ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ 1291!

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង លោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ចុះត្រួតពិនិត្យស្តង់ពិព័ណ៌ផ្សព្វផ្សាយពី តួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Emergency Hotline) 1291 ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលនឹងមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ទីតាំងលើសួនមុនីហទ័យ (ស្ពាននាគ វត្តភ្នំ) នៅផ្លូវ៥១ កែង១០៦ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស អំពាវនាវដល់បងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនា និងលេងល្បែងកម្សាន្តសប្បាយៗដើម្បីទទួលបានរង្វាន់ជាច្រើនជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

