*ខេត្តតាកែវ: ប្រជាពលរដ្ឋនៅក្រុងតាកែវ សំណូមពរឱ្យអាជ្ញាធរចុះបង្ក្រាបទីតាំងឆ្នោតកន្ទុយលេខវៀតណាមដែលកំពុងបើកលេងយ៉ាងអាណាធិបតេយ្យ*សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ថ្វាយប្រគេនទេយ្យវត្ថុ រួមទាំងបច្ច័យ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់១០២ យាងចូល ១០៣ព្រះវស្សា*ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន*សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់, ការវះកាត់រួចរាល់ ព្រះអង្គបានដឹងព្រះកាយវិញហើយ *កម្ពុជា និងកាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ត្រី ឌុល ដេត វីរយុទ្ធជនឈរជើងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ*កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត»*UPDATE: ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ យុវជនដែលដេញគប់ និងវាយឡានអ្នកដទៃ ត្រូវបានចាប់ខ្លួនចំនួន៩នាក់*លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ*កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តការពារសន្តិសុខ ក្នុងថ្ងៃទី៥ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រាជធានីភ្នំពេញ*ក្រសួងការពារជាតិកម្ពុជា ច្រានចោលព័ត៌មានមិនពិតដែលផ្សាយដោយភាគីថៃថា កម្ពុជាស្នើបើកច្រកដឹកទំនិញសង្គ្រោះបន្ទាន់, ការបើកច្រកជាការទទួលខុសត្រូវរបស់ថៃខ្លួនឯង*ធនាគារជាតិនៃកម្ពុជា ទាត់ចោលព័ត៌មានប្រឌិតថា ធនាគារមួយចំនួន នឹងត្រូវបានបង្កកសាច់ប្រាក់ ឬនឹងត្រូវបានបិទដោយធនាគារជាតិ*ដង្ហែក្បួននគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ទាក់ទាញទេសចរណ៍យ៉ាងច្រើនកុះករ*សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកនៅបន្តគប់គិតគ្នានាំទំនិញពីថៃ ត្រូវបញ្ឈប់ជាបន្ទាន់, តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសាពីប្រជាជន?*ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់លួងក្មេងប្រុសទៅកន្លែងស្ងាត់ រួចចាក់ និងអារកសម្លាប់, កម្លាំងនគរបាលតាមចាប់ និងបញ្ជូនទៅតុលាការ*លោក ហេង សួរ អញ្ជើញចូលរួមក្នុងពិធីក្រុងពលី និងទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ*កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី និងលោក ឃួង ស្រេង បានដឹកនាំប្រជាពលរដ្ឋ អញ្ជើញប្រារព្ធពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ*សង្រ្កាន្តអូររាំងឪ ថ្ងៃទី២ ពងទាស្ងោរ ចំនួន១ម៉ឺនគ្រាប់ បានរៀបចំចែកជាពិសេសជូនពលរដ្ឋ និងអ្នកទេសចរណ៍ មកពីទីជិតទីឆ្ងាយ ដែលចូលរួមសប្បាយរីករាយលេងល្បែងប្រជាប្រិយ រាំកម្សាន្តតាមបទប្រពៃណីជាតិ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វើនៅនាយកដ្ឋានអង្គរក្ស ដោយមានការអញ្ជើញចូលរួមពី អគ្គស្នងការរង ជាអនុប្រធាន អនុប្រធានប្រចាំការ និងជាសមាជិក ព្រមទាំងប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ជាសមាជិក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ និងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរ គ្រប់គោលដៅកម្សាន្ដសប្បាយ វត្តអារ៉ាម តំបន់ទេសចរណ៍ រមណីយដ្ឋាន និងកន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅតាមរាជធានី-ខេត្ត បានដំណើរការទៅដោយរលូន និងមានសុវត្ថិភាព។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបន្តថា ថ្ងៃនេះជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ណែនាំឲ្យកម្លាំងនគរបាលទាំងអស់ ចូលរួមខិតខំបន្តការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ បានឲ្យដឹងថា សន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានភាពល្អប្រសើរ និងពុំមានហេតុការណ៍អ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ បានអបអរសាទរចំពោះពិធីបុណ្យចូលឆ្នាំថ្មីនេះយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង ក្រោមកិច្ចសហការរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានបង្កលក្ខណៈងាយស្រួលដល់ជនគ្រប់រូប ក្នុងការធ្វើដំណើរទៅជួបជុំសាច់ញាតិ ក្រុមគ្រួសារ ចូលរួមពិធីបុណ្យប្រពៃណីជាតិ និងទៅកំសាន្តសប្បាយនៅតាម តំបន់ទេសចរណ៍ រមណីយដ្ឋាន វត្តអារ៉ាម ក៏ដូចជាគោលដៅប្រារព្ធពិធីសង្ក្រាន្តនានាដែលបានរៀបចំឡើងដោយអាជ្ញាធរមូលដ្ឋាន។

រយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ បទល្មើសជារួមមានការថយចុះ (១៦%) គួបផ្សំ លទ្ធផលបង្ក្រាបខ្ពស់រហូតដល់៩១%។ ស្ថានភាពចរាចរណ៍ថ្វីបើហាក់មានការកកកុញតាមទីប្រជុំជនមួយចំនួន ប៉ុន្តែត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន រួមគ្នាដោះស្រាយបញ្ចៀសបានការកកស្ទះរយៈពេលវែង ដែលបង្ហាញអំពីប្រសិទ្ធភាពការងារជំនាញរបស់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ក្នុងការចាត់វិធានការជាច្រើនសំដៅកាត់បន្ថយ ការកកស្ទះ បញ្ចៀសបាននូវការថ្នាំងថ្នាក់ និងទទួលនូវការកោតសរសើរ លើកទឹកចិត្តពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅកំសាន្តសប្បាយនៅគ្រប់គោលដៅ។ បើធៀបរយៈពេលដូចគ្នានាឆ្នាំ២០២៥ ឃើញថា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឱ្យកត់សម្គាល់ គឺថយទាំងចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស។

សូមជម្រាបជូនថា គណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ មានភារកិច្ចប្រចាំការ២៤ម៉ោង លើ២៤ម៉ោង (ប្តូរវេន) នៅនាយកដ្ឋានអង្គរក្ស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីគ្រប់គ្រង និងដោះស្រាយសភាពការណ៍នៅទូទាំងប្រទេស រួមទាំងសភាពការណ៍ជាយថាហេតុសម្រាប់ព្រឹត្តការណ៍នគរសង្រ្កាន្ត៕