម្បីចុះបង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធតាមនីតិវិធីច្បាប់។
អភិបាលក្រុងតាកែវ និងអធិការនគរបាលក្រុងតាកែវ៖ ជាអាជ្ញាធរមូលដ្ឋានដែលត្រូវដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមានភារកិច្ចតាមដានសកម្មភាពអសន្តិសុខក្នុងក្រុង។
ជាងនេះទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវលុបបំបាត់ល្បែងស៊ីសងឱ្យអស់ពីមូលដ្ឋាន ដើម្បីធានាគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ប្រជាពលរដ្ឋសំណូមពរសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងចាត់វិធានការចុះពិនិត្យទីតាំងដែលមានភ្ជាប់ជាមួយចំណុចGPS ខេត្តតាកែវ/
ប្រជាពលរដ្ឋនៅក្រុងតាកែវ សំណូមពរឱ្យអាជ្ញាធរចុះបង្ក្រាបទីតាំងឆ្នោតកន្ទុយលេខវៀតណាមដែលកំពុងបើកលេងយ៉ាងអាណាធិបតេយ្យ
ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រក្រុងតាកែវ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានដាក់សំណើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធឱ្យចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ជាពិសេសល្បែងឆ្នោតកន្ទុយលេខវៀតណាម ដែលកំពុងតែបើកដំណើរការយ៉ាងចំហ និងមានសភាពអាណាធិបតេយ្យ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទីតាំងល្បែងឆ្នោតទាំងនេះបានបង្កឱ្យមានភាពមិនរៀបរយក្នុងសង្គម និងការភ័យខ្លាចចំពោះបញ្ហាអសន្តិសុខ ដូចជាចោរកម្ម (លួច ឆក់ ប្លន់) ដែលផ្ដើមចេញពីការវក់វីនឹងល្បែងស៊ីសង។ ទោះបីជាមានការហាមឃាត់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដោយ ក៏ទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២នេះ នៅតែបន្តសកម្មភាពរបស់ខ្លួនដោយមិនញញើតច្បាប់ឡើយ។
មន្ត្រី និងអាជ្ញាធរដែលពាក់ព័ន្ធមានកាតព្វកិច្ចដោះស្រាយ៖
យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីដែលមានតួនាទីទទួលខុសត្រូវផ្ទាល់ក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរួមមាន៖
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ៖ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកមានតួនាទីខ្ពស់បំផុតក្នុងការចេញបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះអនុវត្តច្បាប់។
លោកស្នងការនគរបាលខេត្តតាកែវ៖ ជាអ្នកដឹកនាំកម្លាំងនគរបាលផ្ទាល់ដើម្បីចុះបង្ក្រាប និងឃាត់ខ្លួនអ្នកពាក់ព័ន្ធតាមនីតិវិធីច្បាប់។
អភិបាលក្រុងតាកែវ និងអធិការនគរបាលក្រុងតាកែវ៖ ជាអាជ្ញាធរមូលដ្ឋានដែលត្រូវដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមានភារកិច្ចតាមដានសកម្មភាពអសន្តិសុខក្នុងក្រុង។
ជាងនេះទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវលុបបំបាត់ល្បែងស៊ីសងឱ្យអស់ពីមូលដ្ឋាន ដើម្បីធានាគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ប្រជាពលរដ្ឋសំណូមពរសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងចាត់វិធានការចុះពិនិត្យទីតាំងដែលមានភ្ជាប់ជាមួយចំណុចGPS https://maps.app.goo.gl/5acFC9Lr6ZYgFZp6A?g_st=atmដែលក្រុមការងារយើងដាក់ជូន ដើម្បីចុះប្រតិបត្តិការចំគោលដៅ គឺផ្ដល់ភាពកក់ក្ដៅ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងក្រុងតាកែវឡើងវិញ។
#NMRTV
📢 ផ្សាយព័ត៌មានពិត ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ
🤝 សូមចូលរួមផ្សព្វផ្សាយព័ត៌មានពិត
🚫 ប្រឆាំងព័ត៌មានក្លែងក្លាយ
☎️ ទំនាក់ទំនង
📞 010443333,060851111
✅ Official Telegram: @nmrtvhdtv010443333
#NMRTV #ព័ត៌មានពិត #ប្រឆាំងព័ត៌មានក្លែងក្លាយ #NMRMedia #CambodiaNews